• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤៦ ល្ងាច

ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកគឺជាចលនាជួយជីវិតជួយបរិស្ថានកុំឲ្យមានការរងគ្រោះពីសំណល់ប្លាស្ទិក

ភ្នំពេញ÷"ការចូលរួមកាត់បន្ថយការប្រើប្រាស់ប្រាស់ប្លាស្ទិក គឺជាចលនាជួយជីវិតជួយបរិស្ថាន កុំឲ្យមានការរងគ្រោះ ពីសំណល់ប្លាស្ទិក។ ប្រសិនបើ ប្រជាជនគ្រប់រូបរួមគ្នា មិនប្រើថង់ប្លាស្ទិចមួយថ្ងៃនោះ យើងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បានចំនួន 16 លានថង់ ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់នេះ ឲ្យទៅចលនា ជាមួយការផ្ដល់ជម្រើស ដែលល្អជូនដល់អ្នកប្រើប្រាស់"។ នេះជាប្រសាសន៍លើកឡើងរបស់ លោកអៀងសុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ការដាក់ឲ្យអនុវត្តន៍វិធានការ គោលនយោបាយស្ដីពី "ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី "នៅសណ្ឋាគារភ្នំពេញ នាព្រឹកទី 12 ខែធ្នូឆ្នាំ 2022។សិក្ខាសាលានេះមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងបរិស្ថានអន្តរក្រសួងអង្គការដៃគូអភិបាលរាជធានី-ខេត្តមន្ទីរបរិស្ថានរាជធានី-ខេត្តនិងវិស័យឯកជនជាច្រើនរូបទៀត។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការដាក់ឲ្យអនុវត្ត៍ នូវវិធានការគោលនយោបាយនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត ក្នុងការរួមចំណែកលើកិច្ចគាំការពារ បរិស្ថានទាំងការគិតគូរ លើការរៀបចំគោលនយោបាយ ឲ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្ត៍ឲ្យមានប្រសិទ្ធភាពខ្ពស់ លើការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកឲ្យសមស្រប តាមគោលនយោបាយ ការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន 2020-2030 ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។លោកអ៊ាងសុផល្លែត បានគូបញ្ជាក់បន្ថែមថា ការគិតគូររៀបចំ និងការអនុវត្តវិធានការ គោលនយោបាយនេះ ទាមទារឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ជាពិសេស ប្រជាពលរដ្ឋទូទៅដើម្បីសម្រេចបាន លទ្ធផលប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះលោកបានជំរុញលើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត ក្នុងការទាញយកឱកាស នៃនវានុវត្តន៍ឌីជីថល ដើម្បីធ្វើការកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក រួមមានអង្គរ និងដំឡូងមី ជាដើម ផលិតជាជីវប្លាស្ទិក ដែលល្អ ចំពោះបរិស្ថាន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ