• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៩ ព្រឹក

ផ្ទះ២ខ្នងជាប់របងសាលាបឋមសិក្សាច្បារអំពៅត្រូវអគ្គិសភ័យឆាបឆេះ

ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិសភ័យឆាបឆេះអស់ទាំងស្រុង បង្កឲ្យមានការភ្ងាក់ផ្អើលដល់អជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិសភ័យ ចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែ ឆ្នូ ឆ្នាំ២០២១ តាមបណ្ដាផ្លូវបេតុងជាប់និងរបងសាលាបឋមសិក្សាច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងខ្មួលខ្មាញ់ ចេញពីផ្ទះកើតហេតុដែលបង្កឲ្យមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ជិតខាងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីពន្លត់អគ្គិសភ័យ ចេញមកជួយបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំ។

ការបង្ការ និងការពន្លត់អគ្គិសភ័យខាងលើនេះ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញព្រមទាំងបងប្អូនប្រជាពលរដ្ឋក្បែរខាងចូលរួមផងនោះ បានធ្វើឲ្យភ្លើងរលត់ទៅទាំងស្រុងនៅវេលាម៉ោង៤និង៥០នាទី។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិសភ័យនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ