• ព្រហស្បតិ៍ ០៩ តុលា ២០២៥ ០៧:៥៩ ព្រឹក

ចាប់ពីថ្ងៃទី16ដល់ថ្ងៃទី18ខែតុលាឆ្នាំ 2024ភ្លៀងនៅតែបន្តធ្លាក់មកលើកម្ពុជា

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃពុធទី16ខែតុលាឆ្នាំ2024ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាខណ:ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់
ផ្តើមមានឥទ្ធិពលខ្លាំងខណ:សម្ពាធទាបបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យ÷ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី18ខែតុលាឆ្នាំ2024

1-តំបន់វាលទំនាប÷
-ស្រីតុណ្ហភាពមធ្យមអប្បបរមា23°Cនិងសីតុណ្ហភាពមធ្យមអតិបរមា43°C។ខ្យល់បក់មកពីទិសឦសាននិងបូព៌ពីមានល្បឿនមធ្យម3,50ម៉ែត្រវិនាទី។ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី50%។

2-តំបន់ខ្ពង់រាប÷
-សីតុណ្ហភាពមធ្យមអប្បបរមា23°C និងសីតុណ្ហភាពមធ្យមអតិបរមា33°C។ខ្យល់បក់មកពីទិសឦសាននិងបូព៌មានល្បឿនមធ្យម2ម៉ែត្រ/វិនាទី។ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹ
ងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញនិងភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី35%។

3-តំបន់មាត់សមុទ្រ÷
-សីតុណ្ហភាពមធ្យមអប្បបរមា23°Cនិងសីតុណ្ហភាពមធ្យមអតិបរមា33°C។ខ្យល់បក់មកពីទិសឦសានមានល្បឿនមធ្យម2,50ម៉ែត្រវិនាទី។ខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី10%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា0,50ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1,20ម៉ែត្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ