• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឲ្យបញ្ឈ ប់ការផ្សព្វផ្សាយមាតិកាជំរុញឲ្យមានការបំផ្លាញធនធានធម្មជាតិ

ភ្នំពេញ÷ប្រតិកម្មរបស់លោខ្វៃអាទិត្យាអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ទី29ខែកុម្ភៈឆ្នាំ 2024បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុកYorn Khyដែលផលិតមាតិ កាដោយយកផ្កាបំពង់ក្រឡោមទៅធ្វើជាម្ហូបដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។អ្នកនាំពាក្យរូបនេះបានធ្វើការអប់រំនិងស្នើឲ្យលុបចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនឲ្យបញ្ឈប់ការធ្វើប៉ុស្តិ៍ធ្វើមុខម្ហូបដែលធ្វើពីសត្វព្រៃឬរុក្ខជាតិកម្រនិងជិតផុតពូជនៅក្នុងពិភពលោកដែលកំពុងត្រូវបានអភិរក្សនិងការពារឲ្យគង់វង្សសម្រាប់កូនចៅតជំនាន់។

លោកបានបន្ថែមថាបច្ចុប្បន្ននេះក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរ៉ឹងចំពោះបទល្មើសធនធានធម្មជាតិក្នុងនោះគឺត្រូវអនុវត្តច្បាប់100%ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ជាមួយគ្នានេះការអប់រំជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាំងអស់មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃនិងធនធានជីវៈចម្រុះក៏ជាផ្នែកសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់។លោកខ្វៃអាទិត្យាបានលើកឡើងថាជាពិសេសការបរិភោគសត្វព្រៃធ្វើឲ្យសុខភាពរបស់អ្នកបរិភោគកាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនិងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត។

អ្នកនាំពាក្យសង្ឃឹមថាអ្នកបង្កើតមានតិការផ្សព្វផ្សាយតាមបណ្ដាញសង្គមចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋការពារព្រៃឈើសត្វព្រៃនិងជីវៈចម្រុះឲ្យបានល្អថែមទៀត។សត្វព្រៃនិងជីវ:ចម្រុះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននិងសេដ្ឋកិច្ចមូលដ្ឋានជាពិសេសធានាដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យបានលើកឡើងថាយោងតាមការសិក្សារបស់អ្នកជំនាញផ្កាបំពង់ក្រឡោម,បំពង់ស្រមោចឬអ្នកខ្លះហៅថា"ផ្កាបំពង់លុក"ឬ"ផ្កាក្រឡោមពារ"ភា សាបច្ចេកទេសPitcher Plants(Nepenthes)គឺជាពួករុក្ខជាតិអាចចាប់សម្លាប់និងរំលាយសត្វល្អិតជាអាហារដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។រុក្ខជាតិនេះមានដុះនៅតាមតំបន់ការពារធម្មជាតិនាននៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ,នៅតំបន់ខ្នងផ្សារ,ក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាលជាដើម។

លោកខ្វៃអាទិត្យាបានជម្រាបជូនថារាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី2(Appendix ||)នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជា តិនៃប្រភេទសត្វនិងរុក្ខជាតិព្រៃដែលកំពុ ងរងគ្រោះ(CITES)ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ។ជាមួយគ្នានេះមន្ត្រីនាំពាក្យក្រសួងបរិស្ថានស្នើសុំប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមថែរក្សាផ្កាបំពង់ក្រឡោមកម្ពុជាយើងដើ
ម្បីការពារថែរក្សាពូជឲ្យបាននៅគង់វង្សនិងចូលរួមថែរក្សាសោភ័ណភាពនៅតាមមូលដ្ឋាននៅតាមរមណីយដ្ឋានធម្មជាតិឲ្យបានស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាបានច្រើនបង្កើតការងារជូនសហគមន៍និងផ្ដល់ប្រាក់ចុំណូលជូនប្រជាពលរដ្ឋកាន់តែប្រសើរថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ