• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៤ ព្រឹក

យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នាពេលរាត្រីបើគ្មានជាតិស្រវឹងកុំសួររកឯកសារផ្សេងៗ,ហាមពិនិត្យជាតិអាកុរលើអ្នករួមដំណើរនិងរថយន្តជិះលក្ខណៈគ្រួ សារ,មើលទៅមិនមានជាតិស្រវឹងកុំចាំ បាច់ឲ្យផ្លុំ

ភ្នំពេញ÷លោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាជាថ្មីម្ដងទៀតដល់កងក ម្លាំងប្រតិបត្តិច្បាប់ទាំងអស់ដែលរឹតបន្តឹ
ងច្បាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅពេលរាត្រីក្រោយលោកទទួលបានសំណូមពរនិងមតិរិះគន់ក្នុងន័យស្ថាបនាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិអារម្មណ៍របស់ប្រជាពលរដ្ឋពិសេសអ្នកដែលមិនបានសេពគ្រឿងស្រវឹង។

ជាក់ស្ដែងយោងតាមរយៈបទបញ្ជាជាសារសំឡេងផ្ញើជូនថ្នាក់ដឹកនាំនគរបាលរាជធានីភ្នំពេញដែលទើបទទួលបាននៅថ្ងៃទី1ខែមីនាឆ្នាំ2024នេះលោកឧត្តម សេនីយ៍ឯកជួនណារិន្ទបានដាក់ចេញនៅ បទបញ្ជាបន្ថែមចំនួន3ចំណុចពាក់ព័ន្ធការត្រួតពិនិត្យជាតិអាកុរនៅពេលរាត្រីក្នុងរាជធានីភ្នំពេញរួមាន÷
-ទី1÷ប្រសិនបើស្ថានភាពអ្នកបើកបរមិនមានជាតិស្រវឹងពុំចាំបាច់សួរនាំយកឯកសារពាក់ព័ន្ធជាដាច់ខាត(បណ្ណបើកបរ,កាតគ្រីឡាន....)។
-ទី2÷ហាមដាច់ខាតការត្រួតពិនិត្យជាតិស្រវឹងលើអ្នករួមដំណើរ(មិនមែនអ្នកបើកបរ)
-ទី3÷ប្រសិនបើរថយន្តធ្វើដំណើរជាលក្ខណៈក្រុមគ្រួសារដោយមានទាំងមនុស្សចាស់ឬកូនតូចៗមិនចាំបាច់ត្រួតពិនិ ត្យជាតិអាកុរលើអ្នកបើកបរនោះទេ។

ចំពោះការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួនណារិន្ទក្រោយលោកទទួលបាននូវមតិរបស់សាធារណជនជាបន្តបន្ទាប់ពាក់ព័ន្ធការអនុវត្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់ក្នុ
ងរាជធានីភ្នំពេញមានគោលដៅខ្លះអនុវត្តន៍លើសពីអ្វីដែលលោកបានណែនាំនាពេលកន្លងមកនិងជាជាយថាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។

គួរជម្រាបជូនថាកន្លងទៅនេះមានគោលដៅត្រួតពិនិត្យជាតិស្រវឹងមួយចំនួនហាក់អនុវត្តន៍ខុសពីការណែនាំប្រាកដមែនពោលគឺនៅពេលត្រួតពិនិត្យទៅលើអ្នកបើកបរមិនមានជាតិស្រវឹងមន្ត្រីអនុវត្តន៍ច្បាប់ចាប់ផ្តើមសួររកឯកសារពាក់ព័ន្ធដូចជាបណ្ណបើកបរឬបណ្ណសម្គាល់យានយន្ត(កាតគ្រី)ជាដើម។ករណីខ្លះទៀតមន្ត្រីនគរបាលបានត្រួតពិនិត្យជាតិស្រវឹងលើអ្នករួមដំណើរ(មិនមែនអ្នកបើកបរ)ថែមទៀតផងនិងមានខ្លះទៀតជាលក្ខណៈគ្រួសារមានចាស់,មានកូនតូចក៏ហៅចូលដើម្បីត្រួតពិនិត្យដូចគ្នា។

ជុំវិញបញ្ហានេះដែរគេសង្ឃឹមយ៉ាងមុតមាំថាតាមរយៈបទបញ្ជាជាថ្មីរបស់លោកឧត្តមេសនីយ៍ឯកជូនណារិន្ទមន្ត្រីនគរបាលទាំងអស់នឹងអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវព្រោះលោកបានបញ្ជាក់ទៀតថាប្រសិនបើមានភាពអសកម្មនៅគោលដៅណាមួយនោះមន្ត្រីទាំងអស់នឹងទទួលខុសត្រូវដោយគ្មានការលើកលែងឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ