• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣០ ព្រឹក

បុណ្យទន្លេលើកទី8ស្តង់ផលិតផលខ្មែរជាច្រើនបានតាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប

សៀមរាប÷ស្តង់អាហារ,ផលិតផលកែច្នៃសម្ភារៈពីបុរាណ,វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ,ផលិតផលទេសចរណ៍និងផលិតផលជាច្រើនទៀតត្រូវដាក់តាំងបង្ហាញនៅអមមាត់ស្ទឹងសៀមរាប។ពិព័រណ៍ផ
លិតផលធ្វើឡើងដើម្បីអបអរពិធីបុណ្យទន្លេលើកទី8ក្រោមប្រធានបទ"ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ"ចាប់ពីថ្ងៃទី15ដល់ថ្ងៃទី17ខែមីនាឆ្នាំ2024។

សូមបញ្ជាក់ថា÷រដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិនិងសាធារណៈជនមេត្តាជ្រាបថា÷ក្រសួងទេសចរណ៍សហការជាមួ
យក្រសួងស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជារដ្ឋបាលខេត្តសៀមរាបក្រុងសៀមរាបមន្ទីរ-អង្គភាពនិងវិស័យឯកជនរៀបចំពិធីបុណ្យទន្លេលើកទី8 ក្រោមប្រធានបទ"ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ"ចាប់ពីថ្ងៃទី15-17ខែមីនាឆ្នាំ2024នៅសួនព្រះរាជដំណាក់(មាត់ស្ទឹងសៀមរាប)រហូតដល់ផ្សារចាស់តំបន់(តំបន់ផាប់ស្ត្រីត)។

ពិធីបុណ្យនេះក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការអភិវឌ្ឍន៍និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាពនិងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍តាមរយ:ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ជាមួយគ្នានោះដែរក៏មានកម្មវិធីប្រគុំតន្ត្រីការសម្តែងសិល្បៈការតាំងពិព័រណ៍ការបាញ់កាំជ្រួចកម្មវិធីជិះទូកបណ្តែតទឹកកម្មវិធីបាញ់ធ្នូនិងកម្មវិធីជិះកង់។ល។និងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចមានប្លង់ផែនទីភ្ជាប់ជាមួយ។ក្នុងន័យនេះដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍និងធានាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះរដ្ឋបាលខេត្តមរាបនឹងធ្វើការការធ្វើការផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ននិងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួនដូចខាងក្រោម÷
1-កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុចាប់ពីស្ពានថ្មព្រះរាជដំណាក់ដល់ស្តុបសារមន្ទីរជាតិអង្គរ,កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាគារអង្គរ,កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់និងច្រកកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង។


2-កំណើតផ្លូវមួយចំតំណេរ(ផ្លូវបែកខាងលិចស្ទឹង)ចាប់ពីចំណុចស្ពានថ្មនេះដល់ដំណាក់ដល់ស្ពានវត្តដំណាក់និងច្រកចូលមាត់ស្ទឹង។
3-កំណាត់ផ្លូវអាចារ្យស្វា(ផ្លូវប៉ៃខាងកើតស្ទឹង)ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ដល់ចំណុចខាងជើងស្ពានអតីតមន្ទីរទេសចរណ៍ខេត្តនិងផ្លូវច្រកចូលមកមាត់ស្ទឹង។
4-កំណាត់ផ្លូវជាតិលេខ6ចាប់ពីសណ្ឋាគារJ7ដល់ចំណុចស្តុបកោះកេរ្តិ៍។
5-ផ្លូវតំបន់ផាប់ស្ត្រីតនិងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង។
6-ទីតាំងចំណតយានយន្តគ្រប់ប្រភេទសម្រាប់គណ:ធិបតី,ភ្ញៀវកិត្តិយសនិងសាធារណជនទូទៅដូចមានការបង្ហាញក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទនៅតាមតំបន់រៀបចំកម្មវិធីខាងលើនិងសាធារណ:ជនមេត្តាជ្រាបជាព័ត៌មាននិងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនិងយោគយល់អធ្យាស្រ័យតាមការគួរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ