• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៩ ល្ងាច

ប្រទេសកូរ៉េគឺជាទីផ្សារធំមួយរបស់ព្រះ រាជាណាចក្រកម្ពុជា

ភ្នំពេញ÷សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃពុធត្រូវនឹងថ្ងៃទី27ខែមីនាឆ្នាំ2024បានអនុញ្ញលោកChang Dae-Whanប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនMaekyung Media Groupនិងគណៈប្រតិភូនៃក្រុមហ៊ុនSamsung Electronicក្រុមហ៊ុនBooyoungក្រុមហ៊ុនLS Groupនិងក្រុមហ៊ុនLX Internationalព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្រុមហ៊ុនMaekyung Media Groupគឺជាក្រុមហ៊ុនហ៊ុនបណ្ដាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបរូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត,ទូរទស្សន៍,ទស្សនាវដ្ដីប្រចាំសប្តាហ៍និងប្រចាំខែនិងកាសែតអេឡិចត្រូនិកផងដែរ។

កូរ៉េគឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជាដោយក្នុងឆ្នាំ2023កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េក្រោមកិច្ចព្រមព្រៀងCKFTAក្នុងទំហំ 26,21លានដុល្លារអាមេរិកដែលមានកំ
ណើនរហូត2048%បើធៀបទៅនឹងឆ្នាំ2022 ដែលមានទំហំត្រឹម1,22លានដុល្លារអាមេរិក។

រីឯរយៈពេលខែ(មករា-កុម្ភៈ)នៃឆ្នាំ2024នេះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េក្រោមកិច្ចព្រមព្រៀងCKFTAមានទំហំ8,53លានដុល្លារអាមេរិកដែលមានកំណើនរហូតដល់286,9%បើធៀបទៅនឹងរយៈពេល2ខែ(មករា-កុម្ភៈ)នៃឆ្នាំ 2023ដែលមានទំហំ2,21លានដុល្លារអាមេរិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ