• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៣ ព្រឹក

សម្តេចតេជោ ហ៊ុន សែន សម្រេចលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេស A ដោយសារកូវីដ-១៩ មេរោគបម្លែងថ្មីឈ្មោះថាអូមីក្រុង បាននិងកំពុងរីករាលដាលនៅ ទីក្រុងភ្នំពេញ។

សម្តេច តេជោ បានសរសេរលើបណ្តាញសង្គមថា “ដើម្បីសុវត្ថិភាពសម្រាប់ចៅៗសិស្សនិទ្ទេសA និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេលនៃការជួបជុំជាមួយសិស្សនិទ្ទេសA ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ២០២២ ទៅពេលក្រោយវិញ។ រក្សាជីវិត និងសុខភាពគឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិតនិងមានសុខភាពល្អ មិនខ្វះទេពេលវេលានៃការជួបជុំ។ សង្ឃឹមថាចៅៗ និង
ក្រុមគ្រួសារ នឹងមានការយោគយល់នូវការលំបាកនេះ”៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ