• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០៤ ល្ងាច

ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជាមានតម្លៃជាសកល

ភ្នំពេញ÷ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជាការពិតកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គមគឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃដើម្បីធានារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិ
បត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សត្រូវបានលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកថាជាបេសកកម្មដែលមានតម្លៃជាសកល។

ថ្លែងក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2023និងទិសដៅឆ្នាំ2024នៅព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2021នេះលោកអភិសន្តិបណ្ឌិតសសុខាបានគូសបញ្ជាក់ថាឆ្លងកាត់ប្រតិបត្តិការយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ចាប់ពីអាណត្តិទី6ដល់រយ:ពេល7ខែដើមអាណត្តិទី7នេះសមត្ថកិច្ចកម្ពុជាបានរកឃើញថាភាគ
ច្រើននៃឧក្រិដ្ឋកម្មដូចបានបញ្ជាក់មកនេះបង្កឡើងដោយមេខ្លោងជាជនបរទេសនិងមានគោលដៅធ្វើឲ្យប៉ះពាល់សិទ្ធិនិងផលប្រយោជន៍ជនបរទេសនៅឯក្រៅប្រទេស។

គួរកត់សម្គាល់ថាក្នុងរយៈពេលប្រមាណ6ខែដើមនីតិកាលទី7នេះអាជ្ញាធរកម្ពុជាបានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្តឹងដោយជនបរទេសប្រមាណ1000ករណីប៉ុន្តែបទល្មើសជាក់
ស្ដែងមានប្រមាណតែជាង150ករណីប៉ុណ្ណោះខណ:ករណីផ្សេងទៀតគឺជាការក្លែងបន្លំធ្វើជាជនរងគ្រោះដើម្បីបិទបាំងភាពខុសច្បាប់របស់ខ្លួនក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវក្នុងបទ
ល្មើសអន្តោប្រវេសន៍និងបទល្មើសឧក្រិដ្ឋដែលប៉ុនប៉ងប្រព្រឹត្តនៅកម្ពុជាឬការលាក់ខ្លួនធ្វើការងារដោយមិនមានការអនុញ្ញាតជាដើម។

ដោយឡែកសម្រាប់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតដូចជាអំពើឆបោកនិងការប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបង្កើតបណ្ដាញល្បែងអនឡាញខុសច្បាប់ក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ជាក់ស្ដែងក្នុងកិច្ចប្រតិបត្តិការនៅខេត្តព្រះសីហនុក្នុងអំឡុងដើមខែមីនាមកនេះអាជ្ញាធរកម្ពុជាបានស្រាវជ្រាវនិងឈានទៅធ្វើប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តល្បែងអនឡាញខុសច្បាប់ចំនួន2ទីតាំងដោយឃាត់ខ្លួនមេខ្លោងនិងអ្នកប្រព្រឹត្តប្រមាណ400នាក់។
 
បើតាមលោកអភិសន្តិបណ្ឌិតទាំងមេខ្លោងនៃអំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតសុទ្ធតែផ្លូវបានបញ្ជូនទៅតុលាការផ្ដន្ទាទោសចំណែកអ្នកពាក់ព័ន្ធដែលខ្លះមកធ្វើការដោយខុសច្បាប់និងខ្លះទៀតរងការឆបោកជាដើមត្រូវបានអនុវត្តន៍វិធីបណ្តេញចេញពីកម្ពុជាដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ។លោកអភិសន្តិបណ្ឌិតសសុខាបានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់មិនអនុញ្ញាតឲ្យជនបរទេសឬជនជាតិខ្មែរណាម្នាក់ប្រើប្រាស់ទឹកដីកម្ពុជាដើម្បីបំផ្លាញផលប្រយោជន៍កម្ពុជានិងមនុស្សជាតិលើពិភពលោកឡើយ។

ដោយឡែកបន្ថែមលើអនុសាសន៍ដឹកនាំក្នុងកិច្ចប្រជុំស្តីពីការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:និងសុវត្ថិភាពសង្គមលោកអភិសន្តិបណ្ឌិតសសុខាបានណែនាំទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងនគរបា
លជាតិគ្រប់មូលដ្ឋានបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យនិងបង្ក្រាបរាល់ទីតាំងខារ៉ាអូខេក្លិបកម្សាន្តនិងបៀរហ្គាដិនដែលមានការសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទការចែកចាយនិងប្រើប្រាស់គ្រឿងញៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ