• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៧ ព្រឹក

យុវជន ៥នាក់ពាក់ព័ន្ធអំពើហិង្សាត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌឬស្សីកែវ បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធពីបទអំពើហិង្សាយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះនិងម៉ូតូបណ្ដាលឱ្យខូចខាត នៅវេលាម៉ោង ២ និង ៥០នាទី ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្រុម ១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ ឬស្សីកែវបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី រ៉ាហ្សាគីរិន ភេទ ប្រុស អាយុ៣០ ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះ លេខ ៣១២៥ ភូមិ " ក " សង្កាត់ច្រាំងចំរះទី២ ខណ្ឌ ឬស្សីកែវ ។ ចំណែកជនសង្ស័យទាំង៥ នាក់មាន ៖ ១. ឈ្មោះ យឹម ចាន់ផានិត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិ រំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ