• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៤ ព្រឹក

រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំ ណែទម្រង់វិស័យអប់រំ

ភ្នំពេញ÷ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2024ដែលប្រារព្ធនៅមានសន្តិភាពសម្តេចធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថានៅក្នុងវិធានគន្លឹះទម្រង់វិស័យអប់រំរាជរដ្ឋាភិបាលក៏កំពុងធ្វើកិច្ចការជាច្រើនផងដែរសម្រាប់ជំរុញកុំណែទម្រង់វិស័យអប់រំ។
កិច្ចការទាំងនោះរួមមាន÷
*ទី1-បានបង្កើតគណៈកម្មាធិការជាតិជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងកំណែទម្រង់វិស័យអប់រំនិងលេខាធិការរដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ។
*ទី2-បានរៀបចំក្រុមការងារនិងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំនួន50កម្រិតបឋមសិក្សានៅតាមបណ្ដារាជធានីខេត្តចំនួន9សម្រាប់អនុវត្តន៍ជំហានដំបូងដែលផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន2ម៉ោងបន្ថែមរួមមាន÷វិន័យ,សីលធម៌,ចរិយាធម៌,ការងារស្ម័គ្រចិត្ត,សហគមន៍,ការចូលរួមពីសហគមន៍និងវត្តអារាម។


*ទី3-បាននិងកំពុងត្រៀមរៀបចំប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះដើម្បីចាប់ផ្ដើមអនុវត្តន៍គម្រោងខាងលើនេះ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហាញពីការរីកចម្រើននៃវិស័យកាត់ដេរដែលរួមចំណែកស្ដារសេដ្ឋកិច្ចនៅកម្ពុជា។សម្ដេចធិបតីបញ្ជាក់ឲ្យដឹងថារោងចក្រសហគ្រាសចំនួន3313 បន្ថែមទៀតបានបណ្តាក់ទុននិងកំពុងដំណើរការសង្វាក់ផលិតកម្មនៅកម្ពុជា។

សម្ដេចធិបតីបានលើកឡើងក្នុងរយៈពេលបង្កើតរាជរដ្ឋាភិបាលអាណត្តិទី7នេះរោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងដល់ចំនួន3313សហគ្រាសដោយបានផ្ដល់ឱកាសការងារដល់ពលរដ្ឋជាង
7ម៉ឺនកន្លែងក្នុងនោះមានរោងចក្រកាត់ដេរទើបតែបង្កើតថ្មីចំនួន164បង្កើតការងារដល់ពលរដ្ឋបានជាង5ម៉ឺនកន្លែងរោងចក្រផ្សេងៗចំនួន3146បង្កើតការងារបានជាង2ម៉ឺនកន្លែង។

ទន្ទឹមនេះកម្ពុជាក៏បានស្រូបទាញការវិនិយោគថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន173គម្រោងក្នុងទំហំទឹកប្រាក់វិនិយោគចំនួន4150លានដុល្លារអាមេរិកដែលរំពឹងថានឹងផ្ដល់ឱកាសការងារចំនួ
នជាង17ម៉ឺនកន្លែងបន្ថែមទៀត។

សម្ដេចអធិបតីសង្កត់ធ្ងន់ដូច្នេះថា÷"ប្រទេសរបស់យើងជាប្រទេសប្រកាន់ទីផ្សារសេរីក្រុមហ៊ុនបើកត្រូវប្រកួតប្រជែងមានក្រុមហ៊ុនបើកដើរនិងបើករលំនៅប្រទេសណាក៏មានដែរយើងរដ្ឋមិនអាចធានាឲ្យតែក្រុមហ៊ុនបើកគឺរដ្ឋត្រូវតែធានាឲ្យដើរនោះទេ"។

សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងដែរថានៅខែឧសភាខាងមុខនេះសម្ដេចក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដើម្បីបន្តពង្រីកទំនាក់ទំនងនិងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បើតាមសម្ដេចទំហំនាំចេញផលិតផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល6ខែចាប់ពីខែកញ្ញាឆ្នាំ2023ដល់ខែកុម្ភៈឆ្នាំ2024សម្រេចបានជិត12ពាន់លានដុល្លារពោលគឺមានការកើនឡើងជា
ង1ពាន់លានដុល្លារស្មើនឹង16,57%ដែលនេះបង្ហាញពីសន្ទុះនៃសេដ្ឋកិច្ចកម្ពុជាកើនឡើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ