• ច័ន្ទ ២៩ មេសា ២០២៤ ១១:៤៧ ព្រឹក

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាសង្ឈឹមថាការបិទបញ្ជប់ការយកពន្ធអង្កររបស់អឺរ៉ុបនឹងកើនឡើងវិញ

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកសុងសារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា “ការបិទបញ្ជប់ការយកពន្ធអង្ករកម្ពុជារបស់អឺរ៉ុប យើងសង្ឈឹមថាស្ថានភាពនឹងវិលទៅរកបរិមាណដូចធ្លាប់នាំចេញចន្លោះពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ ដែលមានបរិមាណពី២៥-៣០មឺនតោនក្នុង១ឆ្នាំ។

លោកប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាក្បាលម៉ាស៊ីនដឹកនាំវិស័យឯកជនលើផ្នែកស្រូវអង្កររំពឹងថាការបញ្ជប់យកពន្ធអង្ករកម្ពុជាពីអឺរ៉ុបនេះនឹងជួយមួយផ្នែកធ្វើអោយមានតម្រូវការនាំចេញច្រើនជាងមុនដែលជាកត្តាជួយដល់ការទិញស្រូវពីកសិករកាន់តែច្រើនជាងមុន។ដូច្នេៈ ចំពោះក្រុមហ៊ុនឬកសិករសម្លឹងលើទីផ្សារអឺរ៉ុប ត្រូវពិចារណាលក្ខណៈពិសេសនៃការដាំដុះការថែទាំយកចិត្តដាក់ដោយគោរពនូវបទដ្ឋាននានាដូចជាការធ្វើស្រូវសរីរាង្គជាដើម នេះជាការបង្កើតតម្លៃន្ថែមលក់បានថ្លៃជាងការធ្វើស្រែធម្មតាតែការងារនេះត្រូវផ្សព្វផ្សាយឲ្យមានការទទួលស្គាល់ពីអ្នកទិញផងដែរ។

បន្ទាប់ពីអនុវត្តន៍រយៈពេល៣ឆ្នំាជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩ កន្លងទៅនេះសហភាពអឺរ៉ុប(EU) បានបញ្ជប់ការយកពន្ធការនាំចេញអង្ករកម្ពុជាហើយ ត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

គួរបញ្ជាក់ថាការយកពន្ធអង្ករកម្ពុជាពីសហគមន៍អឺរ៉ុបបានចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០១៩ហើយការយកពន្ធនេះគឺមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ចំណែកការនាំចេញអង្ករទៅកាន់សហភាពអ៊ឺរ៉ុបក្នុងឆ្នាំ២០២១ មានចំនួន១៥៥,៧៧៣តោន ក្នុងឆ្នាំ២០២០ មានចំនួន២០២,៩៩០តោន និងនៅឆ្នាំ២០១៨ មានចំនួន២៦៩,១២៧តោន។
 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ