• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៥ ព្រឹក

ស្លាប់3នាក់និងរបួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជានៅថ្ងៃទី27ខែមីនាឆ្នាំ 2024នេះបណ្ដាលឲ្យមនុស្សស្លាប់4នាក់និងរបួសធ្ងន់ម្នាក់បានកើតឡើងចំនួន 3លើក។ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើ
នឹងគោរពជីវិតខ្លួនឯង!ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងឬសារធាតុញៀន!ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌,សីលធម៌និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាករណីគ្រោះថ្នា
ក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន 3លើក(យប់2លើក)បណ្ដាលមនុស្សស្លាប់4នាក់(ស្រី0នាក់)រងរបួសសរុប1នាក់(ស្រី0នាក់)រងរបួសធ្ងន់1នាក់(ស្រី0នាក់)និងមិនពាក់មួកវត្ថិព3នាក់(យប់3នាក់)។

របាយការណ៍ដដែលបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន÷
មិនគោរពសិទ្ធិ1លើក(ស្លាប់1នាក់,ធ្ងន់0នាក់,ស្រាល0នាក់)បត់គ្រោះថ្នាក់1លើក(ស្លាប់2នាក់,ធ្ងន់1នាក់,ស្រាល0នាក់និងប្រជែងគ្រោះថ្នាក់1លើក(ស្លាប់2នាក់,ធ្ងន់1នាក់,ស្រាល0នាក់)។

ជាមួយគ្នានេះនោះដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវវគោកនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យបងប្អូនសាធារណជនដែលជាអ្នកប្រប្រាស់ដងផ្លូវទាំងអស់សូមយកចិត្តទុកទុក
ដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរនៅលើដងផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ