• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០០ ល្ងាច

រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីកសិ កម្មនៅក្នុងឃុំសង្កាត់ចំនួន800ផ្សេង ទៀតសម្រាប់ជំហានទី2នៅខែមេសាឆ្នាំ 2024ខាងមុខនេះ

ភ្នំពេញ÷ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី15ខែមីនាឆ្នាំ2024ដែលប្រារព្ធនៅវិមានសន្តិភាពសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា÷រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋភាបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពច្បាស់លាស់ដើម្បីលើកស្ទួយវិស័យកសិកម្មដោយក្នុងនោះមានចែងច្បាស់នៅក្នុងកម្មវិធីទី5៊និងកម្មវិធីទី6នៃកម្មវិធីគោលនយោបាយអាទិភាព6ចំណុចរបស់រាជរដ្ឋាភិបាលដែលត្រូវអនុវត្តន៍ភ្លាមៗចាប់ពីអាណត្តិថ្មីនេះតទៅ។

សម្ដេចអធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាកម្មវិធីគោលនយោបាយអាទិភាពទី5គឺការរៀបចំយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យពាក់ព័ន្ធនឹងកម្មវិធីអាទិភាពនេះរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនិងរៀបចំយន្តការនិងនីតិវិធីបញ្ចេញនិងប្រើប្រាស់ថវិកាលក្ខខណ្ឌតម្រូវឥណទាននិងយន្តការនីតិវិធីសងត្រឡប់។

សម្ដេចធិបតីហ៊ុនម៉ាណែតក៏បានគូសបញ្ជាក់ថា÷សម្រាប់កម្មវិធីអាទិភាពទី 6គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មទូទាំងប្រទេសរាជរដ្ឋាភិ
បាលបានអនុវត្តន៍ដោយជោគជ័យនូវជំហានទី1គឺការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម250នាក់និងបានដាក់ពង្រាយជំហានដំបូងនៅតាមបណ្តាឃុំ-សង្កាត់មួយចំនួននៅទូទាំងប្រទេសហើយយើងកំពុងកំណត់គោលដៅចំនួន800ឃុំ-សង្កាត់ផ្សេងទៀតសម្រាប់ជំហានទី2នៅខែមេសាឆ្នាំ2024ខាងមុខនេះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថាបណ្ដាសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង6ខែកន្លងមករួមមាន÷

ទី1-ការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន6សម្រាប់ចាប់ផ្តើមអនុវត្តន៍ភ្លាមក្នុងឆ្នាំ2023ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជននិងសង្គម-សេដ្ឋកិច្ចជា
តិ។ជាលទ្ធផលយើងសម្រេចបាន÷

1-ការពង្រីករបបសន្តិសុខសង្គមនិងមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនសរុប6,8លាននាក់ដែលក្នុងនោះ

÷(1)មានសមាជិក.ប.ស.ស.ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្តមានសរុបជាង2លាន1សែននាក់,

(2)មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានីភ័យចំនួន49ម៉ឺនគ្រួសារស្មើនឹង1លាន8សែននាក់,

(3)មូលនិធិសមធម៌ប្រជាជននៃគ្រួសារក្រីក្រ(ក្រ1និងក្រ2)មាន70ម៉ឺនគ្រួសារដែលមានប្រជាជនចំនួន2លាន8សែននាក់និង

(4)បានពង្រីកនូវរបបសន្តិសុខសង្គមជូនទៅដល់ក្រុមប្រជាជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជាង10ម៉ឺននាក់ផងដែរ។

2-ការបង្កើនការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានីភ័យនៅទូទាំងប្រទេសដែលគោលដៅរបស់យើង1លាន5សែននាក់ដែលមកដល់ម៉ោងនេះគឺយើងមានយុវជនចំនួន27894នាក់បានចុះឈ្មោះចូលរៀនក្នុងនោះ12268នាក់កំពុងត្រូវបានបណ្ដុះបណ្ដាលនៅក្នុងកម្មវិធីសិក្សាចំនួន544ថ្នាក់ដែលរាជរដ្ឋាភិបាលយើងផ្ដល់ការបណ្តុះបណ្ដាលដោយឥតគិតថ្លៃនិងផ្ដល់ថវិកាក្នុងមួយខែ28ម៉ឺនរៀល។

3-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ,ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានីភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានអាសន្នពោលគឺយើងបានដាក់ចេញគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលនឹងចាប់អនុវត្តន៍ពីខែមេសាខាងមុខនេះនិងចាកចេញជាបណ្ដើរៗពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-19។

4-ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។យើងបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងកំពុងរៀបចំផែនការសកម្មភាពការងារព្រមទាំងយន្តការប្រមូលទិន្នន័យជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់និងវាយតម្លៃជាមូលដ្ឋាននៃទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធមុននឹងឈានទៅដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលខាងមុខដើម្បីយើងកំណត់ឲ្យបាននូវគោលដៅច្បាស់លាស់អាចជួយជាក់ស្ដែង។

5-ការរៀបចំយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យពាក់ព័ន្ធនឹងកម្មវិធីអាទិភាពនេះយើងបានបង្កើតក្រុមការងារចម្រុះសម្របសម្រួលខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនិងបានរៀបចំយន្តការនិងនីតិវិធីបញ្ចេញនិងប្រើប្រាស់ថវិកា,លក្ខខណ្ឌតម្រូវឥណទាននិងយន្តការនីតិវិធីសងត្រឡប់។

6-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ទៅលើកិច្ចការងារនេះយើងអនុវត្តន៍ជោគជ័យនូវជំហានមួយគឺការប្រឡងមន្ត្រីបច្ចេកទេសកសិកម្មចំនួន250នាក់និងបានដាក់ពង្រាយជំហានដំបូងនៅតាមបណ្តាឃុំ-សង្កាត់មួយចំនួនៅទូទាំងប្រទេសហើយយើងកំណត់គោលដៅ800ឃុំសង្កាត់ទៀតសម្រាប់ជំហានទី 2នៅខែ
មេសាឆ្នាំ2024៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ