• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១១ ព្រឹក

ក្រុមក្មេងទំនើង ក្រុមក្រុមក្មេងទំនើង BLACK BOY ត្រូវសមត្ថកិច្ចបញ្ជូនឡើងតុលាការ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២១ក្រុមក្មេងទំនើងដែលមានឈ្មោះ BLACK BOY ចំនួន៩នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ សែនសុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបានប្រើកាំបិតកាប់លើជនរងគ្រោះ ដែលបណ្ដាលឲ្យរងរបួសជាទម្ងន់និងត្រូវបានបញ្ជួនទៅសំរាកនៅមន្ទីរពេទ្យ កាល់ម៉ែត។

គួរបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីបានទទួលបណ្ដឹងស្ដីពីការប្រើអំពើហិង្សានេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ សែនសុខ និងនគរបាលប៉ុស្តិ៍បានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ នៅចំណុចបន្ទុប់ជួលលេខ៨ ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារនៅវេលាម៉ោង១២យប់ ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ និងបាននាំពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវ និងបានកសាងសំណុំរឿងទៅតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ