• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥០ ល្ងាច

ក្រសួងអប់រំយុវជននិងកីឡា ក្រើនរំលឹក​ដល់គ្រឹះស្ថានសាធារណៈនិងឯកជនត្រូវពង្រឹងការអនុវត្តន៍គោលការណ៍ ប្រតិបត្តិស្តង់ដារ សម្រាប់លើកកម្ពស់សុខភាព

ភ្នំពេញៈ ក្នុងរយៈពេលចុងក្រោយមកនេះដោយសង្កេតឃើញថា ករណីកូវីដ-១៩ប្រភេទមេរោគបំលែងថ្មី អូមីក្រុង បានកើនឡើងក្រសួងអប់រំយុវជននិងកីឡា សូមកើនរំលឹកសារជាថ្មីដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន គោលការណ៍ណែនាំប្រតិបត្តិស្តង់ដា សម្រាប់លើកកម្ពស់សុខភាពនិងសុវត្តិភាព សិក្សាដើមរក្សាដំណើរការរៀនសូត្រជាប្រក្រតី នៃឆ្នាំសិក្សាថ្មី២០២១-២០២២នេះ។ ស្ថិតនៅក្នុងស្ថានការនេះក្រសួងអប់រំយុវជននិងកីឡា ​សូមធ្វើការណែនាំបន្ថែមចំពោះគ្រប់គ្រឹះស្ថានសិក្សាសាធារណៈដូចតទៅ៖
១.លើកកំពស់និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ការលើកកម្ពស់សុខភាពនិងសុវត្តិភាព សិក្សា សម្រាប់គ្រឹះស្ថានសិក្សាសាធារណនិងឯកជន ឱ្យបានខ្ជាប់ខ្ជួនបំផុត។
២.ត្រូវមានការត្រួតពិនិត្យសុខភាពសិក្សានុសិស្ស គ្រូបង្រៀននិងបុគ្គលិកផ្សេងៗទៀតចេញចូលក្នុងសាលា ជាប្រចាំត្រូវសម្អាត ថែទាំឧបករណ៍ ប្រើប្រាស់ក្នុងថ្នាក់រៀន និងបរិវេណក្នុងសាលាឲ្យបានត្រឹមត្រូវ មានសម្ភារៈអនាម័យបានគ្រប់គ្រាន់ ។
៣.ត្រូវកាត់បន្ថយការប្រមូលផ្ដុំសិស្សក្នុងទ្រង់ទ្រាយធំ ដើម្បីរក្សាសុវត្តិភាព ដល់សិស្សនិងគ្រូបង្រៀន។ រាល់ការប្រារព្ធពិធីជួបជុំ តែក្នុងកម្រិតតែមួយចំនួន ដែលអាចគ្រប់គ្រងបានរបស់គ្រឹះស្ថានសិក្សា។
៤.គ្រឹះស្ថានសិក្សាដែលស្ថិតនៅក្នុងតំបន់មានហានិភ័យខ្ពស់ ត្រូវរៀបចំផែនការសិក្សា ដំណើរការបង្រៀន និងរៀបចំតាមបណ្ដុំ រួមមានការរៀបចំកាលវិភាគសិក្សា ការបែងចែកសិស្ស ការបែងចែកម៉ោងសិក្សា ការបែងចែកវេនសិក្សា ការកំណត់ម៉ោងចូលនិងចេញពីរៀន និងការត្រៀមលក្ខណៈសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់សិស្សដែលមិនអាចមករៀនដោយផ្ទាល់ នៅសាលារៀនបាន ។ ប្រសិនបើមានការឆ្លងចូលក្នុងគ្រឹះស្ថានសិក្សា គ្រឹះស្ថាននោះត្រូវបានផ្អាកថ្នាក់ឬក៏គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្ន ដោយរៀបចំឲ្យបង្រៀនដោយប្រើឧបករណ៍អេឡិចត្រូនិច ឬការរៀនពីចម្ងាយដោយប្រើប្រាស់សន្លឹកកិច្ចការ ។
៥. ត្រួតពិនិត្យឡើងវិញនូវដំណើរការ នៃការលក់ដូរ នំ ចំណី ឬ អាហារដ្ឋានក្នុងបរិវេណ សាលារៀន ដោយហាមឃាត់ការប្រមូលផ្ដុំ និងលើកកម្ពុជា វិធានការ អនាម័យ និងត្រូវលើកទឹកចិត្តដល់សិក្សានុសិស្ស ឱ្យយកចំណីអាហារ និងទឹកមកពីផ្ទះ ហើយត្រូវទទួលទានដាច់ដោយឡែកពីគ្នា។
៦. នៅតំបន់ដែលមានហានិភ័យខ្ពស់ ត្រូវចាត់វិធានការគ្រប់គ្រង បានត្រឹមត្រូវចំពោះការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ការឆ្លងពីថ្នាក់រៀនមួយទៅថ្នាក់រៀនមួយទៀត និងត្រូវពង្រឹងការអនុវត្ត វិធានការ “ ៣កុំ ៣ ការពារ ” ឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិវេណគ្រឹះស្ថានសិក្សាត្រូវពាក់ម៉ាស និងលាងដៃជាប្រចាំ។

៧. ស្នើសុំឱ្យប្រតិភូ ឬភ្ញៀវទាំងឡាយដែលមកត្រួតពិនិត្យដំណើរការរៀន និងបង្រៀនឱ្យស្ថិតនៅខាងក្រៅថ្នាក់រៀន និងមិនអនុញ្ញាតឱ្យចូលមកក្នុងថ្នាក់រៀនដោយរក្សាគម្លាតពីគ្នា។ នៅតំបន់ដែលមានហានិភ័យខ្ពស់មិនអនុញ្ញាតឱ្យរៀបចំទស្សនកិច្ចសិក្សាឡើយ។
៨. បន្ដតាមដានការវិវត្តថ្មី ដោយយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលាក្នុង ការសម្រេចផ្អាកដំណើរការថ្នាក់រៀនដោយបន្ដការរៀនពីចម្ងាយ និងតាមអេឡិចត្រូនិកដើម្បីទប់ស្កាត់ ការរីករាលដាលការចម្លងមេរោគ កូវីដ-១៩ ចូលសហគមន៍។

គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវអនុវត្តសេចក្ដីណែនាំនេះ រួមជាមួយសេចក្ដីណែនាំ ទាំងឡាយជាធរមានដទៃទៀត ដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ