• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៥ ព្រឹក

កម្ពុជាសម្រេចអនុញ្ញាតិបើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់(Visa on Arrival) ជូនអ្នកដំណើរជាតិ-អន្តរជាតិទាំងអស់ឡើងវិញ នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា

កម្ពុជាសម្រេចអនុញ្ញាតិបើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់(Visa on Arrival) ជូនអ្នកដំណើរជាតិ-អន្តរជាតិទាំងអស់ឡើងវិញ នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានណែ​នាំដល់​ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំការផ្តល់ទិដ្ឋាការ នៅគ្រប់គោលដៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា នៃព្រះរាជាណាចក្រកម្ពុជា បើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់(Visa on Arrival) ជូនអ្នកដំណើរជាតិ-អន្តរជាតិទាំងអស់ឡើងវិញ ដោយគោរពអនុវត្តតាមវិធានការណ៍​នានារបស់ក្រសួងសុខាភិបាល​

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ SOS ខេត្តព្រៃវែងនាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ និង សេចក្តីប្រកាសព័ត៌មានលេខ ០៩៨ សខល ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីត-១៩ និងប្រសាសន៍ណែនាំផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​៕ រូបភាព:​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

អត្ថបទពេញនិយម

ពត៍មានថ្មីៗ