• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០០ ព្រឹក

ប្រតិភូក្លិបឆ្នេរជាង 20 ប្រទេសរួមគ្នាដាំដើមកោងកាង3000 ដើមនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷គណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកប្រមាណ 130 នាក់មកពីជាង 20 ប្រទេសបានរួមគ្នាជួយដាំដើមកោងកាងជាង 3000ដើមដើម្បីចូលរួមចំណែកជាមួយប្រទេសកម្ពុជាក្នុងការទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាននៅតំបន់ឆ្នេរសមុទ្រកម្ពុជា។នេះបើយោងតាមការបញ្ជាក់ពីក្រសួងទេសចរណ៍នៅរសៀលថ្ងៃទី 11 ខែធ្នូឆ្នាំ 2022។ ក្រសួងទេសចរបានលើកឡើងថាសកម្មភាពដាំដើមកោងកាងនេះធ្វើឡើងនាព្រឹកថ្ងៃទី 11 ខែធ្នូឆ្នាំ 2022 នៅឃុំតានៃស្រុកព្រៃនប់ខេត្តព្រះសីហនុក្រោមវត្តមានលោកនីផល្លីរដ្ឋលេខាធិការនិងជាតំណាងលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកគួរចំរើនអភិបាលខេត្តព្រះសីហនុ,អ្នកឧកញ៉ាម៉ុងរិទ្ធី,លោកប៊្រុយណូបូដាស្ថាបនិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក,លោកមីសែលប៊ុយហ្សូលប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោករួមទាំងមានគណៈប្រតិភូជាតិនិងអន្តរជាតិជាច្រើនរូបទៀត។

សូមជម្រាបថាសកម្មភាពដែលគណៈប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដាំដើមកោងកាងអនុស្សាវរីយ៍នេះគឺធ្វើឡើងក្នុងឱកាសមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកចាប់ពីថ្ងៃទី 9-14ខែធ្នូឆ្នាំ 2022។ទីនោះត្រូវបានប្រសិទ្ធនាមថា"សួនកោងកាងសាងស្នេហ៍"ដើម្បីបង្ហាញពីនិមិត្តរូបនៃសេចក្តីស្រឡាញ់និងចំណងមិត្តភាព,ភាតរភាព,សាមគ្គីភាពយូរអង្វែងរវាងសមាជិកនៃក្លិបឆ្នេរទាំងអស់ផងដែរ។នាឱកាសនោះលោកគួចចំរើនបានបញ្ជាក់ថាព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាននិងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរវាងតំបន់ដីគោក,ឆ្នេរនិងសមុទ្រហើយដើមកោងកាងដែលបានដាំនាពេលនេះជារុក្ខជាតិដុះតាមតំបន់ឆ្នេរឬតំបន់ទឹកប្រៃលាយសាបដែលត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិកជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។

លោកគួចចំរើនបានបញ្ជាក់ទៀតថាព្រៃកោងកាងជារបាំងការពារគ្រោះធម្មជាតិដូចជាខ្យល់ព្យុះការបាក់ឆ្នេរសមុទ្រការហូរច្រោះឆ្នេរការកើនឡើងកម្ពស់ទឹកសមុទ្រនិងការរក្សាទុកការបោនដែលបានរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ការដាំដើមកោងកាងពិតជាមានសារៈសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានដូចពាក្យស្លោក"ព្រៃឈើដុះយើងរស់,ព្រៃឈើល្អយើងមានបាន,កាប់ព្រៃឈើក្ររហេមរហាមឬកាប់ព្រៃកោងកាងបំផ្លាញខ្លួនឯង"។

ជាមួយគ្នានោះលោកគួចចំរើនក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុក៏បានប្ដេជ្ញាចិត្តខិតខំថែរក្សាសួនកោងកាងសាងស្នេហ៍នេះឲ្យស្ថិតស្ថិរយូរអង្វែឪឪឪងនិងប្រែក្លាយតំបន់នេះជាតំបន់អភិរក្សកោងកាងមួយដ៏សំខាន់ដើម្បីរួមចំណែកតុល្យភាពបរិយាកាសនិងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិផងដែរ។បន្ថែមពីនេះលោកគួរចំរើនក៏បានបញ្ជាក់ដែរថាប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន 58.852 ហិកតាឮឭក្នុងនោះខេត្តព្រះសីហនុមានផ្ទៃដីព្រៃកោងកាងចំនួន 9.352 ហិកតាមានចំនួន 39 ប្រភេទ។ព្រៃកោងកាងជាកន្លែងរក្សាជាដែនជម្រកជាកន្លែងបង្កាត់ពូជប្រភពមេពូជនៃធម្មជាតិនិងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្ដល់ជាប្រភពអាហារនិងឱសថបុរាណផងដែរ។

សូមជម្រាបថានាឱកាសចូលរួមដាំដើមកូនកោងកាងនោះប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកព្រមទាំងអ្នកចូលរួមខាងភាគីកម្ពុជាពិតជាមានភាពស្និទ្ធស្នាល,ភាតរភាពនិងសប្បាយរីករាយយ៉ាងខ្លាំង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ