• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៩ ព្រឹក

កម្ពុជានៅតែជាកន្លែងមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ភ្នំពេញបើតាមការបញ្ជាក់ពីលោកនេតភក្រ្តារដ្ឋលេខាធិការ។និងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃអង្គារខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាកម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងនៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមានប្រមាណជាង 1,500 ក្បាល។ដោយឡែកបើផ្អែកតាមទិន្នន័យរបស់អង្គការIUCNវិញចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ 4 ពាន់ក្បាលនៅលើពិភពលោកប៉ុណ្ណោះ។លោកនេត្រភក្រ្តាបានបញ្ជាក់បន្ថែមថាតាមការសិក្សាចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។សត្វទន្សោងត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការIUCNជាប្រភេទជិតផុតពូជលើពិភពលោក។សត្វទន្សោងគេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជាតំបន់ភូមិភាគឦសាន,និរតីនិងភាគខាងជើងនៃប្រទេសកម្ពុជា។វាមានផងដែរនៅភូមាឡាវម៉ាឡេស៊ីវៀតណាមនិងថៃ។

សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះវាលស្មៅ,ព្រៃគម្ពោតជាដើមនិងចូលចិត្តរកស៊ីនៅតាមមាត់អូរ។វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។វាចូលចិត្តរស់នៅជាហ្វូងៗឬនៅជាមួយគោព្រៃប្រើសខ្ទីងជាដើម។ពួកវាចេញរកស៊ីនៅពេលព្រលឹមនិងពេលព្រលប់។ជាធម្មតាទន្សោងមេចាស់ជាងគេតែងតែជាអ្នកដឹកនាំហ្វូង។ទន្សោងបន្តពូជនៅខែឧសភាដល់ខែមិថុនានិងអាចបង្កើតកូនបានមួយក្បាលទៅពីរក្បាលបន្ទាប់ពីពពោះរយៈពេល 10 ខែហើយមេអាចដោយឈ្មោលម្ដងទៀតក្រោយពេលកើតកូនបានពីរខែ។

សត្វទន្សោងជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ដើម្បីយកសាច់និងស្នែង។បច្ចុប្បន្នសត្វប្រភេទមានដោយកម្រហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅក៏ស្ទើរតែផុតពូជអស់ទៅហើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ