• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៣ ល្ងាច

ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រហើយតូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCNថាជាប្រភេទងាយរងគ្រោះលើពិភពលោក

ភ្នំពេញ÷ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការIUCNថាជាប្រភេទងាយរងគ្រោះលើពិភពលោក។មិនមានទិន្នន័យច្បាស់លាស់ពីចំនួននៃសត្វស្វអង្កត់នៅលើពិភពលោកនោះទេហើយនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាទាំងអស់ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយ។តែតាមការសិក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាក្នុងខេត្តមណ្ឌលគិរីតែមួយបង្ហាញថាមានវត្តមានសត្វស្វាអង្កត់ចំនួន៥៦ក្រុមមានប្រមាណ១៤០ក្បាល។

នេះជាការបញ្ជាក់ពីលោកនេត្រភក្ត្រាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២២។លោកបន្តថាស្វាអង្កត់មានវត្តមានតិចតួចនៅខាងលិចទន្លេមេគង្គនិងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។វាក៏មានវត្តមានផងដែរនៅភាគឦសាននៃប្រទេសឥណ្ឌានិងភាគខាងត្បូងនៃប្រទេសចិននិងភាគខាងជើងនៃប្រទេសថៃនិងឥណ្ឌូចិន។

លោកនេត្រភក្ត្រាបញ្ជាក់ថាស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទទាស់តែមានមាឌធំជាងស្វាត្រោសបន្តិចនិងមានពណ៌ក្រហម។វាមានទម្ងន់ជាមធ្យមចាប់ពី៨_១២គីឡូក្រាម។ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាលបន្ទាប់មកទៅជាក្រហមព្រឿងៗដែលអាស្រ័យទៅតាមអាយុនិងទីកន្លែងរស់នៅ។ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ស្បែកមុខមានពណ៌ក្រហមត្នោតហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្តៅនិងនៅរដូវបន្តពូជ។

នៅពេលចាស់ទៅផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ផ្ទៃមុខមានរោមស្តើងថ្ងាសទំពែកលយទៅមុខរាងចោត។ផ្នែកត្រគាកបន្ទុយមានរោមខ្លីហើយស្តើងនិងមានប្រវែងតិចជាង១០%នៃប្រវែងពីក្បាលដល់ដងខ្លួន។ស្វាអង្កត់ជាសត្វចូលចិត្តរស់នៅតំបន់ខ្ពស់ៗព្រៃស្រោងនិងេពាក់កណ្តាលស្រោងក្នុងព្រៃធម្មជាតិនិងព្រៃដុះឡើងវិញដែលមានរយ:កម្ពស់រហូតដល់២,០០០ម៉ែត្រធៀបនីវ៉ូសមុទ្រហើយវាចំណាយពេលច្រើននៅលើដីដើម្បីរកចំណី។វាស៊ីគ្រាប់រុក្ខជាតិផ្លែឈើមើមឈើនិងប្រភេទសត្វល្អិតតូចៗជាអាហារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ