• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥១ ល្ងាច

ក្រសួងបរិស្ថានបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារ ធម្មជាតិ

ភ្នំពេញ÷ក្រសួងបរិស្ថានបានកំពុងជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងកាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ។លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថាក្រសួងបរិស្ថានបានកំពុងការអនុវត្តគោលនយោបាយផែនការនិងយុទ្ធសាស្ត្ររបស់ខ្លួនដោយទី១ផ្តោតលើផែនការគ្រប់គ្រងអភិរក្សធនធានធម្មជាតិនិងជីវ:ចម្រុះដែលសសរកន្លោងដែលមានសារ:សំខាន់ចាំបាច់ជាសារវន្តក្នុងការធានាដល់និរន្តរភាពបរិស្ថាននិងគាំទ្រដល់សន្តិសុខខឿនសេដ្ឋកិច្ចសង្គមវប្បធម៌និងសុខភាពសាធារណ:តាមរយ:មុខងារអេកូឡូស៊ីហើយទី២ផ្តោតលើការជួយអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិសម្រាប់ទ្រទ្រង់កិច្ចការពារនិងអភិរក្សធនធានធម្មជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញតំបន់ការពារធម្មជាតិដែលក្នុងនោះការបង្កើតអេកូទេសចរណ៍ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ។បទពិសោធន៍ក្នុងរយ:ពេល២ឆ្នាំចុងក្រោយនេះបានបង្ហាញថាការលើកកម្ពស់ចីរភាពនិងការពង្រឹងចលនាទេសចរណ៍ផ្ទៃក្នុងគឺជាគន្លឹះយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់នៃវិស័យទេសចរណ៍។ក្នុងពិធីបិទ"វេទិកាជាតិអេកូទេសចរណ៍លើកទី៣"នារាជធានីភ្នំពេញនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ ២០២២លោកអគ្គបណ្ឌិតអូនព័ន្ធមុន្នីរ័ត្នឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមានភាពផុយស្រួយនៅឡើយការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានសិទ្ធិអំណាចផ្ទាល់ក្នុងការរៀបចំនិងចាត់ចែងអភិវឌ្ឍន៍សហគមន៍របស់ខ្លួននិងជាពិសេសមានឱកាសស្វែងរកចំណូលបន្ថែមតាមរយ:វិស័យទេសចរណ៍នៅតាមសហគមន៍របស់ខ្លួន។សូមបញ្ជាក់ថារាជរដ្ឋាភិបាលបានបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយជាតិអេកូទេសចរណ៍២០១៩_២០៣០និងបានកំណត់ការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ជាស្នូលដ៏សំខាន់ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ដើម្បីពង្រឹងមូលដ្ឋាននៃវិស័យទេសចរណ៍និងជាពិសេសធានានូវផលប្រយោជន៍ផ្ទាល់ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននិងកាត់បន្ថយផលប៉ះពាល់លើធនធានធម្មជាតិ។ សូមបញ្ជាក់ថាដើម្បីគាំទ្រដល់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្រោយពីវេទិកាជាតិអេកូទេសចរណ៍លើកទី២ក្នុងនោះរួមមាន÷ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបការបន្តអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជាការដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើជាដើម។ក្នុងពិធីបិទ"វេទិកាជាតិអេកូទេសចរណ៍លើកទី៣"ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នបានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន៧បន្ថែមទៀតដើម្បីបន្តពង្រឹងនិងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៅកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ