• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៧ ព្រឹក

ក្រសួងសុខាភិបាលក្រើនរម្លឹកស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំ នន់និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់

ភ្នំពេញ÷នៅរសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០២២ក្រសួងសុខាភិបាលបានក្រើនុំរម្លឹកនិងជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាដោយសារបច្ចុប្បន្ននេះមានបញ្ហាទឹកជំនន់ដែលកំពុងជន់លិចនៅតំបន់មួយចំនួនក្នុងបណ្តាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនេះដើម្បីកាត់បន្ថយឲ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាពអាយុជីវិតជនរងគ្រោះនិងមូលដ្ឋានសុខាភិបាលគ្រោះទឹកជំនន់ដែលអាចកើតមាននេះក្រសួងសុខាភិបាលសូមអំពាវនាវឲ្យបប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍តាមការណែនាំដូចខាងក្រោមនេះ÷
សម្រាប់ទីតាំងដែលទឹកជំនន់មិនទាន់មកដល់÷
_ត្រូវតាមដានស្ថានភាពទឹកជំនន់ត្រៀមទីទួលសុវត្ថិភាពនិងស្បៀងអាហារសម្រាប់ទីកន្លែងដែលមិនទាន់មានទឹកជំនន់ទៅដល់។ធ្វើរបងព័ទ្ធជុំវិញស្រះឬកន្លែងដែលមានទឹកជ្រៅត្រូវថែរក្សាបរិស្ថានឲ្យបានស្អាតនិងសាងសង់បង្គន់ព្រមទាំងត្រូវធ្វើឲ្យប្រសើរបើបង្គន់ទាបត្រូវធ្វើឲ្យខ្ពស់ដើម្បីការពារទឹកជំនន់។
សម្រាប់ទីកន្លែងកំពុងទទួលរងនូវទឹកជំនន់÷
_មិនត្រូវចូលទៅក្នុងផ្ទះចាស់ឬអគារទ្រុឌទ្រោមព្រោះអាចបាក់ស្រុតបាក់បែកបង្កឲ្យគ្រោះថ្នាក់។
_មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកនៅពេលធ្វើដំណើរដោយជិះទូកឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ត្រូវសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនឈិកនិងជំងឺផ្សេងនានាៗ។
_ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាននិងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាពឬមន្ទីរពេទ្យបើស្ត្រីគ្រប់ខែជិតដល់ពេលសម្រាលត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
_ត្រូវកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យនិងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវត្រូវប្រុងប្រយ័ត្នចំពោះកុមារីនិងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នកឬមនុស្សចាស់នៅជិតខាងនិងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារឬកុមារពិការដូចជាឈើច្រត់រទេះរុញឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួនដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
_ត្រូវប្រុងប្រយ័ត្នចៀសវាងនូវគ្រោះថ្នាក់លង់ទឹកត្រូវការពារកុមារតូចៗមិនឲ្យចុះទឹកពន្យល់កុមារពីគ្រោះថ្នាក់នៃការលង់ទឹកនាំកុមារទៅកន្លែងខ្ពស់និងមានអ្នកថែទាំប្រើអាវពោងឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ពេលធ្វើដំណើរតាមទូកឬកាណូតមិនត្រូវដាក់មនុស្សហួសកម្រិតបើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយជាបន្ទាន់។ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាតដោយងូតទឹកដុសសាប៊ូកក់សក់និងបោកសម្លៀកបំពាក់ឲ្យបានស្អាតចៀសវាងនូវជំងឺសើរស្បែកពងទឹកកមរមាស់ជាដើម។ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹកឬសត្វអសិរពិសផ្សេងៗដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាពឬមុនទៅធ្វើការជិតគំនរអុសនិងគំនរឈើ។ធ្វើដំណើរពេលយប់ឬពេលធ្វើការងារត្រូវស្លៀកខោជើងវែងស្បែកជើងកវែងចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រុបនិងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់ឬសត្វអសិរពិស។ក្នុងករណីមានសមាជិកគ្រួសារឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹកឬសត្វអសិរពិសទិចឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលការពិតនិងព្យាបាល។

ដើម្បីចៀសវាងនូវបញ្ហារាករូសរាកមួលពុលចំណីអាហារឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹកត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រោះដាំទឹកឲ្យពុះឬប្រើប្រាស់ថ្នាំក្លរីនឬក្លរ៉ាមីន(ថ្នាំក្លរីនឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ។ត្រូវលាងសមអាតបន្លែនិងផ្លែឈើជាមួយចម្អិនឲ្យបានត្រឹមត្រូវនិងឆ្អិនគ្របអាហារឲ្យបានជិតល្អដើម្បីការពាររុយរោមនិងធូលីទាំងសម្អាតកន្លែងធ្វើម្ហូបនិងសម្ភារ:ផ្ទះបាយដូចជាចានឆ្នាំងស្លាបព្រាខ្ទះកាំបិតជ្រុញឲ្យសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់មុននិងក្រោយបរិភោគអាហារនិងក្រោយចេញពីបង្គន់។ដើម្បីចៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើមនិងេជំងឺឆ្លងកូវីដ_១៩ជាចាំបាច់ត្រូវពាក់ម៉ាស់ក្រមាខ្ទប់មាត់ពេលក្អកឬកណ្តាស់និងត្រូវនៅឲ្យបានឆ្ងាយពីអ្នកជំងឺដែលក្អកឬកណ្តាស់ឲ្យលើសពី១ម៉ែត្រកន្លះហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវពាក់ម៉ាស់។

នៅពេលមានអាកាសប្រែប្រួលភ្លាមៗត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជាការស្លៀកពាក់ឲ្យបានត្រឹមត្រូវចៀសវាងចេញក្រៅផ្ទះក្នុងរយ:ពេលយូរ។ក្រោយពេលទឹកស្រកទៅវិញ÷
_បន្តបរិភោគចំណីអាហារស្អាតទឹកស្អាតនិងអនាម័យខ្លួនប្រាណឲ្យបានស្អាតដើម្បីចៀសវាងកើតមានឡើងដោយសារមូសខាំ។
_ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាមគ្រុនចាញ់គ្រុនឈិកនិងជំងឺផ្សេងៗទៀត។ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឲ្យមានគ្រោះថ្នាក់ប្រុងប្រយ័ត្នក្រែងមានសត្វពស់ឬសត្វផ្សេងៗ។អនាម័យបរិស្ថានជុំវិញផ្ទះនិងក្នុងផ្ទះព្រោះក្រោយពេលទឹកស្រកទៅបានបន្សល់នូវភាពកខ្វក់និងមេរោគជាច្រើនរស់នៅក្នុងទឹកចៀសវាងនូវការដក់ទឹកជុំវិញផ្ទះនិងក្នុងផ្ទះនាំឲ្យមានដង្កូវទឹកកើតមូសខ្លានិងមូសដែកគោលដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមនិងគ្រុនចាញ់។
_ត្រូវស្តារនិងសម្អាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់។ព្រមទាំងជួសជុលនិងសង់បង្គន់ឡើងវិញដោយជានិច្ចកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។

ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់និងឆ្លើយតបចំពោះផលប៉ះពាល់ដោយទឹកជំនន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំផ្តល់អន្តរាគមន៍នានាពេលកន្លងមកនិងជាបន្តទៅមុខទៀតផ្តល់ក្រុមគ្រូពេទ្យចល័តដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពឲ្យបានល្អប្រសើរនិងទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវជាពិសេសនៅពេលដែលមានពស់ចឹកជម្លៀសប្រជាជនរកទីទួលសុវត្ថិភាពបញ្ហាសុខភាពនានាផ្សេងទៀតដូចរៀបរាប់ខាងដើមនិងបង
ប្អូនប្រជាពលរដ្ឋទាំងអស់និងអាជ្ញាធររាជធានី_ខេត្តស្រុកក្រុងខណ្ឌរដ្ឋបាលឃុំ/សង្កាត់ទាំងអស់ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីរួមចំណែកទប់ស្កាត់ជាអតិបរិមានូវផលប៉ះពាល់សុខភាពអាយុជីវិតនិងមូលដ្ឋានសុខាភិបាលដោយសារគ្រោះទឹកជំនន់នេះ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាពឬមានជំងឺឬសង្ស័យថាមានបញ្ហាសុខភាពណាមួយសូមស្វែងរកការពិគ្រោះពិនិត្យនិងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាពឬមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ