• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៣ ព្រឹក

ការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់កម្ពុជាគឺទាមទារឲ្យមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ៥យ៉ាង

ភ្នំពេញ÷សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងឱកាសអបអរសាទរទិវាពិភពលោកឆ្នាំ២០២២នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ក្រោមប្រធានបទ÷"ការគិតគូរឡើងវិញពីទេសចរណ៍_Rethinking Tourism"ផ្តល់អនុសាសន៍ថាជាការពិតការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចសង្គមដ៏ចម្បងមួយសម្រាប់ប្រទេសកម្ពុជាគឺទាមទារឲ្យមានការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដែលជានិច្ចកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការធានាចីរភាពកំណើននៃវិស័យព័ត៌មានសារ:សំខាន់នេះ។ចំណុចនេះទាមទារចាំបាច់ឲ្យមានការបន្តគិតគូរលើការជំរុញពិពិធកម្មគំនិតច្នៃប្រឌិតនវានុវត្តន៍ដើម្បីធានាភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជានៅក្នុងកម្រិតតំបន់និងសកលលោក។ក្នុងន័យនេះខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមឲ្យបានផុសផុលបន្ថែមទៀតដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាទាំងទៅលើទិដ្ឋភាពគុណភាពនិងបរិមាណប្រកបដោយនិរន្តរភាពបរិយាប័ន្នដើម្បីឲ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ដើម្បីជាការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ក្រោមប្រធានបទ"ការគិតគូរឡើងវិញពីទេសចរណ៍"ខ្ញុំព្រះករុណាខ្ញុំសូមគូសបញ្ជាក់និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជាស្របពេលដែលឆ្នាំ២០២២នេះត្រូវបានកំណត់ជាឆ្នាំដំបូងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា(Recovery)ឈរលើទស្សន:"អនាគតទេសចរណ៍ចាប់ផ្តើមពីថ្ងៃនេះ"មានដូចតទៅ÷

១.ជំរុញពិពធកម្មការអភិវឌ្ឍផលិតផលនិងគោលដៅទេសចរណ៍ប្រកបដោយគុណភាពសុវត្ថិភាពភាពទាក់ទាញគំនិតច្នៃប្រឌិតនិងនវានុវត្តន៍ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយតាមគ្រប់រូបភាពខណ:ដែលថ្មីៗនេះកម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្តល់មតិគាំទ្រនិងទទួលរង្វាន់ពីអង្គភាពរង្វាន់ទេសចរណ៍ពិភពលោក(World Tourism Award)ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ីឆ្នាំ២០២២(Asia´s Leading Culture Destination Award2022)និងជាគោលដៅទេសចរណ៍យុវជននាំមុខក្នុងទ្វីបអាស៊ីឆ្នាំ២០២២(Asia´s Leading Youth Travel Destination Award)2022)។

២.ជំរុញការកសាងផែនការរួមគ្នាការប្រើប្រាស់រួមគ្នានិងអភិបាលកិច្ចស៊ីសង្វាក់គ្នាដោយឈរលើអភិក្រម"ពីក្រោមឡើងលើ"(Bottom_up Approch)នៅតាមគោលដៅទេសចរណ៍អាទិភាពក្នុងនោះត្រូវពង្រឹងការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍(DMO)ដែលអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធរដ្ឋឯកជនសហគមន៍ទេសចរណ៍ពិសេសអនុញ្ញាតឲ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិតទាំងខ្នាតតូចបំផុតខ្នាតតូចនិងមធ្យមឲ្យមានការ"រួមគិតរួមធ្វើរួមទទួលខុសត្រូវក្នុងដំណើរការអភិវឌ្ឍទេសចរណ៍និងការបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។

៣.ផ្តល់អាទិភាពដល់ការជំរុញឌីជីថលរូបនីយកម្មនៅក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាដើម្បីពង្រឹងភាពធន់ចីរភាពគុណភាពនិងឧត្តមភាពប្រកួតប្រជែងចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ចសង្គមឌីជីថលសេដ្ឋកិច្ចច្នៃប្រឌិតសេដ្ឋកិច្ចចក្រានិងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

៤.ជាមួយនឹងការប្រែប្រួលដ៏ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរនិងទេសចរណ៍ដែលបានធ្វើឲ្យប្រែប្រួលលើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិកដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ដែលមានចំណេះដឹងនិងជំនាញថ្មីៗដែលទាមទារឲ្យមានការពង្រឹងការបណ្តុះបណ្តាលនិងតម្រង់ទិសទាំងការពង្រឹងជំនាញដែលមានស្រាប់និងបណ្តុះបណ្តាលជំនាញបន្ថែម(Reskilling&Upskilling)ដើម្បីផ្តល់លទ្ធភាពឲ្យកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមនិន្នាការទេសចរណ៍។

៥.បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីរួមមានកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន(ASEAN)អេម៉ិក(ACMECS),CLMV(កម្ពុជា_ឡាវ_មីយ៉ាន់ម៉ានិងវៀតណាម)ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក(UNWTO)និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀតដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ