• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៩ ព្រឹក

ការចិញ្ចឹមក្របីបានជួយលើកស្ទួយជីវភាពសហគមន៍

កំពង់ធំ÷ក្រសួងបរិស្ថាននៅព្រឹកថ្ងៃចន្ទទី៥ខែកញ្ញាឆ្នាំ២០២២បានឲ្យដឹងថាប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្បែរស្ទឹងតាំងក្រសាំងស្ថិតក្នុងឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំបានទទួលចំណូលយ៉ាងប្រសើរពីការចិញ្ចឹមក្របី។ចំពោះការចិញ្ចឹមក្របីដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។មិនតែប៉ុណ្ណោះក្របីជាសត្វដែលស្រួលចិញ្ចឹមមានភាពធន់នឹងជំងឺនិងជាប្រភេទសត្វដែលបង្កើនជីវ:ចម្រុះនៅតាមប្រភពទឹកផងដែរ។សូមជម្រាបដែរថាកន្លងទៅថ្មីៗនេះក្រសួងបរិស្ថានក៏បានឲ្យដឹងដែរថាដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេសកម្ពុជាក្រសួងបរិស្ថានបានខិតខំបង្កើតមុខរបរថ្មីៗជាច្រើនក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលចូលព្រៃកាប់ឈើបរបាញ់សត្វក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ពូជជ្រូកឦសាន,ជ្រូកគូលែននិងជ្រូកព្រៃដែលជាប្រភេទជ្រូកកំពុងមានទីផ្សារនិងមានតម្លៃថ្លៃសម្រាប់ចែកជូនដល់សហគមន៍ចិញ្ចឹម។ជាក់ស្តែងក្រសួងបរិស្ថានបានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា"កសិដ្ឋានចិញ្ចឹមសត្វនិងកសិកម្មអភិរក្ស"លើផ្ទៃដីជាង១ហិកតានៅក្នុងមជ្ឈមណ្ឌលកេសរកូលសុខអានភ្នំគូលែនស្ថិតនៅឃុំឃុនរាមស្រុកបន្ទាយស្រីខេត្តសៀមរាប។

លោកលាងសេងទីប្រឹក្សាអមក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសចុះទស្សនកិច្ចនៅក្នុងកសិដ្ឋានកាលពីខែសីហាឆ្នាំ២០២២ថា÷"កសិដ្ឋាននេះទើបនឹងបង្កើតបានជិត៤ខែប៉ុណ្ណោះដែលលោករដ្ឋមន្ត្រីសាយសំអាល់មានគោលបំណងក្នុងការបង្កាត់ពូជនិងបង្រៀនពីបច្ចេកទេសចិញ្ចឹមជ្រូកគូលែនដើម្បីពង្រីកមេពូជដល់សហគមន៍មូលដ្ឋាននិង

មន្ត្រីឧទ្យាននុរក្សក្រសួងបរិស្ថានដែលមានបំណងចិញ្ចឹមសត្វ"។លោកបានឲ្យដឹងថាសម្រាប់កសិដ្ឋាននេះបច្ចុប្បន្ននេះគឺមានមេពូជជ្រូក១០០ក្បាលដោយក្នុងនោះមានជ្រូកញីចំនួន៩០ក្បាលនិងជ្រូកឈ្មោលចំនួន១០ក្បាលសម្រាប់ប្រភេទជ្រូករួមមាន÷មេពូជជ្រូកគូលែនជ្រូកឦសាននាំមកពីខេត្តមណ្ឌលគិរីនិងមេពូជជ្រូកព្រៃ។

ពាក់ព័ន្ធទៅនឹងលក្ខណ:របស់ពូជជ្រូកទាំង២ប្រភេទនេះមន្ត្រីជំនាញរូបនេះរៀបរាប់យ៉ាងដូច្នេះថា÷"យើងឥតពិបាកចំណាំទេគឺពូជជ្រូកឦសានគេបានយកមកពីខេត្តមណ្ឌលគិរី។ពូជជ្រូកនេះមានលក្ខណ:ពិសេសរបស់វាគឺពោះធំខ្នងកោង(ង)ជាប្រភេទជ្រូកមានកូនច្រើននិងសាច់ឆ្ងាញ់ពិសារណាស់។ជ្រូកប្រភេទនេះវាបន្សាំជាមួយបរិយាកាសនិងឈ្នះជំងឺ។ចំណែកជ្រូកភ្នំគូលែនវិញគឺជាពូជលើខ្នងភ្នំគូលែនដែលចិញ្ចឹមតាំងពីដូនតាមករាប់សិបដំណមកហើយ។ពូជជ្រូកនេះមានលក្ខណ:ព័ត៌ខ្មៅ។ដោយមានខ្លួនវែងមាត់ស្រួចតែពោះវាមិនធំទេ។

ពូជជ្រូកនេះសាយកូនច្រើនរស់នៅបន្សាំជាមួយអាកាសធាតុហើយវាស៊ាំជាមួយការចិញ្ចឹមលក្ខណ:ពាក់កណ្តាលព្រៃនិងពាក់់កណ្តាលចិញ្ចឹមដាក់ទ្រុង"។

ទាក់ទិននឹងការបង្កាត់ពូជជ្រូកនេះវិញត្រូវបានលោកលាងសេងពន្យល់ថាគឺចិញ្ចឹមបែបលក្ខណ:ពាក់កណ្តាលធម្មជាតិពោលគឺផ្តល់ជាចំណីបែបធម្មជាតិក្នុងនោះមានការផ្សំចេញពីត្រកួនស្មៅដើមចេកកន្ទក់កាកសណ្តែកសៀងនិងម្សៅទ្រីម៉ិចដែលជាម្សៅបែបធម្មជាតិសម្រាប់ដាក់លាយជាមួយដើមចេកឲ្យវាស៊ីពីព្រោះថាម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់។ប្រភេទជ្រូកនេះត្រូវបានគេលែងឲ្យវាស៊ីបែបលក្ខណ:ធម្មជាតិ។

ក្រៅពីនេះកសិដ្ឋានក៏មានការបង្ការជំងឺនិងធ្វើការព្យាបាលជំងឺនៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ក្រៅពីនេះកសិដ្ឋានក៏មានការបង្ការជំងឺនិងធ្វើការព្យាបាលជំងឺនៅពេលដែលសត្វជ្រូកទាំងអស់ឈឺផងដែរ។ទន្ទឹមនឹងនេះខាងកសិដ្ឋានក៏ការពារនូវជំងឺសាហាវៗច្រើនដូចជាជំងឺត្រចៀកខៀវជំងឺប៉េសជ្រូកអាហ្វ្រិកនិងជំងឺអុតក្តាមជាដើម។សូមជម្រាបដែរថាកន្លងមកក្រុមការងារសិក្សានិងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការនៃការផ្តល់ពូជសត្វនៃក្រសួងបរិស្ថានធ្លាប់បានធ្វើការសិក្សាលទ្ធភាពក្នុងការផ្តល់ជាពូជសត្វគោក្របីពពែជ្រូកជ្រូកព្រៃចៀមដើម្បីយកទៅប្រគល់ជូនបងប្អូនប្រជាសហគមន៍មូលដ្ឋានដៃគូសហការចិញ្ចឹមតាមកសិដ្ឋាននិងប្រជាពលរដ្ឋដែលមានឆន្ទ:ខ្ពស់មានចិត្តចង់ចិញ្ចឹមជាលក្ខណ:គ្រួសារនិងកសិដ្ឋានដោយឈរលើគោលការណ៍នៃលក្ខខន្តិក:ជាមួយក្រសួងបរិស្ថានដោយទុករយ:ពេលសមស្របណាមួយដើម្បីប្រគល់សងត្រឡប់មកក្រសួងបរិស្ថានវិញផ្អែកលើគោលការណ៍និរន្តភាពនៃគម្រោង។ដោយចាប់ពីដើមឆ្នាំ២០២១រហូតដល់ត្រីមាសទី១ឆ្នាំ២០២២នេះក្រសួងបរិស្ថានធ្លាប់បានផ្តល់ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា÷

ក្របី២៥៨ក្បាល,គោ៤០២ក្បាល,គោបា៦ក្បាល,គោមេពូជ៣០ក្បាល,ចៀម៥៤២ក្បាលជ្រូក៨០ក្បាល,ជ្រូកព្រៃ១០០ក្បាល,បាចៀម១ក្បាលនិងពពែ៣៨៣ក្បាល៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ