• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៦ ព្រឹក

ក្រុមហ៊ុនប្រមាណ៥១មកពីប្រទេសជាង១០ចាប់អារម្មណ៍ទៅលើគម្រោងបង្កើតសំរាមទៅជាថាមពល

ភ្នំពេញ÷ក្រុមហ៊ុនប្រមាណ៥១មកពីប្រទេសជាង១០បានចាប់អារម្មណ៍ទៅលើគម្រោងបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលនៅកម្ពុជាដោយក្រុហ៊ុនទាំងនោះមកពីប្រទេសអឺរ៉ុបអូស្ត្រាលីឥណ្ឌានិងពីសហរដ្ឋអាមេរិកដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗមានបទពិសោធន៍ខ្ពស់។ នេះបើតាមការបញ្ជាក់ពី លោកហេង ណារ៉េត អនុរដ្ឋលេខាក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី "សមិទ្ធផលសម្រេចបានរយ:ពេល៥ឆ្នាំកន្លងមករបស់ក្រសួងបរិស្ថាន“ នាព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០២២នេះដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។លោកអនុរដ្ឋលេខារូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷ក្រសួងរ៉ែនិងថាមពលជាប្រធានក្រុមការងារបានសិក្សាអំពីលទ្ធភាពនៃការបង្កើតរោងចក្របម្លែងសំរាមទៅជាថាមពលតើប្រសិទ្ធភាពណាមួយដែលជាជម្រើសអាចទទួលយកបានហើយវាសមស្របនិងវាមិនត្រូវការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលខ្ពស់។លោកហេងណារ៉េតបានថ្លែងឲ្យដឹងថា÷បន្ទាប់ពីក្រសួងបានធ្វើការប្រកាសរកក្រុមហ៊ុនចូលរួមក្នុងគម្រោងរោងចក្រកែច្នៃសំរាមទៅជាថាមពលក្នុងនោះជាមោទនភាពដែលយើងទទួលបានរហូតទៅដល់៥១ក្រុមហ៊ុនដែលមានជាង១០ប្រទេសបានដាក់ពាក្យមានតាំងពីអឺរ៉ុបតាំងពីអូស្ត្រាលីតាំងពីអាស៊ីឥណ្ឌារហូតទៅដល់សហរដ្ឋអាមេរិកដែលសុទ្ធតែក្រុមហ៊ុនធំៗដែលមានបទពិសោធន៍ខាងផ្នែកហ្នឹង។

លោកអនុរដ្ឋលេខាធិការបានបន្តទៀតថា÷

បច្ចុប្បន្នបន្ទាប់ពីធ្វើការជ្រើសរើសយើងបានឈានដល់ដំណាក់កាលទី២គឺយើងជ្រើសរើសបាន២១ក្រុមហ៊ុនចម្រាញ់ចេញពី៥១ក្រុមហ៊ុនហើយនៅសល់២១ក្រុមហ៊ុនទៀតក្រសួងនឹងបន្តធ្វើការជ្រើសរើសក្រុមហ៊ុណាដែលសមស្របនិងវាមិនត្រូវការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលខ្ពស់បន្តទៀត។លោកហេងណារ៉េតបានពន្យល់បន្ថែមថា÷នៅក្នុងការកែច្នៃសំរាមទៅជាថាមពលនេះមានគម្រោងច្រើនហើយគម្រោងខ្លះមានតម្លៃទាបនិងគម្រោងខ្លះមានការចំណាយខ្ពស់ដូចជាគម្រោងដុតសំរាមបើយើងប្រើឡដុតក្នុងមួយតោនយើងត្រូវវិនិយោគអស់១០ម៉ឺនដុល្លារហើយនៅភ្នំពេញមាន៣០០០តោនក្នុងមួយថ្ងៃដូចនេះត្រូវការទុនប្រមាណជាង២០០លានដុល្លារសម្រាប់ការវិនិយោគឡដុតសំរាមហើយយើងត្រូវការទិញភ្លើងត្រឡប់មកវិញពីឡដុតសំរាមលើសពី១០សេនក្នុង១គីឡូវ៉ាត់មួយទៀតសំរាមដែលដឹកឲ្យរោងចក្រគេតម្រូវឲ្យបង់ថ្លៃដឹក២០ដុល្លារក្នុង១តោនទៀតបូកទាំងថ្លៃដឹកថ្លៃដុតគឺវាខ្ពស់ណាស់។

អនុរដ្ឋលេខារូបនេះបានពន្យល់បន្ថែមទៀតថា÷ឥឡូវក្រុមហ៊ុនដឹកសំរាមដែលក្រសួងបានជួលមាន៣យើងបង់តែក្នុងរង្វង់ជាមធ្យម១២ដុល្លារអាមេរិកប៉ុណ្ណោះ។ទាំងប្រមូលដឹកជញ្ជូនទាំងសម្អាតផ្លូវ១២ដុល្លារ។តម្លៃភ្លើងដែលលក់ត្រឡប់ទៅវិញលើសពីតម្លៃភ្លើងដែលបង្កើតឡើងដោយវារីអគ្គិសនីនេះជាបញ្ហាដែលយើងគិតថាវាមិនទាន់ជាជម្រើសរបស់យើងទេ។

តែក៏អាចមានជម្រើសច្រើនទៀតដែលមានតម្លៃថោកហើយបើសិនជាមានការខ្វះខាតត្រូវការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលក្នុងកម្រិតមួយតិចតួចយើងអាចធ្វើបានយើងនឹងជ្រើសរើស។តែជម្រើសឡដុតពីឥឡូវរហូតដល់២០២៥មិនមែនជាជម្រើសអាទិភាពនោះទេ។

ដោយឡែករបាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងដែរថា÷បច្ចុប្បន្ននេះកម្ពុជាបានបង្កើតសំណល់រឹង"សំរាម"ចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃនិងប្រមាណជាង៤លានតោនក្នុងមួយឆ្នាំក្នុងនោះសំណល់សរីរាង្គប្រមាណ៦០%សំណល់ប្លាស្ទិកប្រហែល២០%និងសំណល់ទូទៅ១០%។

យោងលើកំណើនការបង្កើតសំរាមតាមទីក្រុងស្រុកមានចន្លោះពី១០ទៅ១២%ក្នុងមួយឆ្នាំ។ក្នុងសំណល់១០០%មានសំណល់ប្រមាណជាង៥០%ប៉ុណ្ណោះត្រូវបានប្រមូលចាក់ក្នុងទីលានក្រៅពីនោះត្រូវបានបោះចោលនៅតាមតំបន់ផ្សេងៗឬចាក់ចូលក្នុងប្រភពទឹកនិងការដុតកម្ទេចចោល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ