• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

ក្រសួងពាណិជ្ជកម្មជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតកម្ពុជាឲ្យខិតខំសិក្សាស្រាវជ្រាវលើ បច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ឧស្សហកម្ម៤.០និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិក

ភ្នំពេញ:តាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី២៤ខែសីហាឆ្នាំ២០២២នេះថា÷លោកបណ្ឌិតឈួនដារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាងដ៏ខ្ពង់ខ្ពស់លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីក្នុងវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ"កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង​ "(SAMSUUNG Innovation Campus)និងធ្វើជាសាក្សីក្នុងវិធីចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងក្រុមហ៊ុនសាមសុងដែលបានប្រព្រឹត្តទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីរសៀលថ្ងៃទី២៣ខែសីហា។ថ្លែងក្នុងពិធីបើកសម្ពោធលោកឈួនដារ៉ាបានមានប្រសាសន៍ថាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់វិស័យសាធារណ:និងឯកជនព្រោះវិស័យនេះបានរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារលើកកម្ពស់ផលិតភាពផលិតកម្មបង្កើតការងារថ្មីនិងជំរុញការនាំចេញ។ដោយទទួលស្គាល់ពីភាពចាំបាច់នេះរាជរដ្ឋាភិបាលកម្ពុជាដាក់បញ្ចូលវិស័យឌីជីថលនិងនវានុវត្តន៍ក្នុងរបៀបវារ:គោលនយោបាយមួយចំនួនដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្មកម្ពុជាច្បាប់ស្តីពីE_Commerceយុទ្ធសាស្ត្រនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើមដើម្បីទាក់ទាញវិនិយោគិនឲ្យមកវិនិយោគលើវិស័យនេះ។លោករដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនអង្គវិធីថាដោយផ្អែកលើមូលដ្ឋានគោលនយោបាយជាតិពាក់ព័ន្ធនិងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រសួងពាណិជ្ជកម្មបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបទដ្ឋានគតិយុត្តិមួយចំនួនរួមទាំងការចូលរួមកសាងក្របខណ្ឌកិច្ចព្រមព្រៀងតំបន់និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជាកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា_ចិននិងកម្ពុជា_កូរ៉េដោយបានដាក់បញ្ចូលជំពូកខ្លះស្តីពីការជំរុញធុរកិច្ចឌីជីថលនិងឌីជីថលអេកូឡូហ្ស៊ី។

គួរបញ្ជាក់ថាវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបាននិងកំពុងទាក់ទាញធុរជនជាតិនិងអន្តរជាតិយ៉ាងច្រើនគួរឲ្យកត់សម្គាល់តាមរយ:ការបង្កើតទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងថ្នាលអេឡិចត្រូនិកផ្សេងៗសម្រាប់ធ្វើប្រតិបត្តិការទិញ_លក់ផលិតផលតាមប្រព័ន្ធអនឡាញព្រោះថាផ្សារលក់ផលិតផលតាមប្រព័ន្ធអនឡាញនឹងរួមចំណែកសម្រួលចរន្តទីផ្សារនិងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់សហគ្រាសក្នុងស្រុកជាពិសេសជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស។ទន្ទឹមនេះឯកឧត្តមបានចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណ:ដឹកនាំនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងក្រុមហ៊ុនសាមសុងដែលបានសហការគ្នាបង្កើតកម្មវិធីនវានុវត្តន៍នេះឡើងដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជាឲ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថលនិងទំនាក់ទំនងព័ត៌មានវិទ្យា(ICT)ដើម្បីដើរឲ្យទាន់របត់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ព្រោះថាកម្ពុជាកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានជំនាញលើវិស័យបច្ចេកវិទ្យាឌីជីថលនិងទំនាក់ទំនងព័ត៌មានវិទ្យាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មដែលមានជំនាញនាពេលខាងមុខ។

សូមបញ្ជាក់ថា"កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង"(SAMSUNG Innovattion Campus)ជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោកផ្តល់នូវការអប់រំលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន(ICT)ដល់និស្សិតនិងយុវជន។

ក្រៅពីជំនាញចម្បងៗដូចជាAI,IOT,BigData,Codingនិងprogramming,internet of thingsកម្មវិធីនេះក៏បានបណ្តុះបណ្តាលជំនាញផ្នែកទុនជាច្រើនដល់យុវជនដើម្បីជំរុញយុវជនឲ្យកាន់តែមានទេពកោសល្យដែលនាំការរីកចម្រើនដល់សង្គមនាពេលអនាគត។ លោកPark Heung_Kyeongឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោកHark KyuParkប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនសាមសុងអេឡិចត្រូនិកសកលឯកឧត្តមបណ្ឌិតជេតជាលីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោកSangho Joនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិកប្រចាំនៅអាស៊ីអាគ្នេយ៍និងអូសអានីក្រសួងស្ថាប័នពាក់ព័ន្ធនិងសាស្ត្រាចារ្យសិស្សនិស្សិតជាង៣០០នាក់បានចូលរួមក្នុងកម្មវិធីសម្ពោធនេះ។

ក្រោយពីបញ្ចប់ពិធីសម្ពោធនិងពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាគណ:អធិបតីនិងប្រតិភូបានធ្វើទស្សន:កិច្ចមជ្ឈមណ្ឌលSamsung Innovation Campusដែលនឹងបើកដំណើរការចាប់ពីខែកញ្ញាឆ្នាំ២០២២តទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ