• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៩ ព្រឹក

ក្រសួងកសិកម្មអំពាវនាវដល់ម្ចាស់ច ម្ការកៅស៊ូក្រសួងឲ្យក្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងខាងមុខនេះ

ភ្នំពេញ÷អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួ ងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី18ខែម ករាឆ្នាំ2024ស្ដីពីវិធានការបង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវស្លឹកឈើជ្រុះនិងអំពាវនាវម្ចាស់ចម្ការកៅស៊ូទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងយកចិត្តទុ កដាក់ក្នុងការសម្អាតចម្ការឲ្យបានស្អាត បាត។ ក្នុងសេចក្តីជូនដំណឹងនេះអគ្គនាយកដ្ឋានកៅស៊ូបានមានឡើងថាជាទូទៅអា កាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែងស្របពេលដើមកៅស៊ូចាប់ផ្ដើមជ្រុះស្លឹកចន្លោះពីខែមករារហូត ដល់ចុងខែកុម្ភ:ដែលអាចបង្កជាគ្រោះអ គ្គិភ័យជាហហេតុនៅក្នុងចម្ការកៅស៊ូ។ដូ ច្នេះដើម្បីទប់ស្កាត់និងបង្ការហានីភ័យខា ងលើសូមឲ្យម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាតចម្ការនិងធ្វើផ្លូវភ្លើងឲ្យបានត្រឹមត្រូវតាមការណែនាំមានដូច ជា÷1)កាត់ស្មៅនិងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការនិងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំ ណើរឲ្យបានស្អាតនិងស្រឡះល្អ។2)ប្រ មូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួចនិងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរដោយត្រូវ ដាក់ជាគំនរៗប្រវែង25ម៉ែត្រដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។3)ត្រូវដុតមួយគំ នរម្តងៗដោយចាប់ផ្តើមពីគំនរដែលស្ថិ តនៅក្រោមទិសខ្យល់មុនគេ។ ការដុតត្រូវធ្វើនៅពេលព្រឹកព្រលឹមនិងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង9ព្រឹកដោយត្រូវឃ្លាំមើលឲ្យបានម៉ត់ចត់ដើម្បីចៀស វាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ 100%ក្រោយពេលឈប់ដុត។4)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀលព្រោះអាចបង្កឲ្យមានហានីភ័យកើតឡើ ងជាយថាហេតុនៅវេលាយប់។5)មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ100%ទើ បប្រមូលដុតនោះទេព្រោះវាបង្កើតជាគំ នរក្រាស់បង្កឲ្យភ្លើងឆេះខ្លាំងពិបាកគ្រប់ គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងច ម្ការ។ការដុតស្លឹកកៅស៊ូធ្វើឡើងជា3ដំ ណាក់កាលគឺ÷ទី1.ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ30%,ទី2.ពេលកៅស៊ូ ជ្រុះស្លឹកបានប្រមាណ60%និងទី3ពេ លកៅស៊ូជ្រុះស្លឹកបានប្រមាណ100% ។ ជាមួយគ្នានោះអគ្គនាយកដ្ឋានកៅស៊ូសង្ឃឹមទៀតថាម្ចាស់ចម្ការកៅស៊ូទាំង អស់នឹងចូលរួមអនុវត្តន៍តាមសេចក្តីជូន ដំណឹងនេះឲ្យបានត្រឹមត្រូវនិងមានប្រ សិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ