• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៦ ព្រឹក

ក្រសួងសុខាភិបាលចេញសេចក្តីប្រកា សព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ÷តាមប្រភពព័ត៌មានពីក្រសួងសុ ខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី10ខែមករាឆ្នាំ2024នេះបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពពីកា រប្រើប្រាស់គ្រឿងស្រវឹង។ ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មា នខាងលើនេះបានបញ្ជាក់ថាការប្រើប្រា ស់គ្រឿងស្រវឹងផ្ដល់ផលវិបាកយ៉ាងធ្ងន់ ធ្ងរដល់សុខភាពសេដ្ឋកិច្ចនិងសង្គមជា ពិសេសសមាជិកគ្រួសារមិត្តភក្តិរួមការងារនិងអ្នកដទៃផងដែរ។ ជាតិអាកុលក្នុងផលិតគ្រឿងគ្រឿងស្រវឹ ងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗនិងរយៈពេលយូរ។ក្នុងរយៈពេលតែ2ទៅ3នាទីតែប៉ុណ្ណោះជាតិអាល់កុលអាចជ្រាបចូលដល់ខួរក្បាលហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាកុ លការចាប់ផ្ដើមនិយាយច្រើនចលនាអន់ ថយគំហើញថយចុះនិងក្អអួតចង្អោរឬបាត់បង់ស្មារតីហើយការទទួលគ្រឿង ស្រវឹងច្រើនពេកអាចបង្កឲ្យសន្លប់ប្រឈ មនឹងជំងឺផ្សេងៗទៀត។ គ្រឿងស្រវឹងក៏បង្កឲ្យមានផលប៉ះពាល់រយៈពេលវែងដូចជា÷ -ជំងឺក្រិនថ្លើមខូចថ្លើម -ជំងឺមហារីកមាត់,បំពង់ក,បំពង់អាហារ, ថ្លើម,ពោះវៀនធំ,សុដន់។ល។ -ជំងឺមហារីកឈាម -ប្រព័ន្ធភាពស៉ាំចុះខ្សោយងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ -បញ្ហាសុខភាពផ្លូវចិត្តជំងឺថប់បារម្ភ (Anxiety)ជំងឺធ្លាក់ទឹកចិត្ត (Depression)មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់(Dementia) -ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង -អសមត្ថភាពផ្លូវភេទជំងឺបេះដូងនិងសរ សៃឈាម -ជំងឺសរសៃឈាមខួរក្បាល(ស្ទះឬបែកសរសៃឈាមខួរក្បាល) -ជំងឺខ្សោយសាច់ដុំនិងឆ្អឹង -ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំ ឡុងពេលពរពោះ -ជំងឺមិនឆ្លងផ្សេងៗទៀតលើសជាតិអា ស៊ីត,លើសម្ពាធឈាម,លើសជាតិខ្លាញ់ក្នុងឈាម,លើសជាតិស្ករ(ជំងឺទឹកនោម ផ្អែម)អាចវិវត្តន៍ទៅរកផលវិបាកធ្ងន់ធ្ងរនិងស្លាប់មុនអាយុ។ល។ លើសពីនេះទៀតវាអាចបណ្តាលឲ្យយុ វវ័យឈានទៅរកការប្រើប្រាស់គ្រឿង ញៀននិងថ្នាំជក់ដែលប្រាសចាកពីសី លធម៌សង្គម។ទន្ទឹមនឹងនេះដែរគ្រឿង ស្រវឹងបង្កឲ្យមានផលប៉ះពាល់ដូចជាអំពើហិង្សា,ការប្រព្រឹត្តបទឧក្រិដ្ឋ,ជម្រះបុគ្គល,ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង,ការព្យាបាលសុខភាព, គ្រោះថ្នាក់ចរាចរណ៍និងការខាតបង់ផ្សេងៗ។​ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជនទាំងអស់ជាពិសេសយុវ វ័យត្រូវចៀសវាងពីការប្រើប្រាស់គ្រឿង ស្រវឹង។ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង។ដោយ ឡែកអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹងសូ មកាត់បន្ថយឲ្យបានជាអតិបរមាដើម្បីសុខភាពរបស់អ្នកនិងមនុស្សជាទីស្រ ឡាញ់របស់អ្នក។ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោកបង្ហាញថាមិនមានកម្រិតសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងស្រវឹងនោះទេហើយគ្រប់ផលិតផ លគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។សូមកុំប្រើប្រាស់គ្រឿង ស្រវឹងនៅពេលកំពុងបើកបរឬកំពុងប ញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗពេលកំពុងមា នផ្ទៃពោះនិងបំបៅដោះកូនឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន,គ្រួសារ,សាលារៀននិងសហគមន៍ចូលរួមបង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដូច ជាអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឲ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។សូមស្ថាប័នផ្សេងទៀតចូលរួមជួយគាំទ្រនិងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងតាមរយៈការឆ្លើយតបពហុវិស័យដោយផ្តោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗក្នុងការជំរុញការផ្លាស់ប្ដូរឥរិ យាបថបុគ្គល,គ្រួសារ,សហគមន៍ឲ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង។សូមអាជ្ញាធរដែនដីសហការគ្រប់គ្រងការដាក់ស្លាក ប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុ ខភាពនៃការប្រើប្រាស់គ្រឿងស្រវឹង។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំ ណឹងដល់សាធារណជនអំពីព័ត៌មានទា ក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមឆាណែលតេឡេក្រាមនិងទំព័រ facebookផ្លូវការរបស់ក្រសួងសុខាភិ បាលក៏ដូចជាទំព័រfacebookផ្លូវការរបស់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខ ភាពនិងគេហទំព័រwww.nchp.gov. kh។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ ក្រសួងសុខាភិបាលលេខ115ដោយឥត គិតថ្លៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ