• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥២ ព្រឹក

កម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើ ការដោយសុវត្ថិភាពតែត្រូវរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុក

បន្ទាយមានជ័យ÷លោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាកម្ពុជាគាំទ្រការធ្វើចំណាកស្រុកទៅធ្វើការដោយសុវ ត្ថិភាពតែទោះជាយ៉ាងណាក៏ត្រូវតែរក្សាតុល្យភាពកម្លាំងពលកម្មក្នុងស្រុកផងដែរដោយថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍ដើម្បីទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមដែលនឹងផ្តល់ការងារកាន់តែច្រើនទៅដ ល់ពលរដ្ឋនៅក្នុងស្រុកតែម្តង។ ការថ្លែងបែបនេះរបស់លោកអភិសន្តិប ណ្ឌិតសសុខាក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសុំចតប៉ោមកយប៉ែតក្នុងខេត្តបន្ទាយមានជ័យព្រឹកថ្ងៃចន្ទទី18ខែធ្នូឆ្នាំ 2023នេះខណៈរដ្ឋា ភិបាលកម្ពុជាប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំ ងទៅនឹងអំពើជួញដូរមនុស្សនិងបទល្មើ សនានាដែលកើតឡើងពីកាតធ្វើទេសសន្តរប្រវេសន៍ខុសច្បាប់។ លោកអភិសន្តិបណ្ឌិតសសុខាបានគូស បញ្ជាក់ថាដោយហេតុនេះហើយទើបបា នជារាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សណៈនៃការយោគយល់គ្នាជាមួយបណ្ដាប្រទេសនានាដូចជាប្រទេសចិន,អារ៉ាប៊ីសាអូឌីត,សហរដ្ឋអាមេរិក,ថៃនិងប្រទេ សវៀតណាមជាដើម។ទោះបីជាការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសបានផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក ម្ពុជាក្តីក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាពេលនេះកំពុងតែធ្វើការអភិវឌ្ឍដើម្បីទាក់ទាញនូវអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ដោយឯកឧត្តមថានឹងផ្តល់ការងារទៅដល់ប្រជាពលរដ្ឋជាច្រើន។ "ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះរាជ រដ្ឋាភិបាលកម្ពុជាបានខិតខំអភិវឌ្ឍន៍គ្រ ប់វិស័យដោយពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍,វិស័យកសិកម្ម,វិស័យសំណង់ហេដ្ឋារចនាសម្ព័ ន្ធ,វិស័យឧស្សាហកម្ម,សិប្បកម្ម,ពាណិ ជ្ជកម្មជាដើមដែលអាចបង្កើនការងារនិងមុខរបរជូនប្រជាពលរដ្ឋរាប់លាននាក់និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានខិត ខំទំនាក់ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ជាមួ យប្រទេសដែលមានសេចក្តីត្រូវការ"។ បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រីស សុខាបានជម្រាបអំពីកម្មវិធីគោលនយោ បាយអាទិភាពទាំង6របស់រាជរដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍន៍ប្រព័ន្ធជំនួយសង្គមសំដៅកសាងសង្គមមួយដែលមានភាព រឹងមាំមានភាពធន់ិងប្រកបដោយបរិយាប័ន្នតាមរយៈការលើកកម្ពស់នូវការអភិ វឌ្ឍធនធានមនុស្សសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះនិងងា យរងហានីភ័យដើម្បីរួមចំណែកកាត់បន្ថ យភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រក បដោយចីរភាព។ កម្មវិធីទាំងនេះមានដូចជាការបន្តទប់ស្កា ត់ឧក្រិដ្ឋកម្មឆ្លងដែនជំរុញការអនុវត្តសេ ចក្តីថ្លែងការណ៍អាស៊ានស្ដីពីការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេ សន៍។ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូក្នុងការប្រយុ ទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សការកេង ប្រវ័ញ្ចនិងការរំលោភបំពានព្រមទាំងផ្ដន្ទា ទោសដល់ជនល្មើស។ រដ្ឋាភិបាលទទួលយកនិងផ្ដល់សេវាគាំ ទ្រនិងស្ដារនីតិសម្បទាដល់ជនរងគ្រោះឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិ ទ្ធភាពព្រមទាំងទទួលស្គាល់ពលករជំនា ញដែលមកប្រទេសកម្ពុជាវិញជាមួយនឹ ងការពង្រឹងកិច្ចសហការបន្ថែមទៀតជា មួយប្រទេសអាស៊ានដោយធានាចំពោះពលករស្របច្បាប់នៅក្នុងតំបន់ទទួលបានរបបសន្តិសុខសង្គមគ្រោះថ្នាក់ដល់ជីវិតនិងទទួលបានសំណងតាមច្បាប់និងចុងក្រោយគឺប្រើប្រាស់មជ្ឈមណ្ឌលនេះដើម្បីជាប្រយោជន៍ជូនដល់ប្រជាព លរដ្ឋដែលជាជនរងគ្រោះតាមរយៈការផ្ដល់សេវាការស្នាក់នៅបណ្តោះអាសន្នការហូបចុកថែទាំសុខភាពនិងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះដោយគ្មានការរើស អើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ