• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤០ ព្រឹក

កម្ពុជាលើឆាកអន្តរជាតិនៅសន្និសីទកំ ពូលបណ្ដាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកា សធាតុលើកទី28(COP28)

ឌូបៃ÷រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក នាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជារយៈពេលជាង3ខែមកនេះបានពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ ជាមួយដៃគូចាស់និងថ្មីខាងផ្នែកសេដ្ឋកិ ច្ច,ពាណិជ្ជកម្មនិងវិនិយោគដែលមិនត្រឹ មតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងផ្នែកនយោបាយផងដែរ។ ជាក់ស្ដែងបណ្ឌិតអ៊ាងសុខផល្លែតរដ្ឋម ន្ត្រីក្រសួងបរិស្ថានត្រូវបានចាត់តាំងជាតំណាងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានដឹកនាំប្រតិភូកម្ពុជាទៅចូលរួ មនិងថ្លែងសន្ទរកថាគន្លឹះនៅសន្និសីទ កំពូលបណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកា សធាតុលើកទី28(COP28)ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកាដល់ថ្ងៃទី 12 ខែធ្នូឆ្នាំ 2023 នៅទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយទទួលបានជោគជ័យថ្មីបន្ថែមទៀ តនៅក្នុងគោលនយោបាយរបស់កម្ពុជាលើឆាកអន្តរជាតិ។ បណ្ឌិតអ៊ាងសុខផល្លែតនៅក្នុងដំណើរទៅចូលរួមសន្និសីទកំពូលនៅទី 28 នេះមានប្រសាសន៍ថា"កម្ពុជាបានធ្វើការប្តេ ជ្ញាចិត្តខ្ពស់ដើម្បីធ្វើការចូលរួមចំណែក ក្នុងការទប់ស្កាត់និងកាត់បន្ថយការប្រែ ប្រួលអាកាសធាតុដោយបាននាំនូវកាដូដែលជាយន្តការនិងយុទ្ធសាស្ត្រសំខាន់ចំនួន7ដាក់ជូននិងពិភាក្សាក្នុងសន្និសីទពិភពលោកនេះរួមមាន÷ -ទី1÷កម្ពុជាបានធ្វើការប្តេជ្ញាចិត្តលុប ចោលគម្រោងរោងចក្រអគ្គិសនីដើរដោ យធ្យូងថ្ម700MWជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័នLPG វិញ។ -ទី2÷ប្រទេសកម្ពុជាជាអភិវឌ្ឍន៍ថ្មីនៃទំនប់ស្តុកទឹកដើម្បីផលិតថាមពលអគ្គិ សនីស្អាត1000មេហ្គាវ៉ាត់ឲ្យបានមុនឆ្នាំ 2028។ -ទី3÷រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រ សួងបរិស្ថានបង្កើនថាមពលកកើតឡើង វិញដែលភាគច្រើនជាថាមពលពន្លឺព្រះ អាទិត្យថាមពលវារីអគ្គិសនីនិងថាមពល ខ្យល់ឲ្យបានដល់កម្រិត70%។ -ទី4÷យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប៉ាស្ទិកនិងសំណល់រឹងនិងរាវដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជា ង3លាននាក់និងកំពុងកើនឡើងជាបន្ត បន្ទាប់។ -ទី5÷យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាលនិងតំបន់ការពារយ៉ាងតិចចំនួន1លានដើមក្នុងមួ យឆ្នាំពង្រីកគម្របព្រៃឈើបាន60%នៅឆ្នាំ2050។ -ទី6÷កម្ពុជាបន្តមិនអនុញ្ញាតឲ្យបង្កើតរោងចក្រផលិតអគ្គិសនីដោយធ្យូងថ្មនៅកម្ពុជា។ -ទី7÷បន្តមិនអនុញ្ញាតឲ្យសង់វារីអគ្គិស នីកាត់ទន្លេមេគង្គឡើយ។ សន្និសីទកំពូលបណ្ដាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួ លអាកាសធាតុលើកទី28(COP28)ចា ប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ 2023 ដោយមានមេដឹកនាំរដ្ឋភាគីចំនួន196ប្រទេសបុគ្គលល្បីៗអ្នកវិទ្យា សាស្ត្រតំណាងអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិលប្រទេ សអ្នកសង្កេតការណ៍អ្នកសារព័ត៌មានចូ លរួមចំនួនជិត7ម៉ឺននាក់។បណ្ឌិតអ៊ាងសុផល្លែតត្រូវបានទទួលស្វាគមន៍ដោយមេដឹកនាំពិភពលោកនៅលើឆាកសន្និសីទ។ បន្ទាប់មកសេចក្តីប្រកាសរួមស្ដីពីប្រព័ន្ធស្បៀងដែលមានភាពធន់និរន្តរភាពកសិ កម្មនិងសកម្មភាពអាកាសធាតុត្រូវបានប្រកាសជាផ្លូវការនៅCOP28នាទីក្រុងឌូបៃ។បណ្ឌិតអ៊ាងសុផល្លែតបានលើកឡើ ងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹ ងជាមួយការប្តេជ្ញាចិត្តរបស់កម្ពុជាលើសេចក្តីប្រកាសស្តីពីនិរន្តរភាពប្រព័ន្ធស្បៀងវិស័យកសិកម្មនិងសកម្មភាពឆ្លើ យតបនឹងការប្រែប្រួលអាកាសធាតុដែលបានផ្ដោតលើអាទិភាពចំនួន3រួម មាន÷ -ទី1÷ការលើកកម្ពស់ជីវភាពរស់នៅរប ស់សហគមន៍មូលដ្ឋានដែលងាយរង គ្រោះដោយសារផលប៉ះពាល់នៃការប្រែ ប្រួលអាកាសធាតុ។ -ទី2÷ការតស៊ូមតិសម្រាប់សន្តិសុខស្បៀងនិងសុខុកុមាលភាពអាហារូបត្ថម្ភសម្រាប់អ្នកដែលត្រូវការជំនួយជាពិសេ សអ្នកដែលជួបប្រទះការខាតបង់និងការ ខូចខាតពីគ្រោះមហន្តរាយធម្មជាតិដែលទាក់ទងនឹងការប្រែប្រួលអាកាសធាត។ -ទី3÷ពង្រីការអនុវត្តកសិកម្មឆ្លាតវៃនិងយុទ្ធសាស្ត្របញ្ចេញកាបូនទាបជាធាតុ ផ្សំសំខាន់នៃការសម្របខ្លួននិងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។ បណ្ដាប្រមុខដឹកនាំប្រទេសជាង120ក្នុ ងនោះកម្ពុជាតំណាងដោយបណ្ឌិតអ៊ាងសុផល្លែតបានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការស្ដីពីប្រព័ន្ធស្បៀងដែលមានភា ពធន់និរន្តរភាពសកម្មនិងសកម្មភាពអា កាសធាតនៅក្នុងក្របនៃសន្និសីទCO P28។សារសំខាន់នៃប្រកាសរួមនេះមា នខ្លឹមសារស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្ដីពីកសិកម្មវៃឆ្លាតការកា ត់បន្ថយការបញ្ចេញកាបូននិងការអភិវ ឌ្ឍដោយចីរភាព។ នាព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2023 បណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានតំ ណាងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលG77+Chinaក្នុងក្របខណ្ឌនៃC OP28នៅទីក្រុងឌូបៃដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុលើពិភពលោកដែលជាការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានិងការប្រែប្រួ លអាកាសធាតុ។ នៅថ្ងៃទី9ខែធ្នូឆ្នាំ 2023 បណ្ឌិតអ៊ាងសុផល្លែតបានថ្លែងសន្ទរកថាគន្លឹះផ្ដោតសំ ខាន់លើការអនុវត្តកម្មវិធីគោលនយោបា យរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចធិ បតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងដើ ម្បីរក្សានិងពង្រឹងសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងសកលលោកជា ពិសេសក្នុងការទប់ស្កាត់និងដោះស្រា យបញ្ហាការប្រែប្រួលអាកាសធាតុផងនិងបង្ហាញពិភពលោកផងដែរអំពីសុខសន្តិភាពនិងស្ថិរភាពកម្ពុជាបន្ថែមទៅដោយភាពស្អាតភាពបៃតងដែលកម្ពុជាកំពុងមានជាគោលដៅសម្រាប់ទេសចរ ណ៍វិនិយោគនិងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្នឈានឆ្ពោះទៅជាប្រទេសអភិ វឌ្ឍន៍ប្រកបដោយចីរភាពនិងអព្យាក្រឹត្យកាបូននៅឆ្នាំ2050។ ក្នុងឱកាសនៃសន្និសីទកំពូលCOP28នៅទីក្រុងឌូបៃនេះដែរលោកអ៊ាងសុផល្លែតបានចុះហ ត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើឯកសាររបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍ ន៍វិស័យកសិកម្មនិងជនតំបន់ស្ដីពីតួនា ទីនិងភារកិច្ចសម្រាប់ស្ថាបនិកនិងសមា ជិកក្រោមប្រធានបទស្ដីពីសម្ព័ន្ធភាពជើ ងឯកសម្រាប់ការផ្លាស់ប្ដូរប្រព័ន្ធស្បៀងនាព្រឹកថ្ងៃទី 10 ខែធ្នូឆ្នាំ 2023។នៅក្នុងពិធីនោះថ្នាក់ដឹកនាំប្រទេសន័រវ៉េស,ប្រ ទេសSierra Leone,ប្រទេសវ៉ាន់ដានិងប្រទេសប្រេស៊ីលបានអញ្ជើញចូល រួមចុះហត្ថលេខាផងដែរ។ បន្ទាប់មកទៀតបណ្ឌិតរដ្ឋមន្ត្រីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថ្លែងសន្នរកថាគន្លឹះនៅក្នុងកម្មវិធីស្ដីពីការព ន្លឿនការផ្លាស់ប្ដូរនៅបណ្ដាញអាកាសធា តុនិងអាហារូបត្ថម្ភ(Nutrion-Climate Nexus)ដោយសង្កត់ធ្ងន់ថាការប្រែប្រួ លអាកាសធាតុបានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈដោយបង្កឲ្យកើនឡើងសន្តិសុខស្បៀងនិងហិរញ្ញវត្ថុដែលនាំឲ្យកង្វះអាហារូបត្ថម្ភនិងរបបអាហារ។ក្នុងឱកាសនោះបណ្ឌិតអ៊ាងសុផល្លែតបានលើកឡើង។អាទិភាពរបស់កម្ពុជារួមមានយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិកនិងការដាំដើមឈើ 1លានដើមក្នុង1ឆ្នាំគឺសំដៅបង្កើនគម្របព្រៃឈើឲ្យបាន 60% ត្រឹមឆ្នាំ2050និ ងចូលរួមកែប្រែគុណភាពដីសម្រាប់ដំ ណាំកសិកម្មផងដែរ។ ឆ្លៀតឱកាសពីការចូលរួមសន្និសីទCO P-28នៅទីក្រុងឌូបៃប្រទេសអេមីរ៉ាត់អា រ៉ាប់រួមបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រ សួងបរិស្ថានតំណាងសម្ដេចមហាបវរធិ បតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាទទួលជួបពិភាក្សាជា មួយតំណាងក្រុមហ៊ុនC-Quest Capitalនៃប្រទេសសិង្ហបុរីអំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូនក្រោមមាត្រា 6 នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ បណ្ឌិតអ៊ាងសុផល្លែតបានទទួលជួបលោកWinfried Wickleinអគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ADBដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ លោកបណ្ឌិតអ៊ាងសុខផល្លែតបានទទួ លជួបលោកស្រីPatricia Zuritaអគ្គនាយិកាផ្នែកយុទ្ធសាស្ត្រអង្គការអភិរក្សអន្តរជាតិCIក្នុងគោលបំណងពិភាក្សាលើការងារពង្រឹងនិងពង្រីកកិច្ចសហការក្នុងភាពជាដៃគូរវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ 2023- 2028។ បណ្ឌិតអ៊ាងសុផល្លែតទទួលជួបលោក ស្រីJuliette Biaoប្រធានលេខាធិការដ្ឋាននៃវេទិកាលសហប្រជាជាតិស្ដីពីព្រៃ ឈើ(UNFF)ដើម្បីពង្រីកកិច្ចសហការជាពិសេសលើការស្ដារព្រៃឈើនិងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។ សូមបញ្ជាក់ថានៅក្នុងបេសកកម្មលោករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំពហុ ភាគី,ទ្វេភាគីជាច្រើនផ្សេងទៀតដែលរា ល់ជំនួបកម្ពុជាទទួលបានការគាំទ្រលើការប្តេជ្ញាចិត្តសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិនិងក្នុងក្របខណ្ឌសកល។ក្នុងជំនួបនីមួយៗលោករដ្ឋមន្ត្រីបានលើកឡើងអំ ពីវិស័យអាទិភាពនិងការវិនិយោគបៃតង នៅកម្ពុជាការបង្កើនគម្របព្រៃឈើឲ្យបា ន 60%ការលើកកម្ពស់ជីវភាពសគម ន៍តាមរយៈការដាំឈើ,ឬស្សីជាដើមនិងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនា ការមិនប្រើថង់ប្លាស្ទិកស្របតាមយុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី1របស់រា ជរដ្ឋាភិបាលកម្ពុជានិងជាពិសេសគាំទ្រចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលបានផ្ដល់អាទិភាពទៅលើភាពស្អា តភាពបៃតងនិងចីរភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ