• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០០ ព្រឹក

ក្រសួងសុខាភិបាលរកឃើញជំងឺអុតស្វា លើបុរសអាយុ28ឆ្នាំម្នាក់នៅសង្កាត់ទឹក ថ្លា

ភ្នំពេញ÷ក្រសួងសុខាភិបាលសូមជម្រា បជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថាយោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារ ណៈនៅថ្ងៃទី 12 ខែធ្នូឆ្នាំ 2023 បានប ញ្ជាក់ថាមានករណីជំងឺអុតស្វាកើតលើបុរសម្នាក់អាយុ28ឆ្នាំដែលមានទីលំនៅក្នុងភូមិប៉េសេសង្កាត់ទឹកថ្លាខណ្ឌសែន សុខរាជធានីភ្នំពេញ។នៅថ្ងៃទី30ខែវិច្ឆិ កាឆ្នាំ2023បុរសនេះចាប់ផ្តើមមានរោគ សញ្ញាលើប្រដាប់ភេទបន្ទាប់មករាលដា លដល់កខាងស្តាំ,ថ្ពាល់,កំភួនដៃនិងជើ ងហើយបានស្វែងរកការពិគ្រោះជំងឺនៅមន្ទីរពេទ្យនិងបញ្ជូនធ្វើតេស្តនៅវិទ្យាស្ថា នជាតិសុខភាពសាធារណៈនៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2023។បន្ទាប់ពីទទួលបានលទ្ធ ផលវិជ្ជមានវីរុសអុតស្វាអ្នកជំងឺបានដាក់ ឲ្យនៅសម្រាប់ព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខា ភិបាលថ្នាក់ជាតិនិងរាជធានីភ្នំពេញបាននិងកំពុងសហការជាមួយអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ដែលអង្កេតស្រាវ ជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លងនិងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការចម្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងធ្វើយុទ្ធនា ការអប់រំសុខភាពមើលយុទ្ធនាការអប់រំសុខភាពជូនប្រជាពលរដ្ឋនៅក្នុងភូមិដែ លកើតហេតុខាងលើ។ 1-របៀបចម្លង÷ *វីរុសអុតស្វាឆ្លងពីមនុស្សម្នាក់ទៅមនុ ស្សម្នាក់ទៀតតាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអុតស្វានិងការប៉ះ ពាល់នឹងកន្លែងមានដំបៅ,ទឹកសារពាង្គ កាយ,ទឹកមាត់ដំណក់តូចៗតាមផ្លូវដង្ហើ មនិងសម្ភារៈប្រើប្រាស់ដែលប្រឡូសជា មួយនឹងវីរុសរួមមានសម្លៀកបំពាក់,ពូក, ន្សែងឬសម្ភារៈស្លាបព្រាបាយ,កែវទឹក។ល។ *វិរុសអុតស្វាឆ្លងពីម្ដាយទៅកូនតាមរយៈទងសុខក្នុងអំឡុងពេលឬក្រោយពេលសម្រាលតាមរយៈការប៉ះផ្ទាល់បើស្ត្រីមា នផ្ទៃពោះឬឪពុកម្ដាយមានជំងឺអុតស្វា។ 2-វិធានការបង្ការការចម្លងជំងឺអុតស្វា÷ *អនុវត្តន៍ការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេ លរួមភេទចៀសវាងមានដៃគូរួមភេទច្រើ ន។ *ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជាឱប, ថើប,ម៉ាស្សា,និយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។ *ចៀសវាងការប៉ះពាល់ផ្ទាល់ឬប៉ះពាល់ជាមួយសម្លៀកបំពាក់,ចាន,ស្លាបព្រាឬពែងឬផ្ទៃទីតាំងដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។ចៀសវាងការប៉ះពាល់ជាមួ យតំណក់ទឹកចេញពីផ្លូវដង្ហើមឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វាក ម្រាលពូក,ខ្នើយ។ល។ *ពាក់ម៉ាស់ប្រសិនបើអ្នកនៅជិតអ្នកដែ លមានរោគសញ្ញាជំងឺអុតស្វា។ *រក្សាអនាម័យផ្លូវដង្ហើមនិងអនុវត្តន៍អនា ម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូដែលមានដៃឬអាកុលលាង ដៃ។ *បុគ្គលដែលសង្ស័យឬបញ្ជាក់ថាមានជំងឺអុតស្វាត្រូវតែដាក់ឲ្យនៅដាច់ដោយ ឡែករហូតដល់ក្រ​ម៉ជ្រុះអស់។ *បុគ្គលដែលផ្ដល់ការថែទាំអ្នកជំងឺអុតស្វាត្រូវតែប្រើប្រាស់វិធានការការពារខ្លួន ឲ្យបានសមស្រប។ *បុគ្គលមានរោគសញ្ញាដូចជាកន្ទួលរ មាស់ជាមួយពងទឹកនៅលើមុខ,បាតដៃ, ជើង,ដងខ្លួន,ភ្នែក,មាត់ឬប្រដាប់ភេទ, គ្រុនក្តៅ,ហើមកូនកណ្តុរ,ឈឺក្បាល,ឈឺសាច់ដុំនិងឈឺចង្កេះអស់កម្លាំងទោះបា នប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វាឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាពឬមន្ទីរពេទ្យដើម្បីធ្វើ ការពិនិត្យពិគ្រោះឬធ្វើតេស្តរកជំងឺអុតស្វាឬទូរសព្ទមកកាន់លេខ 115 ដើម្បីទទួលបានការណែនាំនិងពិគ្រោះយោប ល់។ 3-ចំពោះបុគ្គលិកសុខាភិបាល÷ *លើកកម្ពស់ការយល់ដឹងនិងការអប់រំអ្នកកំដរជំងឺព្រមទាំងអនុវត្តន៍ការបង្ការនិងត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទី រពេទ្យឬមណ្ឌលសុខភាពស្របតាមលក្ខណៈបច្ចេកទេសជាពិសេសមានការប្រុងប្រយ័ត្នចំពោះការប៉ះពាល់និងដំណក់ទឹកតូចៗដោយប្រកាន់ខ្ជាប់ខ្លួនចំពោះអនាម័យដៃ,ឧបករណ៍ការពារផ្ទាល់ខ្លួនការចាប់កាន់បរិក្ខារវេជ្ជសាស្ត្រដែលមានមេរោគ,ការបោកគក់កាកសំណល់ដែលឆ្លងមេរោគឲ្យបានត្រឹមត្រូវព្រមទាំងការសម្អាតនិងសម្លាប់មេរោគលើផ្ទៃបរិស្ថានផងដែរ។ *គ្រប់មន្ទីរពេទ្យនិងមណ្ឌលសុខភាពត្រូវប្រុងប្រយ័ត្ននិងតាមដានយ៉ាងហ្មត់ចត់ចំពោះអ្នកជំងឺដែលចេញកន្ទួលពងរមា ស់លើស្បែកឬពងទឹកខុសពីធម្មតាមានគ្រុនក្តៅនិងមានរោគសញ្ញាដូចបានរៀប រាប់ខាងលើនេះសូមរាយការណ៍ឲ្យបានឆាប់បំផុតដើម្បីបង្ការការចម្លងបន្តគ្នានៅ ក្នុងក្រុមគ្រួសារនិងសហគមន៍។ *អនុវត្តន៍វិធានការការពារការឆ្លងពេលពិគ្រោះជំងឺនិងដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗនូវករណីសង្ស័យឬករណីបញ្ជា ក់ថាមានជំងឺអុតស្វានៅក្នុងបន្ទប់ដាច់ ​ដោយឡែកដែលមានខ្យល់ចេញចូលគ្រប់គ្រាន់និងបន្ទប់ទឹកដាច់ដោយឡែក ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូន ដំណឹងដល់សារធារណជនអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមឆាណែលតេឡេក្រាមនិងទំព័រ facebook ផ្លូវការរបស់ក្រសួងសុខា ភិបាលក៏ដូចជាទំព័រ facebookផ្លូវកា ររបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនិងគេហទំព័រWWW. cdcmoh.gov.kh។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ 115 ដោយឥតគិតថ្លៃ​៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ