• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៣ ព្រឹក

កម្ពុជាលុបចោលគម្រោងថាមពលធ្យូង ថ្មដើម្បីសាងសង់រោងចក្រថាមពលដើរដោយឧស្ម័ននិងនាំចូលឧស្ម័នLNG

ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជាបានបោះ បង់ចោលគម្រោងសាងសង់រោងចក្រថា មពលអគ្គិសនីដើរដោយថាមពលធ្យូងតម្លៃ1,5ពាន់លានដុល្លារដែលមានអនុ ភាព700មេហ្គាវ៉ាត់នៅឆ្នេរភាគនិរតីហើ យនឹងសាងសង់រោងចក្រថាមពលដើរដោយឧស្ម័នធម្មជាតិ800មេហ្គាវ៉ាត់ជំ នួសវិញ។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានReutersនៅថ្ងៃ ទី29ខែវិច្ឆិកាឆ្នាំ 2023 នេះ។ ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ ងារសារព័ត៌មានReutersរដ្ឋមន្ត្រីក្រសួ ងរ៉ែនិងថាមពលលោកកែវរតនៈនិយាយថាជាផ្នែកមួយនៃគម្រោងនេះកម្ពុជាកំពុ ងស្វែងរកការសាងសង់ខាងសង់ស្ថានី យឧស្ម័នធម្មជាតិLNG។ ស្ថានីយLNGដែលត្រូវបានគ្រោងទុកទំ នងជាកន្លែងដាក់នៅលើដីនឹងក្លាយជាទីផ្សារដំបូងរបស់កម្ពុជាហើយនឹងធ្វើឲ្យវាក្លាយជាទីផ្សារនាំចូលថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ប្រទេសវៀតណាមនិងហ្វីលីពីនបាននាំចេញដំបូងគេក្នុងឆ្នាំ នេះ។ លោកកែវរតនៈបានឲ្យដឹងទៀតថាសម្ដេ ចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងប្រកាសនៅថ្ងៃទី 30 ខែវិច្ឆិកាអំពីការលុ បចោលគម្រោងរោងចក្រថាមពលធ្យូង ថ្ម700មេហ្គាវ៉ាត់នៅខេត្តកោះកុងនិងផែនការជំនួសវាដោយរោងចក្រឧស្ម័នធម្មជាតិLNGអនុភាព800មេហ្គាវ៉ាត់ដែលនឹងដាក់ឲ្យដំណើរការក្រោយឆ្នាំ 2030។ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថាតើរោង ចក្រផលិតហ្គាសនិងស្ថានីយ៍LNGអាចនឹងមានតម្លៃប៉ុន្មាននោះទេ។ លោករដ្ឋមន្ត្រីបន្តទៀតថាការសម្រេចចិត្តលុបចោលគម្រោងរោងចក្រថាមពលដើរដោយធ្យូងថ្មដែលគ្រូនឹងចាប់ផ្ដើមផលិតថាមពលនៅចុងឆ្នាំ 2025 គឺឆ្លុះបញ្ចាំងពីរការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះថាម ពលស្អាតជាងមុន។ ទន្ទឹមនឹងនេះក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថានៅឆ្នាំ 2022 កម្ពុជាប្រើប្រាស់ប្រភពថាមពលករកើតឡើងវិញចំនួន 62%និងមានគោលដៅបង្កើនឲ្យបាន 70%នៅឆ្នាំ203។ លោកកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាម ពលបានថ្លែងសន្នរកថាគន្លឹះជាមួយដៃ គូអភិវឌ្ឍន៍និងវិស័យឯកជនសហការរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី 23 ខែវិច្ឆិកាកន្លងទៅថាការអនុវត្តកម្មវិធីសន្សំថាមពលនិងកា រយកអគ្គិសនីបៃតងទៅជួយកាត់បន្ថយ កាបូនក្នុងវិស័យឯទៀតៗគឺជាយុទ្ធសា ស្ត្រនាំកម្ពុជាទៅអព្យាក្រឹតកាបូននៅឆ្នាំ 2050។ លោករដ្ឋមន្ត្រីថ្លែងទៀតថា÷"នៅពេលដែ លតម្រូវការថាមពលកើនឡើងប្រទេសកម្ពុជាកំពុងផ្លាស់ប្ដូរយ៉ាងសកម្មឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។យើ ងកំពុងសម្របខ្លួនទៅនឹងទិដ្ឋភាពថាមព លដែលកំពុងវិវត្តហើយយើងធ្វើដូច្នេះដោយផ្ដោតលើទំនួលខុសត្រូវបរិស្ថាន។ថ្មីៗនេះក្រសួងរ៉ែនិងថាមពលបានទទួ លបានអាណត្តិដើម្បីត្រួតពិនិត្យការផ្លា ស់ប្ដូរវិស័យថាមពលឆ្ពោះទៅរកការបំភាយកាបូន0នៅឆ្នាំ 2050។ ទន្ទឹមនឹងផ្ដោតលើអត្ថន័យ3យ៉ាងគឺទី1ការបង្កើនថាមពលកកើតឡើងវិញទី 2ការកែលម្អប្រសិទ្ធភាពថាមពលនិងទី3ការពង្រីកថាមពលអគ្គិសនី។គោលការណ៍ទាំង នេះត្រូវបានគាំទ្រដោយគោលការណ៍ ឈរលើធាតុសំខាន់ៗចំនួន4ថាមពលស្អាតតម្លៃសមរម្យអាចទុកចិត្តបាននិងថាមពលសមធម៌"។ បច្ចុប្បន្ននេះកម្ពុជាមានស្ថានីយ៍វារីអគ្គិ សនីចំនួន 8 កំពុងដំណើរការដែលមានអានុភាពសរុប1329 មេហ្គាវ៉ាត់ហើយមានស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យចំ នួន11កន្លែងមានអានុភាពសរុប 422មេហ្គាវ៉ាត់កំពុងដំណើរការ។នេះបើតាមក្រ សួងរ៉ែនិងថាមពល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ