• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៧ ល្ងាច

អបអរសាទរ!ខួបលើកទី5នៃការដាក់ប ញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គ ការយូណេស្កូ

ភ្នំពេញ÷អបអរសាទរ!ថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2023 នេះជាខួបលើកទី 5 នៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេ ស្កូ(28 វិច្ឆិកា 2018 -28 វិច្ឆិកា 2023) ។ គួររម្លឹកថាបើតាមសេចក្តីជូនដំណឹងរប ស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា"ល្ខោនខោល"ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិភ័ណ្ឌពិភពអរូបីនៃមនុស្សជាតិក្នុងឱកាសកិច្ច ប្រជុំលើកទី 13 ក្នុងទីក្រុងព័រល្វីសនៃសាធារដ្ឋម៉ូរីសនៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ20 18។ការដាក់បញ្ចូល"ល្ខោនខោល"ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះគឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែល្បីសុស សាយទូទាំងពិភពលោកហើយធ្វើឲ្យក ម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែម ទៀតនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោ ក។ ក្រសួងវប្បធម៌ក៏បានអំពាវនាវដល់សា ធារណជនមេត្តាបន្តចូលរួមថែរក្សាការ ពារនិងលើកតម្កើងតម្លៃវប្បធម៌បេតិក ភ័ណ្ឌវប្បធម៌ជាតិពិសេសបេតិកភ័ណ្ឌវប្បធម៌អរូបីក្នុងសម័យសកលភាវូបនី យកម្មនាពេលបច្ចុប្បន្ន។ គួរជម្រាបជូនដែរថាកាលពីដើមឆ្នាំ 20 17 ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នើ សុំទៅអង្គការយូណេស្កូដើម្បីបញ្ចូលមរតកវប្បធម៌អរូបីនិងសិល្បៈខ្មែរបុរាណមួយចំនួនទៅជាសម្បត្តិបេតិកភ័ណ្ឌពិភ ពលោកដែលរួមមានល្ខោនខោល,ក្បាច់ គុនល្បុក្កតោ,ភ្លេងអារក្សនិងតម្បាញសូ ត្រខ្មែរជាដើម។កាលពីចុងឆ្នាំ 2016 អង្គ ការយូណេស្កូក៏បានដាក់បញ្ចូលទម្រង់សិល្បៈចាប៉ីដងវែងជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ នាពេលនោះដែរល្ខោនខោលគឺជាប្រធា នបទក្តៅដែលត្រូវបានអ្នកប្រើប្រាស់ប ណ្ដាញសង្គមលើកយកទៅជជែករហូ តដល់ការវាយប្រហារគ្នាដោយពាក្យសម្ដីនិងសំណេរទៅវិញទៅមកដោយសារប្រ ទេសថៃក៏បានត្រៀមស្នើដាក់ល្ខោនរបស់ខ្លួនដែលមានទម្រង់ស្រដៀងនឹងល្ខោន ខោលខ្មែរទៅជាសម្បត្តិបេតិកភ័ណ្ឌអន្តរ ជាតិផងដែរ។ប៉ុន្តែទាំងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃបានស្វែងរកវិធីដើម្បី បន្ធូរបន្ថយកំហឹងរបស់ប្រជាពលរដ្ឋនិងធ្វើឲ្យការតវ៉ាត្រឡប់ទៅជាស្ងប់ស្ងាត់វិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ