• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៦ ព្រឹក

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងកំណត់យករបៀបបុកស្រូវយកអង្គរសម្រាប់ប ង្ហាញអ្នកទេសចរនៅភូមិជនជាតិកាវែត

ខេត្តស្ទឹងត្រែង÷មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបចំឲ្យបងប្អូនជនជាតិកាវែតនៅភូមិទាក់ទាមឃុំសន្តិភាពស្រុកសៀមប៉ាងថែរក្សារបៀបបុកស្រូវយកអង្ក រដែលជាទម្លាប់ពីដូនតានិងជាផ្នែកមួយនៃវប្បធម៌ខ្មែរសម្រាប់បង្ហាញភ្ញៀវទេស ចរឲ្យចាប់អារម្មណ៍មកលេងនៅភូមិជន ជាតិមួយនេះ។ លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរ ណ៍ខត្តបានឲ្យដឹងថានេះជារបៀបដឹកជ ញ្ជូនស្រូវនឹងរទេះគោនិងរបៀបបុកស្រូវកិននឹងត្បាល់ដែលចាស់ៗជំនាន់ដើមបានប្រើប្រាស់រទេះគោបុកស្រូវនិងអង្រែ ជាន់នឹងត្បាល់ក្តឿងធ្វើពីឈើរបៀបបុក ស្រូវនេះបច្ចុប្បន្នស្ទើរតែបាត់បង់ទៅហើយ។ លោកប្រធានមន្ទីរបានបន្តថានេះជាវប្បធម៌មួយរបស់ខ្មែរយើងហើយបងប្អូនជន ជាតិនៅភូមិនេះត្រូវនាំគ្នាអភិរក្សនូវឧប ករណ៍រួមមានរទេះគោ-ត្បាល់-អង្រ- ចង្អេរស្ទៃអង្ករ-កញ្ច្រែងរែងកន្ទក់និងរ បៀបបុករែងទុកសម្រាប់បង្ហាញភ្ញៀវទេសចរដែលមកលេងភូមិនេះបាន ឃើញពីរបៀបបុកស្រូវបង្ហាញដោយបងប្អូនជនជាតិភាគតិចយើង។ លោកស៊ុយអៀមឡនអភិបាលរងស្រុកសៀមប៉ាងគាំទ្រចំពោះការរៀបចំឲ្យមានផលិតផលមួយនេះព្រោះវាអាចទាក់ ទាញភ្ញៀវទេសចរបានដោយសារការបុកស្រូវយកអង្ករនេះជាអត្តសញ្ញាណខ្មែរដើមទោះបីថាបច្ចុប្បន្នយើងមានម៉ា ស៊ីនកិនស្រូវបែបទំនើបក៏ដោយ។លោកបញ្ជាក់ថាការអភិរក្សសម្ប្បត្តិវប្បធម៌និងប្រពៃណីនេះពិតជាមានតម្លៃសម្រាប់ស ង្គមជាតិហើយកូនចៅជំនាន់ក្រោយភ្ញៀវទេសចរជាតិមកភូមិនេះបានឃើញនិងបានស្គាល់។ លោកស្រីនីនូជនជាតិកាវែតរស់នៅភូមិទាក់ទាមបានឲ្យដឹងដែរថាទំនៀមទម្លាប់នេះមានតែបងប្អូននៅទីជនបទនេះហើ យដែលអាចថែរក្សាវាបាននិងបន្តបង្ហា ត់បង្រៀនទៅបងប្អូនកូនចៅឲ្យចេះបុក- រែងសម្រាប់បង្ហាញភ្ញៀវទេសចរប្រសិន ជាភ្ញៀវបានមកដល់ភូមិទាក់ទាមឃុំស ន្តិភាពនេះ។ គួររម្លឹកផងដែរថាកេរដំណែលនេះជាផ្នែ កមួយដែលដូនតាចាស់ទុំជំនាន់ដើមយ កឈើមកធ្វើជាឧបករណ៍បុកស្រូវយកអង្ករមកដាំបាយចិញ្ចឹមកូនព្រោះកាល នោះគ្មានម៉ាស៊ីនកិនស្រូវដូចបច្ចុប្បន្ននេះទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ