• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៨ ព្រឹក

ជំងឺឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឲ្យកត់ស ម្គាល់ក្នុងបណ្ដាខេត្តមួយចំនួននៅព្រះរាជា ណាចក្រកម្ពុជា

ភ្នំពេញ÷ក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាសូមជម្រាបជូនសាធារណ ជនឲ្យបានជ្រាបថាគិតត្រឹមថ្ងៃទី 18 ខែតុ លាឆ្នាំ2023 មានការរកឃើញករណីជំងឺ ឆ្លងភ្នែកក្រហមកំពុងកើតថ្មីគួរឲ្យកត់ស ម្គាល់ក្នុងបណ្ដាខេត្តមួយចំនួននៅប្រទេសកម្ពុជា។ក្នុងខណៈនេះក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលមន្ទីរសុខាភិបាលស្រុកប្រតិបត្តិមន្ទីរពេទ្យបង្អែកនិងមណ្ឌល សុខភាពបានចុះអង្កេតឆ្លើយតបតាមដានផ្តល់ការព្យាបាលនិងអប់រំបង្ការការឆ្លងរាល ដាលដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគ មន៍។ រោគសញ្ញាជំងឺភ្នែកក្រហមរួមមាននៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូកឬពណ៌ក្រហមហើមត្របកភ្នែកជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុនរកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែកឬចង់និយាយភ្នែករមាស់ភ្នែករលាកនិង/ឬក្រហាយភ្នែកមានអាចម៍ភ្នែក(ពណ៌ខ្ទុះឬពណ៌ទឹកបាយ)ឈឺគ្រាប់ភ្នែក។ល។ជំងឺភ្នែកក្រហមនេះបណ្តាលមកពីមូល ហេតុធំៗ÷ 1-បង្កដោយវីរុស -អាចកើតមានលាយឡំជាមួយនឹងជំងឺផ្ដាសាយឬជំងឺផ្លូវដង្ហើមផ្សេងទៀត -ចាប់ផ្ដើមក្នុងភ្នែកម្ខាងហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ -មានហៀរទឹកភ្នែកចេញពីភ្នែកតែមិនខាប់ទេ 2-បង្កដោយបាក់តេរី÷ភាគច្រើនមានអាចម៍ ភ្នែកដែលអាចនាំឲ្យត្របកភ្នែកស្អិតជាប់គ្នា ចំណាំ÷ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់ តេរីឆ្លងលឿនណាស់រាលដាលយ៉ាងងាយ ស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។អ្នកអាចកាត់បន្ថយហានីភ័យនៃការកើតជំងឺភ្នែកក្រហមឬការចម្លងនៅអ្នកដទៃដោយអ នាម័យល្អ(សម្អាតដៃឲ្យបានស្អាតជានិច្ច)។ បុគ្គលមានជំងឺភ្នែកក្រហមត្រូវអនុវត្តន៍÷ 1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ 30 វិនាទីឬប្រើទឹកអាកុលលាងដៃមុននិងក្រោយពេលសម្អាតឬដាក់ថ្នាំបន្តក់ភ្នែកឬដាក់ថ្នាំលាបលើភ្នែកឈើ 2-ចៀសវាងការប៉ះឬត្រដុសឬញីភ្នែកពី ព្រោះធ្វើឲ្យកាន់តែរលាកឬរាលដាលទៅភ្នែកម្ខាងទៀត 3-ប្រើដៃស្អាតលាងសម្អាតជុំវិញភ្នែករបស់អ្នកឲ្យបានច្រើនដងក្នុងមួយថ្ងៃដោយប្រើស្អាត។បោះចោលដុំសំឡីបន្ទាប់ពីប្រើរួចឬបោកគក់សម្អាតក្រណាត់ដោយសាប៊ូបោក ខោអាវបន្ទាប់មកលាងដៃម្ដងទៀតជាមួយសាប៊ូ 4-កុំប្រើថ្នាំបន្តក់ភ្នែកដបតែមួយសម្រាប់ភ្នែកឈឺនិងភ្នែកមិនទាន់ឈឺ(កុំប្រើថ្នាំលើភ្នែកមិនឈឺ) 5-បោកគក់ខ្នើយ,ភួយ,ស្រោមពូកនិងក ន្សែងឲ្យបានញឹកញាប់ក្នុងទឹកក្តៅនិងសាប៊ូបោកខោអាវលាងដៃរបស់អ្នកបន្ទាប់ពីកាន់របស់របរប្រឡាក់ទាំងនេះ 6-សម្អាតវ៉ែនតាដោយប្រុងប្រយ័ត្នកុំឲ្យប៉ះវត្ថុកខ្វក់(ដូចជាកន្សែងដៃ)ដែលអាចនឹងត្រូវបានអ្នកដទៃប្រើជាមួយ 7-ចែករំលែករបស់របរផ្ទាល់ខ្លួនដូចជាខ្នើយ,ភួយ,ស្រោមពូក,ន្សែង,ទឹកបន្តក់ភ្នែក, គ្រឿងសម្អាងមុខ,ជក់ផាត់មុខ,កែវដាក់កញ្ចក់,ប្រអប់ដាក់កញ្ចក់កែវភ្នែកឬកែវភ្នែកជាមួយអ្នកដទៃ។ 8-កុំប្រើអាងហែលទឹក 9-បើអ្នកមានរោគសញ្ញាភ្នែកក្រហមត្រូវសម្រាកពីកន្លែងធ្វើការឬសាលារៀនដើម្បីចៀសវាងការឆ្លងទៅមនុស្សផ្សេងទៀត។ សម្រាប់បុគ្គលមិនទាន់មានជំងឺភ្នែកក្រហមត្រូវអនុវត្តន៍÷ 1-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ 20 វិនាទីលាងសម្អាតដៃឲ្យបានស្អាតមុននិងក្រោយពេលសម្អាតឬដាក់ថ្នាំបន្តក់ភ្នែកឬដាក់ថ្នាំលាបលើភ្នែកអ្នកជំងឺ។ប្រសនបើមិនមានសាប៊ូនិងទឹកទេសូមប្រើទឹកលាងដៃដែលមានជាតិអាកុលយ៉ាងតិច60%ដើម្បី លាងសម្អាតដៃ 2-លាងដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ជាមួ យអ្នកមានជំងឺភ្នែកក្រហមឬរបស់របរដែលប្រើនិងលាងដៃរបស់អ្នកបន្ទាប់ពីលាបថ្នាំបន្តក់ភ្នែកឬក្រែមលាបភ្នែកឲ្យអ្នកជំងឺឬកាន់សម្លៀកបំពាក់អ្នកជំងឺ 3-ចៀសវាងការប៉ះភ្នែករបស់អ្នកដោយដៃដែលមិនបានលាងសម្អាត 4-កុំប្រើរបស់របរប្រើប្រាស់ជាមួយអ្នកជំងឺដូចជាខ្នើយ,ភួយ,ស្រោមពូកនិងកន្សែង, ទឹកបន្តក់ភ្នែក,គ្រឿងសម្អាងភ្នែកឬគ្រឿង សម្អាងលាបមុខ,ជក់ផាត់មុខ,កញ្ចក់កែវ ភ្នែក,ស្រោមដាក់កញ្ចក់កែវភ្នែកឬកែភ្នែក 5-ចៀសវាងការប៉ះពាល់ផ្ទាល់ឬចាប់ដៃអ្នកមានជំងឺភ្នែកក្រហម 6-រក្សាគម្លាតឲ្យបានឆ្ងាយដោយសារជំងឺ ភ្នែកក្រហមបង្កដោយវីរុសនិងបាក់តេរីឆ្លង តាមខ្យល់តាមការក្អកបណ្ដាសនៃអ្នកមានជំងឺភ្នែកក្រហម 7-កុំប៉ះវត្ថុឬផ្ទៃដែលមានវីរុសឬបាក់តេរីបន្ទាប់មកប៉ះភ្នែករបស់អ្នកដោយមិនបានលាងសម្អាតដៃ ការបង្ការកុំឲ្យមានជំងឺភ្នែកក្រហមឡើង វិញ÷ -បោះចោលហើយជំនួសគ្រឿងសម្អាងភ្នែកឬមុខឬជក់ផាត់មុខដែលអ្នកបានប្រើពេលមានជំងឺភ្នែកក្រហមបោះចោលកែវភ្នែកដែលប្រើបោះចោលបាននិងប្រអប់ដាក់កែវភ្នែកដែលអ្នកបានប្រើពេលឈឺភ្នែកក្រហមបោះចោលនូវទឹកបន្តក់ដាក់ភ្នែកដែលអ្នកធ្លាប់ប្រើពេលឈឺភ្នែកក្រហមឲ្យបានសមស្របសម្អាតវ៉ែនតានិងស្រោមដាក់វ៉ែនតាដែលអ្នកប្រើពេលអ្នកឈឺភ្នែកក្រហម ការថែទាំព្យាបាល÷ ករណីភាគច្រើននៃជំងឺភ្នែកក្រហមក្រហមគឺស្រាល។ជាធម្មតាការឆ្លងនិងជាសះស្បើយក្នុងរយៈពេលពី7ទៅ 14 ថ្ងៃដោយមិនតម្រូវ ឲ្យមានការព្យាបាលនិងមិនមានផលវិបាករយៈពេលវែងនោះទេ។ទោះយ៉ាងណាក៏ ដោយក្នុងករណីខ្លះការរលាកភ្នែកដោយ វីរុសត្រូវការរយៈពេល 2 ទៅ 3 សប្តាហ៍ឬច្រើនជាងនេះដើម្បីជាសះស្បើយ។អាចផ្តល់ថ្នាំអង់ទីយោទិចដូចជាថ្នាំបន្តក់ភ្នែកឬថ្នាំដាក់ភ្នែក។ការឲ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែកជួយបន្ថយរយ:ពេលនៃការឆ្លងកាត់បន្ថយផល វិបាកនិងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ