• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២០ ព្រឹក

ក្រសួងការងារប្រកាសណែនាំស្ដីពីវិធានការសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្ម ករ,និយោជិតក្នុងករណីគ្រោះថ្នាក់ជំនន់ទឹកភ្លៀ

ភ្នំពេញ÷ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកាសណែនាំស្តីពីវិធានការសុវត្ថិ ភាពនិងសុខភាពការងារសម្រាប់កម្មករ,និ យោជិតក្នុងករណីមានគ្រោះថ្នាក់ជំនន់ទឹក ភ្លៀង។នេះបើយោងសេចក្តីណែនាំរបស់ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដែលទើបទទួលបាននៅព្រឹកថ្ងៃពុធទី18ខែតុលាឆ្នាំ2023។ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:សូមជម្រាបជូនម្ចាស់ឬនាយករោងចក្រ,សហគ្រាសនិងកម្ម ករ,និយោជិតទាំងអស់ដែលស្ថិតក្នុងដែនអ នុវត្តន៍ច្បាប់ស្ដីពីការងារឲ្យបានជ្រាបថាដើម្បីបង្ការហានីភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុដោយសារគ្រោះជំនន់ទឹក ភ្លៀងនៅក្នុងភូមិសាស្ត្រដែលមានរោងចក្រ,សហគ្រាសនិងកន្លែងស្នាក់នៅរបស់កម្មករ,និយោជិតក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ឬនាយករោងចក្រ,សហ គ្រាសនិងកម្មករ,និយោជិតទាំងអស់ត្រូវអនុវត្តន៍នូវវិធានការដូចខាងក្រោម÷ *ក.ម្ចាស់ឬនាយករោងចក្រសហគ្រាស÷ 1-ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ 2-រៀបចំបង្កើតក្រុមការងារនិងត្រៀមផែន ការសង្គ្រោះមធ្យោបាយការពារនិងជម្លៀសកម្មករ,និយោជិតក្នុងករណីមានទឹកជំនន់។ 3-ត្រូវធ្វើការត្រួតពិនិត្យបណ្ដាញអគ្គិសនីឲ្យបានត្រឹមត្រូវនិងសមស្របតាមលក្ខណៈបច្ចេកទេសសុវត្ថិភាពសម្រាប់បង្ការនិងបញ្ជៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុណាមួយ។ 4-ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋ មនិងវិធីសាស្រ្តជួយសង្គ្រោះមានជាអាទិ៍ក្នុងករណីលង់ទឹក,ឆក់ចរន្តអគ្គិសនី,សត្វទិច,ចឹកឬខាំ។ 5-ត្រូវទុកដាក់វត្ថុធាតុដើមសម្ភារៈសំខាន់ៗនិងសារធាតុគីមីឲ្យបានត្រឹមត្រូវផុតពីទឹកនិងមានសុវត្ថិភាពជាពិសេសវត្ថុធាតុដើមនិងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។ 6-ត្រូវរៀបចំដាក់ស្លាកសញ្ញាការហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ទឹកជន់លិចឬហូរខ្លាំង។ 7-ត្រូវត្រៀមស្បៀងអាហារនិងទឹកស្អាតសម្រាប់បរិភោគឲ្យបានគ្រប់គ្រាន់អំឡុងពេលរង់ចាំក្រុមជួយសង្គ្រោះទៅដល់ក្នុង ករណីកម្មករ,និយោជិតជាប់គាំងក្នុងរោង ចក្រ,សហគ្រាសនៅពេលមានទឹកជំនន់។ 8-ត្រូវអប់រំផ្សព្វផ្សាយដល់កម្មករ,និយោជិតអំពីវិធានការសុវត្ថិភាពនិងសុខភាពការងារដើម្បីការពារសុវត្ថិភាពកម្មករ,និយោជិតនៅ ពេលទឹកជំនន់កើតឡើង។ 9-ត្រូវចូលរួមអនុវត្តន៍ឲ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាននិងវិធាន ការនានារបស់ស្ថាប័នពាក់ព័ន្ធព្រមទាំងស ហការឲ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្ដែង។ 10-ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗសម្អាតបរិវេណរោងចក្រ,សហ គ្រាសនិងធ្វើអនាម័យបង្គន់ឡើងវិញក្រោយ ពេលទឹកជំនន់។ *ខ.កម្មករនិយោជិត÷ 1-ត្រូវក្នុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនមានជាអាទិ៍ឆក់ចរន្តអគ្គិសនី,លង់ទឹក,សត្វទិចឬខាំ។ 2-ត្រូវចូលរួមអនុវត្តន៍ជាចាំបាច់តាមការ ណែនាំរបស់និយោជកនិងអាជ្ញាធរពាក់ ព័ន្ធ។ 3-ត្រូវផ្ដល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាពនិងសុខភាពរបស់ខ្លួនទៅកាន់និយោជក ជាប្រចាំក្នុងអំឡុងពេលឈប់សម្រាកដោយ សារគ្រោះទឹកជំនន់។ 4-ត្រូវអនុវត្តន៍ឲ្យបានភ្ជាប់ខ្ជួនតាមវិធានការអនាម័យសុខាភិបាលនិងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី 6 ខែតុលាឆ្នាំ 2023 របស់ក្រសួងសុខាភិបាលស្ដីពីការពារសុខ ភាពត្រៀមបង្ការនិងឆ្លើយតបចំពោះការប្រែ ប្រួលអាកាសធាតុនិងគ្រោះទឹកជំនន់។ 5-ត្រូវចូលរួមអនុវត្តន៍ឲ្យបានហ្មត់ចត់តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាននិងវិធាន ការនានារបស់ស្ថាប័នពាក់ព័ន្ធព្រមទាំងស ហការឲ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្ដែង។ ក្នុងករណីចាំបាច់ម្ចាស់ឬនាយករោងចក្រ, សហគ្រាសនិងកម្មករ,និយោជិតត្រូវជូន ដំណឹងមកក្រសួងការងារនិងបណ្ដុះប ណ្ដាលវិជ្ជាជីវៈតាមរយ:ប្រព័ន្ធHotline លេខ"12972ឬក្រុមតេឡេក្រាម"សម្រាប់និយោជក"https://t.me/Employer Chatឬក្រុមតេឡេក្រាម"សម្រាប់កម្មករនិយោជក-https://t.me/Khmer WorkerChatនិងអាជ្ញាធរពាក់ព័ន្ធដើម្បីចុះធ្វើការងារវាយតម្លៃកម្រិតហានីភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិតក្នុងអំឡុងពេលមានទឹកជំនន់។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានក្តីសង្ឃឹមយ៉ាងមុតមាំថាម្ចាស់ឬនាយករោងចក្រ,សហគ្រាសនិងកម្មករ,និយោជិតទាំងអស់នឹងអនុវត្តន៍តាមខ្លឹមសារសេចក្តីណែនាំនេះបានត្រឹមត្រូវនិងធានាបាននូវប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ