• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥០ ព្រឹក

កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន24 កំពុងដំណើរការជាមួយនឹងទុនជាង8000 លានដុល្លារ

ភ្នំពេញ÷គិតចាប់តាំងពីឆ្នាំ2006ដល់ដំណាច់ឆមាសទី1ឆ្នាំ 2023នេះប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន24ជាមួយនឹងទុនវិនិយោគជាង8ពាន់លានដុល្លារ។សកម្មភាពចម្បងនៃតំបន់សេដ្ឋកិច្ចផ្តោតលើផលិតកម្មនៃវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើង, សម្ភារ:ធ្វើដំណើរ,វិស័យគ្រឿងបង្គំរថយន្ត, គ្រឿងអេឡិចត្រូនិក,រោងចក្រផលិតសម្បកកង់,ឧស្សាហកម្មដំឡើងរថយន្តនិងកង់។នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថាក្នុងចំណោមតំបន់សេដ្ឋ កិច្ចពិសេសទាំង24គឺមានរោងចក្រក្រុម ហ៊ុនដែលចុះបញ្ជីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះរហូតដល់655គម្រោងដែលស្មើទុនវិនិយោគប្រមាណ8,1ពាន់លានដុល្លារ។ការនាំចេញចាប់ពីឆ្នាំ2011រហូត ដល់ខែមិថុនាឆ្នាំ2023មានប្រមាណ 25,7ពាន់លានដុល្លារនិងបង្កើតការងារបាន174ពាន់កន្លែង។

បើតាមការលើកឡើងរបស់លោកជាវុទ្ធីអគ្គលេខាធិការCDCក្នុងវេទិកាមួយកាលពីពេលថ្មីៗនេះថាចាប់តាំងពីរដ្ឋាភិបាលកម្ពុជាផ្តួចផ្តើមឲ្យមានការតាក់តែងបទប្បញ្ញត្តិនិងច្បាប់តាំងពីឆ្នាំ2005មកគិតត្រឹមដំណាច់ ខែមិថុនាឆ្នាំ2023កម្ពុជាមានតំបន់សេដ្ឋ កិច្ចពិសេសកំពុងដំណើរការចំនួន24។ លោកអគ្គលេខាធិការCDCបានបន្តថាតំ បន់សេដ្ឋកិច្ចពិសេសបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាការធ្វើពិពិធកម្មឧស្សាហកម្មនិងការធ្វើពិពិធកម្មប្រភពទុនវិនិយោគពីប្រភពទុវិនិយោគពីប្រទេសនានា។វិស័យផលិកម្មសម្លៀកបំ ពាក់,ស្បែកជើងនិងសម្ភារ:ធ្វើដំណើរមានប្រមាណជាង90%ដែលបានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាមួយគ្នានេះរបាយការណ៍របស់ធនាគារ ជាតិនៃកម្ពុជាក៏បានបង្ហាញថាគិតត្រឹមចុង ឆ្នាំ2021ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់សរុប41ពាន់លានដុ ល្លារកើនឡើង11,2%បើធៀបនឹងឆ្នាំ2020។ គួរបញ្ជាក់ថាក្នុងនោះវិស័យហិរញ្ញវត្ថុ 9.4 ពាន់លានដុល្លារស្មើនឹង 22,9%,កម្មន្ត សាល8,5ពាន់លានដុល្លារស្មើនឹង 20.8%, អចលនទ្រព្យ 4,9ពាន់លានដុល្លារស្មើ 12%,សណ្ឋាគារនិងភោជនីយដ្ឋាន4,4ពាន់លានដុល្លារស្មើ10,7%,កសិកម្ម4,2លានដុល្លារស្មើ10,3%,អគ្គិសនី2,6ពាន់លានដុល្លារស្មើ6,2%,សំណង់1,6ពាន់លានដុល្លារស្មើ4,1%និងផ្នែកផ្សេងៗ5,3ពាន់លានដុល្លារស្មើនឹង13%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ