• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៣ ព្រឹក

កម្ពុជា រក បាន ប្រមាណ ២ ៧ ៨ លាន ដុល្លារ ពី ការនាំចេញ អង្ករ

របាយការណ៍ របស់ សហ ព័ន្ធ ស្រូវ អង្ករ កម្ពុជា បាន ឱ្យ ដឹង កាលពី ថ្ងៃសៅរ៍ ថា   កម្ពុជា បាន នាំ ចេញ អង្ករ សរុប ចំនួន   ៤ ០ ១ , ៦ ៩ ៩ តោន ក្នុងរយៈពេល ប្រាំ បី ខែ ដំបូង នៃ ឆ្នាំនេះ   ដោយ ទទួល បាន ប្រាក់ ចំណូល ប្រហែល   ២៧៨   លាន ដុល្លារ ។ អង្ករ ដែល បាន នាំចេញ រួម មា ន  អង្ករ ក្រអូប   អង្ករ ស គ្រាប់ វែង   អង្ករ ស ម្រូ ប   និង អង្ករ សរីរាង្គ ។ អង្ករ កម្ពុជា ត្រូវ បាន នាំចេញ ទៅកាន់ ប្រទេស   និង តំបន់ ចំនួន   ៥ ៦   ជុំវិញ ពិភពលោក ក្នុង អំឡុង ពេល នោះ ។ សេចក្តីប្រកាស ព័ត៌មាន បាន ឱ្យ ដឹង ថា   ប្រទេស ចិន នៅ តែ ជា អ្នក ទិញ អង្ករ កំពូល របស់ កម្ពុជា   ដោយ បាន ទិញ អង្ករ ចំនួន   ១ ៤ ៣ , ៨ ១ ៨   តោន   ឬ   ៣ ៥   ភាគរយ នៃ ការ នាំ ចេញ អង្ករ សរុប   ដែល បង្កើត ប្រាក់ ចំណូល សរុប ចំនួន  91  លាន ដុល្លារ ។ របាយការណ៍ បាន បន្ត ថា   ប្រទេស សហភាព អឺរ៉ុប   និង សមាជិក អា ស៊ាន ជាប់ ចំណាត់ថ្នាក់ លេខ   ២   និង ទី   ៣   ដោយមាន ចំនួន   ១ ៦ ៤   ៦ ៨ ២   តោន   និង   ៣៦ ៦៩២   តោន ។ ការនាំចេញ ខែ មករា ដល់ ខែ សីហា មាន ចំនួន   ៥ ៨   ភាគរយ នៃ   ៧ ០ ០ , ០ ០ ០   តោន ដែល បាន គ្រោង ទុក នៅ ឆ្នាំនេះ ។ សហ ព័ន្ធ ស្រូវ អង្ករ កម្ពុជា បាន ចេញ សេចក្តី ថ្លែងការណ៍ កាលពី ថ្ងៃសុក្រ ថា   តម្លៃ ស្រូវ បាន កើន ឡើង ចាប់ពី ខែ កក្កដា   ដល់ ខែកញ្ញា   ដោយសារ ការ ហាម ឃាត់ ការ នាំចេញ អង្ករ របស់ ប្រទេស ឥណ្ឌា   ដែល ជា ប្រទេស នាំចេញ អង្ករ ច្រើនជាង គេ លើ ពិភពលោក   ក្នុង គោលបំណង ដើម្បី រក្សា តម្លៃ អង្ករ ក្នុងស្រុក   និង ធានា សន្តិសុខ ស្បៀង ។ ប្រទេស ដែល ពឹងផ្អែក លើ ការនាំចូល អង្ករ ដោយ បារម្ភ ពី ផល ប៉ះពាល់ នៃ បាតុភូត   E l  N in o  ក៏ បង ្ខំចិត្ត ទិញ អង្ករ ដែរ   បង្ខំ ឱ្យ តម្លៃ អង្ករ ឡើងថ្លៃ ខ្លាំង   ជាពិសេស នៅ អាស៊ី   ដែល ជំរុញ ឱ្យ តម្លៃ អង្ករ ពី   ៥ ០ ០   ដុល្លារ ទៅ ជាង   ៧ ០ ០   ដុល្លារ ក្នុង មួយ តោន   ដែល បណ្តាល ឱ្យ តម្រូវ ការ អង្ករ ខ្ពស់   សម្រាប់ នាំចេញ ប្រទេសជិតខាង   ដែល តែង តែ ទិញ អង្ករ ពី កម្ពុជា ។ សហ ព័ន្ធ បាន បន្ថែម ថា   ស្ថានភាព តម្លៃ អង្ករ ឡើងថ្លៃ គ្រាន់ តែ ជា ដំណាក់កាល អន្តរកាល ខ្លី ប៉ុណ្ណោះ   ហើយ ស្ថានភាព តម្លៃ អង្ករ បាន និង កំពុង វិល ទៅ រក ភាព ប្រក្រតី   ខណៈ តម្លៃ ទី ផ្សារ អង្ករ អន្តរជាតិ បាន វិល មករ ក ភាព ប្រក្រតី វិញ   តម្លៃ អង្ករ បាន ធ្លាក់ចុះ មក នៅ ត្រឹម ប្រមាណ   ៥ ៨ ០   ដុល្លារ ក្នុង មួយ តោន   សម្រាប់ អង្ករ ស ។ សហ ព័ន្ធ បាន ឱ្យ ដឹង ថា ៖   « តម្លៃ បច្ចុប្បន្ន ស្ថិត ក្នុង ស្ថានភាព ដែល កសិករ នៅតែ រក ប្រាក់ចំណេញ ពី ការផលិត ស្រូវ » ។ តម្លៃ ស្រូវ បច្ចុប្បន្ន ធ្លាក់ចុះ បន្តិច ពី ១ . ១ ០ ០ រៀល មក ១ . ២ ០ ០ រៀល ក្នុង ១ គីឡូក្រាម   បើ ធៀប នឹង ប៉ុន្មាន ស ប្តាហ៍ មុន លក់ អស់ ជាង ១ . ៣ ០ ០ រៀល ក្នុង ១ គីឡូក្រាម។ នេះ បើ តាម កញ្ញា   អ៊ឹម   រចនា   អ្នកន ាំ ពាក្យ ក្រសួង កសិកម្ម   រុក្ខា ប្រមាញ់   និង នេសាទ ។ អ្នកស្រី បន្ត ថា ៖   « នៅ តម្លៃ បច្ចុប្បន្ន   កសិករ នៅតែ អាច ទទួល បាន ប្រាក់ ចំណេញ ដូច គ្នា   បើ ទោះ បី ជា មិន ច្រើន ដូច ប៉ុន្មាន ស ប្តាហ៍ មុន ក៏ដោយ»៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ