• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣០ ព្រឹក

កំណែទម្រង់ វិស័យ អប់រំ៖ ចាប់ពីឆ្នាំ២០២៣តទៅ សិស្សជាប់និទ្ទេស A, B, C ចូលធ្វើគ្រូបង្រៀនដោយស្វ័យប្រវត្តិ ប៉ុន្តែ ត្រូវ មាន លក្ខខណ្

ក្រសួង អប់រំ យុវជន និង កីឡា នឹង ជ្រើសរើស សិស្ស ប្រឡង ជាប់ និទ្ទេស A, B, C ឲ្យ ចូល ធ្វើ គ្រូបង្រៀន ដោយ ស្វ័យប្រវត្តិ ចាប់ពី ឆ្នាំ២០២៣ នេះ ទៅ ប៉ុន្តែ ត្រូវ មាន លក្ខខណ្ឌ មួយ ចំនួន។ នេះ បើ យោង តាម ឯកសារ ស្ដីពី ការ សម្រួច អាទិភាព នៃ កំណែទម្រង់ វិស័យ អប់រំ យុវជន និង កីឡា សម្រាប់ ឆ្នាំ ២០២៣-២០២៨ ដែល ចេញផ្សាយ នៅក្នុង ខែសីហា ឆ្នាំ២០២៣ ដែល CNC ទទួលបាន។ ឯកសារដដែល បានបញ្ជាក់ថា ក្រសួង អប់រំ បានកំណត់ កូតា សម្រាប់ « សិស្ស និទ្ទេស A, B, C ដើម្បី ជ្រើសរើស ចូលធ្វើ គ្រូបង្រៀន » ដោយ ឆ្លងកាត់ ការ វាយ តម្លៃ ទៅតាម លក្ខណៈវិនិច្ឆ័យ ដែល នឹង បានកំណត់ ( អាច ជ្រើសរើស ផ្អែក តាម លំដាប់ ពិន្ទុ ពេល ប្រឡង )។ ដោយឡែក កូតា នៅសល់ សម្រាប់ បេក្ខជន ផ្សេងទៀត ដោយ ត្រូវ ឆ្លងកាត់ ការប្រឡង ជ្រើសរើស ដូច ធម្មតា ដែល នឹង ដឹកនាំ ដោយ ក្រុមការងារ ថ្នាក់ជាតិ និង មានការ ចូលរួម ពី សំណាក់ តំណាង ទីស្ដីការ គណៈរដ្ឋមន្ត្រី។ ក្នុង ឯកសារ ដដែល នោះ ក៏បាន លើកឡើង ពី ការអនុវត្ត “«វិធានការ ម៉ឺងម៉ាត់ ក្នុងការ គ្រប់គ្រង គ្រូ បង្រៀន និង បុគ្គលិក អប់រំ » ដោយ ទប់ស្កាត់ មិន ឲ្យ មាន ករណី អន្តរាគមន៍។

រៀបចំ«រង្វាន់ លើកទឹកចិត្ត គ្រូ ល្អ និង នាយក ល្អ» ដែល សម្រេចបាន សមិទ្ធ កម្ម ល្អប្រសើរ តាមរយៈ ការ រៀបចំ ជា ប្រាក់ លើកទឹកចិត្ត ប្រាក់ តំបន់ ជួប ការ លំបាក និង ប្រាក់ ស្នាដៃ ដោយសារ បៀវត្ស គ្រូបង្រៀន មិន អាច កើន លើស ពី មន្ត្រីរាជការ ផ្សេង។ រៀបចំ ការ សិក្សា និង យន្តការ « ដោះស្រាយ បញ្ហា លើស ខ្វះ គ្រូ » ដោយ ផ្ដោត លើ ការគ្រប់គ្រង ប្រកបដោយ ប្រសិទ្ធភាព គ្រូ ដែល មាន ស្រាប់ ជាជាង ការ ផ្តោតលើ ការជ្រើសរើស គ្រូ ថ្មី ( ដោយ រៀបចំ ក្រុមការងារ អចិន្ត្រៃយ៍ ) និង រៀបចំ យន្តការ លើកទឹកចិត្ត , ព្រមទាំង ផ្សារភ្ជាប់ ជាមួយ ការអនុវត្ត គន្លង អាជីព ។ ទាក់ទិននឹងកិច្ចការ ខាងលើនេះ ក្រសួង អប់រំ នឹង ប្រើប្រាស់ ថវិកា គម្រោង និង ថវិកាជាតិ មក សិក្សា អំពី ការ ដោះស្រាយ បញ្ហា លើសខ្វះ គ្រូ។

ទន្ទឹមនឹងនេះ ក្រសួង នឹង ធ្វើ អាទិភាព ចំណាយ ដើម្បី ប្រមូលផ្ដុំ ធនធាន សម្រាប់ ការ ដោះស្រាយ បញ្ហា របស់ គ្រូបង្រៀន ដូចជា ការសាងសង់ ផ្ទះ គ្រូ , ការ បង្កើន ប្រាក់ឧបត្ថម្ភ គ្រូបង្រៀន នៅ តំបន់ ជួប ការ លំបាក ។ ល ។ ពិនិត្យឡើងវិញ តំបន់ ជួប ការលំបាក និង តំបន់ ដាច់ស្រយាល និង ការ ពិនិត្យ ឡើងវិញ ការឧបត្ថម្ភ សម្រាប់ តំបន់ ដាច់ស្រយាល និង តំបន់ ជួប ការលំបាក ដោយ យក ថវិកា គម្រោង មក សិក្សា និង រៀបចំ ក្រុមការងារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ