• ច័ន្ទ ២៩ មេសា ២០២៤ ១០:១៤ ព្រឹក

ការនាំចេញកម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអសិបសម្រេចបាន4,590 លានដុល្លារអាមេរិកកើនឡើង21%

ភ្នំពេញ÷លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា÷ក្នុងរយៈ ពេល7ខែក្នុងឆ្នាំ 2023 នេះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិបសម្រេចបាន4,590លានដុល្លារអាមេរិកកើនឡើង21%បើធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ 2022។ ការថ្លែងបែបនេះរបស់លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានធ្វើឡើងក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី"អាសិប÷ផ្នែកទី1 ភូមិសាស្ត្រនយោ បាយ,ភូមិសាស្ត្រសេដ្ឋកិច្ចនិងការវិភាគផ្នែកច្បាប់(RCEP:PART1-GEO-POLITICAL,GEO-ECONOMIC AND LEGAL ANALYSIS)"នៅសាកលវិទ្យាល័យបច្ចេក វិទ្យានិងវិទ្យាសាស្ត្រកម្ពុជា(CAMTECH University)កាលពីថ្ងៃទី19ខែសីហាថ្មីៗនេះដោយមានការចូលរួមពីលោកសួសយ៉ារ៉ាអនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការនិងព័ត៌មាននៃរដ្ឋសភា,លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យស៊ុកស៊ីផាន់ណាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យា ស្ថានចក្ខុវិស័យអាស៊ីនិងលោកសាស្ត្រាចារ្យបណ្ឌិតឆែមគាតរិទ្ធីអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបច្ចេក វិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាអាសិបគឺជាប្រធានបទដែលលោកស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងក្នុងអា ណត្តិជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។លោករដ្ឋមន្ត្រីបានបន្ថែមថាកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោករាប់ចាប់តាំងពីកម្ពុជាចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩9។កម្ពុជាបានប្រើប្រាស់តួនាទីរបស់ខ្លួនយ៉ាង សកម្មក្នុងការពង្រឹងដំណើរការនៃទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ានព្រមទាំងចូលរួមលើកកម្ពស់អាស៊ានជាតំ បន់ពាណិជ្ជកម្ម,វិនិយោគនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថាក្នុងអំឡុងពេលនៃការធ្វើជាប្រ ធានអាស៊ានលើកទី 2 នៅឆ្នាំ 2012 កម្ពុជាបានតស៊ូមតិនិងប្រមូលផ្ដុំកិច្ចព្រមព្រៀងក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ានដើម្បីទទួលបានការឯកភាពគ្នាផ្តួចផ្តើមចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់(អាសិប)ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី 21 នៅរាជនីភ្នំពេញនិងនៅ ពេលបន្តបន្ទាប់ទៀតដោយបានចំណាយ ពេលជាង 8 ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងថាអាសិបត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក,ជំរុញកំណើនសេដ្ឋ កិច្ចប្រកបដោយចីរភាព,បរិយាបន្ននិងភាពធន់ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្មនិងការការពារនិយមហើយក៏ជាប្លុកដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្នដែលមាន15ប្រទេសជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន 26,2ទ្រី លានដុល្លារអាមេរិក។អាសិបតំណាងឲ្យ 30%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក28%នៃពាណិជ្ជកម្មពិភពលោកនិង32,5%នៃការវិនិយោគសកល។ ជាទីបញ្ចប់លោករដ្ឋមន្ត្រីជឿជាក់ថាការបោះពុម្ពផ្សាយសៀវភៅដែលមានចំណង ជើងថា÷អាសិប÷ផ្នែកទី 1 ភូមិសាស្ត្រន យោបាយ,ភូមិសាស្ត្រសេដ្ឋកិច្ចនិងការវិភាគផ្នែកច្បាប់"នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រម ព្រៀងដ៏ធំនេះហើយក៏អាចឲ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មីដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ