• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៣ ល្ងាច

សំរាមប្លាស្ទិកត្រូវបានកែច្នៃជាឥដ្ឋបរិស្ថាន

សៀមរាប÷សំណល់ប្លាស្ទិកដែលកំពុងបង្កជាការព្រួយបារម្ភជាសកលអំពីការបំពុលបរិស្ថាននោះត្រូវបានប្រជាពលរដ្ឋខ្មែររួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់1ក្នុងការផលិតជាឥដ្ឋសំណង់ដែលឈ្មោះថា"ឥដ្ឋអេកូ"។ លោកសុខធីដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះបានឲ្យដឹងថាគោលបំណងនៃការផលិតឥដ្ឋអេកូនេះផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន2÷ ទី1.ការបំពុលបរិស្ថានដែលបង្កដោយសំរាម ទី2.ការកាប់ឈើពីព្រៃធម្មជាតិមកធ្វើជាអុសដើម្បីដុតឥដ្ឋប្រពៃណីឬឥដ្ឋបុរាណ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសិក្ខាសា លាផ្សព្វផ្សាយបច្ចេកទេសនិងការចុះពិនិត្យទីតាំងផលិតឥដ្ឋអេកូនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាបកាលពីថ្ងៃទី19ខែសីហាឆ្នាំ 2023 នេះលោកសុខធីបានលើកឡើងថាឥដ្ឋបុរាណដែលផលិតអំពីដីឥដ្ឋក៏បានបង្កជាហានិភ័យមួយចំនួន

ដល់អ្នកបំពេញការ ងារហើយដើម្បីបានឥដ្ឋមកប្រើគេត្រូវការអុសយ៉ាងច្រើនដើម្បីដុតវា។ចំណែកឥដ្ឋអេកូវាបានវត្ថុធាតុផ្សំដូចជាស៊ីម៉ង់ត៍ដីខ្សាច់កម្ទេចសំរាមប្លាស្ទិកនិងដីក្រហមយកមកលាយបញ្ចូលគ្នារួចបញ្ចូលទៅក្នុងពុម្ពជា ការស្រេច។ ដោយមើលឃើញអំពីផលចំណេញលើផ្នែកបរិស្ថាននិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍នៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាបសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានសហការក្នុងការអនុវត្គម្រោង ផលិតឥដ្ឋអេកូនេះឡើង។ នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បី

អ ភិរក្សធនធានជលផលលោកយុកសេងឡុងបានឲ្យដឹងថាការប្រើប្រាស់ឥដ្ឋអេកូនេះបានផ្ដល់អត្ថប្រយោជន៍ធំៗ3យ៉ាង÷ ទី1.បានជួយលើកកម្ពស់ជីវភាពប្រជាពល រដ្ឋក្នុងសហគមន៍ដោយសារគម្រោងនេះបានផ្ដល់ការងារឲ្យពួកគាត់។ ទី2.ប្រាក់កម្រៃដែលបានមកពីការលក់ឥដ្ឋនេះចំនួន 10% ត្រូវបានប្រើប្រាស់នៅក្នុងការអភិរក្សធនធានជលផលរបស់កម្ពុជា។ ទី3.បានជួយកាត់បន្ថយពីការបំពុលបរិ ស្ថានដែលបង្កឡើងដោយសំរាមប្លាស្ទិក លោកបន្តថាក្រៅពីការផលិតឥដ្ឋអេកូនេះអង្គការក៏បានជួយដល់ប្រជាពលរដ្ឋទាំង នោះឲ្យពួកគាត់បង្កើតជាមុខរបរកែច្នៃសំរាមប្លាស្ទិកជាផលិតផលផ្សេងៗផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ