• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៣ ព្រឹក

រយៈពេល 20 ឆ្នាំចុងក្រោយនេះសត្វក្រៀលមានការកើនឡើងនៅតំបន់ព្រៃ លិចទឹកទន្លេមេគង្គ

ភ្នំពេញ÷សត្វក្រៀលជាប្រភេទបក្សីដែលមានទម្ងន់ធ្ងន់និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយ:ចម្ងាយឆ្ងាយដែលបច្ចុប្បន្នកំពុងតែទទួលរងការគំរាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសា ស្ត្រមានការថយចុះ។តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅប្រទេសកម្ពុជានិងវៀតណាមមាន878ក្បាលធ្លាក់មកដល់156ក្បាលក្នុងឆ្នាំ2022។ ក្រសួងបរិស្ថានបានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC)អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)អង្គការមូលនិធិសត្វក្រៀល(ICF)បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ2023នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គតំបន់ជុំវិញបឹងទន្លេសាបនិងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងិងឦសាន។

កាលបរិ ច្ឆេទនៃការធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ,មករា,កុម្ភ:,មីនា, មេសានិងឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានសត្វក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភ:គឺ180ក្បាល។តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនឹងលទ្ធ ផលឆ្នាំ2022ដែលរាប់បាន156ក្បាលនិងឆ្នាំ2021រាប់បានតែ161ក្បាល។សត្វក្រៀល 2ក្បាលកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងអំឡុងពេលជំរឿននេះ។ សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងមរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូត្រូវបាចនគេប្រទះឃើញរស់នៅក្នុងទីជម្រកវាល ទំនាបនៃតំបន់ទន្លេមេគង្គក្នុងដែនជម្រក សត្វព្រៃសំបូរក្រចេះ។នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍នាព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2023ពីក្រុមអ្នកវិទ្យា សាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាននិងអង្គការWWFកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ