• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៦ ព្រឹក

មហាផ្ទៃហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណដាក់បញ្ចាំដើម្បីខ្ចីប្រាក់ករណីរកឃើញ ត្រូវដាក់ទណ្ឌកម្មតាមច្បាប់ឬបិទអាជីវកម្មនោះតែម្ដង

ភ្នំពេញ÷ក្រសួងមហាផ្ទៃបានពិនិត្យឃើញ ថាកន្លងមកក៏ដូចជាពេលបច្ចុប្បន្នមានប្រ ជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធា នាលើការផ្ដល់ឥណទានឬកម្ចីជាមួយគ្រឹះ ស្ថានហិរញ្ញវត្ថុជាពិសេសប្រតិបត្តិករកម្ចីជន បទទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធកន្លែងទ ទួលបញ្ចាំឬជាមួយហាងលក់ទំនិញប្រើ ប្រាស់នានាដែលបានអនុវត្តន៍មិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណីបទប្បញ្ញត្តិនានានិងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ អត្តសញ្ញាណប័ណ្ណសញ្ជាឥតិខ្មែរជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានាក៏ដូច ជាការអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋ ខ្មែរ។

ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុក ជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណ ទានឬកម្ចីគឺជាឧបសគ្គដែលធ្វើឲ្យប្រជា ពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវសិទ្ធស្នើសុំការផ្ដល់សេវាផ្សេងៗស្របតាមច្បាប់ដើឲម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំង នោះ។ ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិនិងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរជាពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោតក្រសួងមហាផ្ទៃសូមធ្វើការណែនាំដោយគណៈអភិបាលរាជធានី,ខេត្តក្រុង,ស្រុក,ខណ្ឌដែលជាប្រធានគណៈ កម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី,ខេត្ត,ក្រុង,ស្រុកខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលរាជធានី,ខេត្តត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវកិច្ចការមួយចំនួនដូចខាង ក្រោម÷

១.ត្រូវបង្កើនក្រុមការងារមួយដើម្បីចុះស្រង់និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធហាងលក់ ទំនិញប្រើប្រាស់ឬកន្លែងទទួលបញ្ចាំដែលមានប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទានឬកម្ចីនិងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ ដើមមកវិញហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះនិងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវរួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីមកជនបទក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធហាងលក់ទំនិញប្រើប្រាស់ឬកន្លែងទទួលបញ្ចាំទាំងនោះវិញ។

២.ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធឬក្រៅប្រព័ន្ធនិងហាងលក់ ទំនិញប្រើប្រាស់ឬកន្លែងទទួលបញ្ចាំជូនប្រ ជាពលរដ្ឋខ្មែរដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។

៣.ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនិងហាងលក់ទំនិញប្រើប្រាស់នានាឬកន្លែងទទួលបញ្ចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីការហាមឃាត់ចំពោះការយកអត្តសញ្ញាណប័ណ្ណសញ្ជាជតិខ្មែរជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទានពិសេលិខិតលេខ7023 122ស.ជ.ណចុះថ្ងៃទី10ខែកុម្ភៈឆ្នាំ 2023 របស់ធនាគារ ជាតិនៃកម្ពុជាស្តីពីការហាមឃាត់់ទទួលយកអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារឬសៀវ ភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។

៤.ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរ ញ្ញវត្ថុឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផ្ទុយនឹងការណែនាំរបស់ធនាគារ ជាតិនៃកម្ពុជារដ្ឋបាលរាជធានីខេត្តត្រូវជូន ដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បីដាក់ ទណ្ឌកម្មស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឬរដ្ឋបាលរាជធានីខេត្តត្រូវចាត់វិធានការដករហូតអាជ្ញាប័ណ្ណនោះស្រប តាមបែបបទនិងនីតិវិធីដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួនក្នុងការណីដែលអាជ្ញា ប័ណ្ណនោះត្រូវបានផ្តល់ឲ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីខេត្តខ្លួន

៥.ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធឬហាងលក់ទំនិញប្រើ ប្រាស់នានាឬកន្លែងទទួលបញ្ចាំនៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ ការធានាលើការផ្តល់ឥណទានរដ្ឋបាលរាជ ធានីខេត្តត្រូវចាបត់វិធានការអាជីវកម្មនោះស្របតាមបែបបទនិងនីតិវិធីដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។

៦.ត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយតាមគ្រប់មធ្យោ បាយនិងរូបភាពសំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអត្តអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាពិ សេសតាមស្មារតីនៃមាត្រា129(អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ)នៃច្បាប់ស្ដីពីអត្រា នុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តស ញ្ញាណកម្មបានចែងអំពីការមិនអនុញ្ញាឲ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួទៀតឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្ស(បញ្ចាំ..)។ទទួលបានសេចក្តីណែនាំរដ្ឋបាលរាជធានីខេត្ត,ក្រុង,ស្រុក,ខណ្ឌ,ឃុំ,សសង្កាត់និងសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវចាត់ចែងអនុ វត្តន៍សេចកក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ