• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៦ ព្រឹក

កម្មវិធីជាប្រទេសកំពុងអនុវត្តន៍កម្មវិធីរេដបូក[REDD+]បានល្អ

កោះកុង÷ព្រៃឈើមានមុខងារ2យ៉ាងទី 1 ជាផលិតផលនិងទី 2 ជាមុខងារក្នុងន័យនេះព្រៃឈើបានផ្ដល់អនុផលព្រៃឈើស ម្រាប់ប្រើប្រាស់ឱសថជាដើមនិងក្រៅពីនេះវានៅមានមុខងារជួយស្រូបទឹកក្នុងដីជួយទប់ការហូរច្រោះនៅពិសេសការស្រូបឧស្ម័នកាបូនិចពីបរិយាកាសដែលជួយឲ្យយើងអាចលក់កាបូនបានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។នេះជាការថ្លែងបញ្ជាក់របស់លោកជួបប៉ារីស៍រដ្ឋលេខាធិការក្រសួង បរិស្ថានស្តីពីការប្រែប្រួលអាកាសធាតុនិងកម្មវិធីរេដបូកជាតិនៅកម្ពុជាជាមួយអ្នកសារ ព័ត៌មាននាថ្ងៃចន្ទទី 26 ខែមិថុនាឆ្នាំ2023 នៅមន្ទីរបរិស្ថានខេត្តកោះកុង។

លោកជួបប៉ារីស៍បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានដែលក្នុងនោះបានថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ទអេកូឡូស៊ីនៃភពផែនដីតាមរយៈការលក់ឥណទានកាបូន។លោកបានបន្ថែមថាកម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទន្ទឹមនឹងនោះក៏បន្តគោលដៅជាតិផ្សេង ទៀតសម្រាប់សង្គមនិងបរិស្ថានផងដែរ។

លោកជួបប៉ារីសបានសង្កត់ធ្ងន់ថាអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុបានលើកទឹកចិត្តដល់ប្រទេសដែលបានខិតខំការពារព្រៃឈើបានល្អប្រ សើរដើម្បីទទួលបានថវិកាតាមរយៈការលក់ឥណទានកាបូន។លោកអនុរដ្ឋលេខាបានលើកឡើងដែរថាអាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរកម្ពុជាកំពុងបន្តកិច្ចព្រមព្រៀងលក់ឥណទានកា បូនបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។ រេដបូក(REDD+:Reducing Emission from Deforestation and Forest Degradation)គឺជាកម្មវិធីជាតិកាត់បន្ថ យការបំភាយឧស្ម័នផ្ទះកញ្ចក់។លោកកែនសេរីរដ្ឋាអគ្គនាយកនៃអគ្គនាយកដ្ឋានចំ ណេះដឹងនិងព័ត៌មានបរិស្ថាននិងជាប្រធានលេខាធិការដ្ឋានកម្មវិធីរេដបូកជាតិបានឲ្យ ដឹងថាចាប់តាំងពីឆ្នាំ 2016 មកដល់បច្ចុ ប្បន្នកម្ពុជាបានទទួលថវិកាពី​ការលក់ឥណ ទានកាបូនក្នុងគម្រោងចំនួន 2 នៅដែនជម្រ កសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីនិងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងភូមិសាស្ត្រខេត្តកោះកុង។ លោកអគ្គនាយកបានបញ្ជាក់ថាមុននឹងទទួលបានឥណទានកាបូននេះមានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូននិងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ការសម្រេចទិញឥណ ទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះលោកហ៊ុនម៉ារឌីប្រធានមន្ទីរបរិស្ថានខេត្តកោះកុងរេដបូកជាយន្តការមួយបានជួយផ្ដល់ជាមូលនិធិសកលដើម្បីគាំទ្រការអភិរក្សព្រៃឈើក្នុងតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកោះកុងបានល្អប្រសើរ។ក្រៅពីនេះក៏បានជួយដល់ការ អភិវឌ្ឍដោយចីរភាពសម្រាប់សហគមន៍មូលដ្ឋានដូចជាផ្តល់ធុងទឹកប្រព័ន្ធទឹកស្អាតការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថាកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានស្ដីពីការប្រែប្រួលធាតុនិងកម្មវិធីរេដបូកជាតិនៅកម្ពុជាជាមួយអ្នកសារព័ត៌មានរៀបចំឡើងរយ:ពេល3ថ្ងៃពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែមិថុនាឆ្នាំ2023ដោយក្រសួង បរិស្ថានសម្របសម្រួលដោយមន្ទីរបរិស្ថានខេត្តកោះកុងនិងមានការគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance )និងមានអ្នកសារព័ត៌មានទាំង 20ស្ថាប័ន (មកពីស្ថានីយ៍វិទ្យុទូរទស្សន៍និងអ្នកសារ ព័ត៌មានអេឡិកត្រូនិក)។ លោកខ្វៃអាទិត្យាអនុរដ្ឋលេខាធិការក្រសួង បរិស្ថាននិងជាអ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថានេះជាលើកទី 2 ហើយដែលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានបានរៀប ចំឡើងជាពិសេសជាមួយអ្នកសារព័ត៌មានដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយព័ត៌មានបរិស្ថានចូលរួមកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានធម្មជាតិការអភិរក្សជីវៈចម្រុះនិងការធានានិរន្តភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។អ្នកសារព័ត៌មានទទួលបានចំណេះដឹងបរិស្ថានតាមរយៈការចែករំលែកពីថ្នាក់ដឹកនាំនិងអ្នកជំនាញរបស់ក្រសួងបរិស្ថានទាក់ទងនឹងការពង្រឹងបាននូវ 1 សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលនិងក្រសួងបរិស្ថានក្នុងការអនុវត្តកម្មវិធីនិងយុទ្ធសាស្ត្រនានាដូចជាកម្មវិធីរេដបូកគម្រោងឥណទានកាបូននិងការអភិ វឌ្ឍជីវភាពសហគមន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ