• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៣ ព្រឹក

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម

ភ្នំពេញ÷ក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាសូមជម្រាបជូនសាធារណ ជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាជ្រាបថា÷ជំងឺគ្រុនឈាមក្នុងអំឡុង21 សប្តាហ៍ដើមឆ្នាំ 2023 នេះមានចំឮនួន 3,436ករណី។យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ជាក់ថាការចម្លងបានចាប់ឡើងកើតឡើងនៅតាមភូមិ,ឃុំ,និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួនជាពិសេសខេត្តដែលមានការដ្ឋាន សំណង់ច្រើននិងមានប្រជាជនរស់នៅច្រើនកុះករ។កំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះតម្រូវឲ្យមានការយកចិត្តទុកដាក់ ខ្ពស់និងការចូរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់ រូបក្នុងការពង្រឹងអនុវត្តន៍វិធានការការពារសុខភាពឱ្យបានល្អចៀសផុតពីការឆ្លងជំងឺ គ្រុនឈាមដោយសារសត្វមូសខ្លាញីខាំដែលបានកើតឡើងដោយសារពពួកដង្កូវ ទឹក។ ក្នុងន័យនេះដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមធំធេងក្នុងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពនោះលោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិ

បាលសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបនិងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមចលនាកាត់បន្ថយនិងទប់ស្កាត់ការកកើតសត្វមូសខ្លាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគំរូមួយរូបស្របនឹងពាក្យស្លោក"ខ្ញុំនិងគ្រួសារខ្ញុំជាគ្រួសារគំរូព្រោះផ្ទះខ្ញុំនិងលំនៅឋានរបស់ខ្ញុំគ្មានដង្កូវទឹក"តាមរយ: ការអនុវត្តន៍នូវវិធានការសាមញ្ញៗហើយអាចធ្វើបានដូចខាងក្រោម÷ *វិធានការទី1÷អាណាព្យាបាលមាតាបិតាកុមារាកុមារីគ្រប់រូបរួមទាំងអាជ្ញាធរមូលដ្ឋានត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែដែលមានទឹកដក់ដូចជាពាង,អាងទឹកថូផ្កា,ចានទ្រជើងតុ,ទូ,ក្រឡ,ធុង,ពែងជា ដើមដោយការផ្លាស់ប្ដូរទឹកនិងលាងសម្អាតជាប្រចាំឲ្យបានយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវ ទឹកនៅក្នុងអាងទឹក,ពាងទឹកកន្លែងដែលស្តុកទឹកជាដើម។ចំពោះសម្ភារៈដក់ទឹកផ្សេងទៀតដែលទុកចោលមិនប្រើប្រាស់ដូចជាសំបកកង់ឡាន,ម៉ូតូ,សំបកដប, កំប៉ុង,ត្រឡោកដូង,ចានបាយសម្លជ័រ,កំប៉ុងកាហ្វេត្រូវកប់ឬដុតកំទេចចោលឬទុកដាក់ឲ្យមានរបៀបដើម្បីកុំឲ្យមានដក់ទឹក។ *វិធានការទី2÷សូមឲ្យម្ចាស់ការដ្ឋានសំណ ង់រួមទាំងកម្មករនិងកម្មការិនីទាំងអស់ត្រូវធ្វើអនាម័យបរិស្ថានឲ្យបានស្អាតនៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួនជាពិសេ

សត្រូវលុបបំបាត់វត្ថុដក់ទឹកនិងថ្លុកដក់ទឹកដើម្បីការពារកុំឲ្យដក់ទឹកលុបបំបាត់ប្រភពនិងជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ *វិធានការទី3÷អាជីវករនិងម្ចាស់អាជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំ បកកង់ឡាន,ម៉ូតូសូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសវផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាស វាលពាសកាលបង្កើតបានជាប្រភពកកើតនិងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត។វិធីសាស្រ្តក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាពគ្មានសត្វមូសកកើតគឺត្រូវ÷ដាក់គរត្រួតលើគ្នាគ្របដោយបន្ទះក្តារជិតឬស្បៃមុងឬចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើ ប្រាស់ចូលឬចាក់ដីបំពេញជាពិសេសដាក់នៅក្រោមដំបូលដើម្បីការពារកុំឲ្យមានដក់ទឹកដែលបង្កទៅជាប្រភពកកើតនិងជាជម្រ កមូសខ្លា។ *វិធានការទី4÷ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាតធ្វើអនាម័យផ្ទះសម្បែងផ្ទះមានពន្លឺចេញចូលទុកដាក់របស់របរនិងសម្លៀក បំពាក់ទាំងនៅក្នុងនិងក្រៅផ្ទះឲ្យមានស ណ្ដាប់ធ្នាប់លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើងហើយដែលអាចនឹងខាំយើងបាន។ *វិធានការទី5÷ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី38អង្សាសេឮត្រូវប្រ

ញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យា បាលរបស់រដ្ឋ(សេវាធារណៈ)ដូចជាមណ្ឌល សុខភាពនិងមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់(មិនឲ្យយឺតជាង 72ម៉ោងបន្ទាប់ពីក្តៅខ្លួន)ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯងឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺ គ្រុនឈាមនេះឲ្យសោះ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានក្រសួងមន្ទីរឬអង្គភាពពាក់ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដៃគូសុខាភិបាលសហគមន៍ជាតិនិងអន្តរជាតិទាំងអស់បន្តចូលរួមជួយអន្តរាគមន៍និងសហការពេញលេញព្រមទាំងបន្តជួយឧ បត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៉ីតសាស្ត្រនិងបាណកសាស្ត្ររបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់និងបញ្ចៀសបានទាន់ពេលវេលានូវហានិភ័យរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុនៃជំងឺគ្រុន ឈាម។ ក្រសួងសុខាភិបាល:សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំង អស់និងអាជ្ញាធរមូលដ្ឋានព្រមទាំងភាគីពាក់ព័ន្ធទាំងអស់និងសូមចូលរួមយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំខាងលើដើម្បីសុខភាពល្អទាំងអស់គ្នាចៀសផុតពីការកើតជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ