• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៧ ព្រឹក

គិតត្រឹមដើមខែមិថុនាឆ្នាំ 2023 នេះ!កម្ពុជាចម្រាញ់រ៉ែមាសបាន 6,727 គីឡូក្រាមនិងទទួលចំណូលបានពីរសួយសារជាង 10 លានដុល្លារអាមេរិក

ខេត្តមណ្ឌលគិរី÷បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពលថ្ងៃទី 10 ខែមិថុនាឆ្នាំ 2023 នេះថា÷កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន 6727 គីឡូក្រាមនិងរកសំណូលពីសួយសារបានជាង 10 លានដុល្លារនេះបើគិតត្រឹមដើមខែមិថុនាឆ្នាំ2023នេះ។

សេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញក្នុងពិធីទស្សនកិច្ចការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវស្រុកកែវសីមាខេត្តមណ្ឌលគិរីក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចនាព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2023នេះ។

ក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ថា"បន្ទាប់ពីបានសម្ពោធដាក់ឲ្យដំណើរការការដ្ឋាននិងរោងចក្រចម្រាញ់រ៉ែមាសនេះជាផ្លូវការនៅថ្ងៃទី 21 ខែមិថុនាឆ្នាំ2021មកទល់នឹងពេលបច្ចុប្បន្ននេះក្រុមហ៊ុនរ៉ឺនេសង់មីនើរ៉ល(ខេមបូឌា)លីមីធីតបានចម្រាញ់មាសដែលមានគុណភាព 90% បានចំនួនសរុប 6,727,70 គីឡូក្រាម។ក្រុមហ៊ុនបានបងសួយសារជូនរដ្ឋសរុបចំនួន 10,228,239ដុល្លារ"។

នេះគឺជាសមិទ្ធផលដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបាននាំមកនូវសន្តិភាពស្ថិរភាពនយោបាយនិងការឯកភាពជាតិជូនជាតិនិងមាតុភូមិដែលជាកត្តាចាំបាច់បំផុតនិងមិនអាចខ្វះបានក្នុងការអនុញ្ញាតឲ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។
ឮសមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជាការបង្កើតឱកាសការងារនិងសេដ្ឋកិច្ចការពង្រីកបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុកនិងផលប្រយោជន៍សេដ្ឋកិច្ចសង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មាន។

ទន្ទឹមនឹងការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែមដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែនេះក៏បាននឹងកំពុងបង្កើតបានផងដែរនូវសមត្ថភាពជាតិនិងគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវនិងការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះគឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនារយៈពេលកន្លងមកក្នុងការបង្កើតនូវបរិស្ថានវិនិយោគសមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេសនិងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយប្រកបដោយការទទួលខុសត្រូវលើបរិស្ថាននិងសង្គមតាមស្តង់ដារអន្តរ
ជាតិ។

ដែលក្នុងនោះអនុញ្ញាតឲ្យកម្ពុជាអាចទាញយកបាននូវធនធានរ៉ែជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួនដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គមបង្កើតបាននូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាជនកម្ពុជាជាច្រើនជំនាន់ក្នុងពេលអនាគត។សូមបញ្ជាក់ថាក្រុមហ៊ុនដែលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាលើការរុករករ៉ែមាសក្នុងតំបន់អូរខ្វាវក្នុងស្រុកកែវសីម៉ាខេត្តមណ្ឌល
គិរីគឺក្រុមហ៊ុនវិនិយោគRenaissance Minerals(Cambodia)Ltdដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី។ក្រុមហ៊ុនRenaissance Mineralsគឺជាក្រុមហ៊ុនទី1ដែលជាក្រុមហ៊ុនខ្នាតអន្តរជាតិដែលអាចចាប់ផ្ដើមផលិតមាសជាលើដំបូងនៅប្រទេសកម្ពុជា។

ក្រុមហ៊ុននេះបានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសក្នុងតំបន់អូរខ្វាវស្រុកកែវសីម៉ាខេត្តមណ្ឌលគិរីរបស់ខ្លួនកាលពីថ្ងៃទី 21ខែមិថុនាឆ្នាំ2021ដែលគិតរហូតមកដល់នាពេលបច្ចុប្បន្ននេះប្រតិបត្តិការបានជិត 2 ឆ្នាំហើយដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ120លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថាការដ្ឋានអាជីវកម្មនិងរោងចក្រសម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីករករ៉ែឆៅប្រមាណជិត 2 លានតោនក្នុងមួយឆ្នាំនិងសម្រាញ់ចេញជាដុំមាសមានគុណភាព៩០%(Gold Dore Bars) បានប្រមាណ3តោនក្នុងមួយឆ្នាំសម្រាប់រយ:ពេលប៉ាន់ស្មានដំបូងចំនួន8ឆ្នាំ។

ដោយឡែកគម្រោងអាជីវកម្មរ៉ែមាសនេះបានផ្ដល់ការងារសរុបចំនួន 434នាក់ក្នុង នោះជនជាតិខ្មែរមានចំនួន 347(ស្រីចំនួន61នាក់)និងជនជាតិបរទេសចំនួន 87 នាក់(ក្នុងនោះស្រីចំនួន 3 នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ