• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៩ ព្រឹក

ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាឱសថ

ភ្នំពេញ÷រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចពិគ្រោះយោបល់ផែនទីបង្ហាញផ្លូវក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹ មឃ្មុំប្រកបដោយនិរន្តរភាពនិងការអភិរក្សឃ្មុំព្រៃនៅកម្ពុជាកាលពីថ្ងៃទី7ខែមិដ៊ថុនាឆ្នាំ2023នេះ។កិច្ចពិគ្រោះយោបល់នេះក៏មានការចូលរួមពីលោកសាដាអ៊ូម៉ាអាឡាមអ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាព្រមទាំងលោកលោកស្រីជាថ្នាក់ដឹកនាំក្រសួងបរិស្ថានអង្គការដៃគូជាច្រើនរូបទៀត។ ក្នុងឱកាសនោះលោកសាយសំអាល់បានថ្លែងថាការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋានគឺជាកិច្ចការអាទិភាពមួយរបស់ក្រសួងបរិស្ថាន។ជាក់ស្តែងការអភិរក្សឃ្មុំព្រៃការចិញ្ចឹមឃ្មុំការយកទឹកឃ្មុំនិងផលិតផលផ្សេងៗពីឃ្មុំផ្តល់គុណប្រយោជន៍ជាច្រើនដល់សហគមន៍ជាពិសេសការលើកកម្ពស់ជីវភាពសហគមនិងការផ្តល់ជម្រើសមុខរបរជូនប្រជាសហគមន៍។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាកិច្ចការការពារធនធានធម្មជាតិនិងអភិរក្សជីវ:ចម្រុះទទួលបានជោគជ័យលុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូលជាប្រចាំនិងមានជីវភាពធូរធារ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមឃ្មុំជាសហគមន៍ការធ្វើពិពិធកម្មផលិតផលពីឃ្មុំនិងការធ្វើស្លាកយីហោផលិតផលពីឃ្មុំប្រចាំសហគមន៍ដោយផ្តោតលើការសិក្សាថាតើដើមឈើប្រភេទណាព្រៃប្រភេទណាដែលផ្តល់ផលិតផលពីឃ្មុំជាពិសេសទឹកឃ្មុំមានគុណភាពខ្ពស់និងទាក់ទាញ។ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ទុកជាឱសថប៉ុន្តែទឹកឃ្មុំគួរតែត្រូវបានចាត់ទុកជាអាហារប្រចាំថ្ងៃដើម្បីជាប្រភពប្រូតេអ៊ីននិងអាហា រូបត្ថម្ភដ៏សំខាន់សម្រាប់ការលូតលាស់នៃសារពាង្គកាយ។ លោកសាយសំអាល់បានគូសបញ្ជាក់ថាផលិតផលពីឃ្មុំរបស់ខ្មែរត្រូវបំពេញតម្រូវ ការក្នុងស្រុកផងនិងមានវត្តមាននៅលើទីផ្សារអន្តរជាតិហើយដើម្បីសម្រេចបានគោលដៅនេះមានការងារជាអាទិភាព3 សំខាន់គឺ÷ ទី 1)ត្រូវធ្វើយ៉ាងណាឲ្យការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តរភាពនិងការអភិរក្សឃ្មុំព្រៃនៅកម្ពុជាឲ្យដំណើរការទៅបានរលូននិងនិរន្តរភាព។ ទី2)ស្វែងរកទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញ។ ទី3)ផ្សព្វផ្សាយពីផលិតផលទាំងនេះឲ្យបានទូលំទូលាយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ