• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៦ ល្ងាច

រួមគ្នាពង្រឹងសន្តិសុខទឹកឆ្លើយតបទៅនឹងគ្រោះមហន្តរាយបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ

ភ្នំពេញ÷ក្រសួងបរិស្ថានបានឲ្យដឹងនៅរសៀលថ្ងៃទី 23 ខែឧសភាឆ្នាំ 2023 នេះថា÷ការប្រែប្រួលអាកាសធាតុធ្វើឲ្យសន្តិសុខទឹកកាន់តែអាក្រក់បណ្ដាលឲ្យមានទឹកជំនន់គ្រោះរាំងស្ងួតនិងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងៗទៀត។ប្រទេសក្រីក្រនិងសហ គមន៍ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ។នៅក្នុងវេទិកាស្ដី ពីរបៀបវារៈសកម្មភាពអាស៊ីសម្រាប់ភាពធន់នឹងអាកាសធាតុតាមរយៈទឹកនៅរាជ ធានីភ្នំពេញរៀបចំឡើងក្នុងថ្ងៃនេះលោកទិនពន្លករដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញថាស្ថាប័នពាក់ព័ន្ធទាំងអស់ចាំបាច់បង្កើតសកម្មភាពអភិវឌ្ឍន៍នានាដើម្បីពង្រឹងសន្តិសុខទឹកនិងឆ្លើយតបទៅនឹងគ្រោះមហ ន្តរាយដែលបណ្តាលមកពីប្រែប្រួលអាកាស ធាតុ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានបន្ថែមថាយុទ្ធសាស្ត្រពង្រឹងសន្តិសុខទឹកតម្រូវឲ្យមានស្ថាប័នកំពូលនិងជំនាញកម្រិតខ្ពស់ចូលរួមថែមទៀតមិនគ្រាន់តែអំពីការប្រមូលទិន្ន ន័យនិងការអនុវត្តឧបករណ៍គំរូវិភាគប៉ុណ្ណោះទេប៉ុន្តែថែមទាំងពង្រឹងការកសាងសមត្ថភាពក្នុងប្រទេសរៀងៗខ្លួនដើម្បីវាយ តម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាស ធាតុលើធនធាតុទឹក។ ការពង្រឹងសន្តិសុខទឹកក៏តម្រូវឲ្យមានការកំណត់ជម្រើសនៃការសម្របខ្លួនឲ្យបានកាន់តែប្រសើរចំពោះដំណោះស្រាយអាកា សធាតុតាមរយៈបច្ចេកវិទ្យាថ្មីនិងដំណោះ ស្រាយផ្សេងទៀតដែលរដ្ឋាភិបាលនិងផ្នែក ឯកជនអាចអន្តរាគមន៍ស់ដល់សហគមន៍មូលដ្ឋានងាយរងគ្រោះឲ្យចេះរៀបចំខ្លួន ដើម្បីបន្ស៊ាំនិងគ្រប់គ្រងគ្រោះមហន្តរាយទាក់ទងនឹងទឹក។

ជាមួយគ្នានេះការរៀបចំការអភិវឌ្ឍសកម្ម ភាពគ្រប់គ្រងទឹកត្រូវធ្វើឡើងតាមរបៀបសមធម៌និងរួមបញ្ចូលទាំងកត្តាជំនួយមួយចំនួនបន្ថែមទៀត។ដូចនេះដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទទួលហិរញ្ញប្បទានគ្រប់គ្រាន់សម្រាប់សកម្មភាពគ្រប់គ្រងទឹកចាំបាច់ត្រូវមានការគៀងគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ការផ្ដល់ហិរញ្ញប្បទានប្រកបដោយនិរន្តរ ភាពនិងប្រកបដោយភាពច្នៃប្រឌិតដូចជាគម្រោងPESឬREDD+អាចពាក់ព័ន្ធសំ ខាន់ជួយដល់គម្រោងគ្រប់គ្រងទឹកដោយ សារវាអាចនាំមកនូវអត្ថប្រយោជន៍ច្រើនដូចជាផ្ដល់ឥណទានកាបោនការអភិរក្សជីវៈចម្រុះការកែលម្អគុណភាពបរិស្ថាននិងការ បង្កើតប្រាក់ចំណូលជាតិនិងជីវភាពប្រជា ជននៅតាមមូលដ្ឋាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ