• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៧ ព្រឹក

សត្វអណ្ដើកហ្លួងជាសត្វដ៏កម្រជិតផុតពូជនិងមានរស់នៅតែតាមដងព្រែកស្រែអំបិល

ខេត្តកោះកុង÷អណ្ដើកហ្លួងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកហើយសត្វដ៏កម្រនេះកំពុងមានវត្តមានរស់នៅកម្ពុជាដោយគេឃើញមានរស់នៅតែតាមដងព្រែកស្រែអំបិលខេត្តកោះកុង។ ជាការថ្លែងបញ្ជាក់ពីសំណាក់លោកនេត្រភក្រ្តារដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រ សួងបរិស្ថានក្នុងពេលដឹកនាំមន្ត្រីនិងអ្នក សារព័ត៌មានធ្វើការស្វែងយល់ពីវិធីសាស្ត្រនៃការបង្កាត់ពូជនិងផ្សាំអងណ្តើកហ្លួងនៅស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃទី15 ខែឧសភាឆ្នាំ 2023 កន្លងមក។ លោករដ្ឋលេខាធិការបានថ្លែងថាអណ្ដើកហ្លួងជាប្រភេទសត្វឧរង្គសត្វតំណាងឲ្យប្រទេសកម្ពុជា។អណ្ដើកហ្លួងពីដំបូងឡើយត្រូវគេគិតថាបាត់បង់ពីប្រទេសកម្ពុជាទៅហើយប៉ុន្តែទោះបីយ៉ាងណាក្នុងអំឡុងឆ្នាំ 2000 ត្រូវបានគេរកឃើញប្រភេទសត្វនេះឡើងវិញក្នុងប្រទេសកម្ពុជា។បន្ទាប់ពីរកឃើញក្រសួងកសិកម្មនិងអង្គការWCSរួម គ្នារួចហើយក៏បានយកប្រភេទសត្វអណ្តើកហ្លួងនេះមួយចំនួនយកទៅលែងសម្រាប់បង្កាត់ពូជដើម្បីបង្កើនចំំនួនអណ្តើកហ្លួងនៅតាមស្រែអំបិលក្នុងខេត្តកោះកុងដែលជាតំបន់អភិរក្សនេះឡើង។ លោករដ្ឋលេខាធិការបានថ្លែងដោយអំពាវ នាវដល់ប្រជានេសាទឲ្យចូលរួមនិងអភិរក្សអណ្ដើកហ្លួងនេះពីព្រោះថាដូចជាយើងដឹងស្រាប់ហើយនៅលើពិភពលោកមានត្រឹមតែ 3 ប្រទេសប៉ុណ្ណោះដែលនៅមានវត្តមាន អណ្តើកហ្លួងនេះគឺកម្ពុជា,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី។សម្រាប់កម្ពុជារបស់យើងនេះដែរគឺមានសត្វអណ្តើកហ្លួងច្រើន។ លោករដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា÷"កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងរួមនេះគឺយើងនឹងជំរុញបន្ថែមទៀតក្នុងការបង្កើនចំនួនសត្វអណ្ដើកហ្លួងក្នុងជម្រកធម្មជាតិ។សម្រាប់នៅទីនេះក៏ជាឧទាហរណ៍មួយផងដែរសម្រាប់ការអភិរក្សជារួមទៅលើប្រភេទសត្វកម្រដែលយើងចាំបាច់ប្រើវិធីសាស្ត្រមួយចំនួនមានន័យថាយើងបង្កាត់ពូជបន្ទាប់មកយើងនឹងយកកូនរបស់វាដែលកើតមកទៅលែងក្នុងតំបន់ជម្រកធ្មជាតិដើម្បីបង្កើនចំនួនរបស់វា"។

ទន្ទឹមជាមួយគ្នានេះលោករដ្ឋលេខាបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សត្វកម្រៗទាំងនេះចាំបាច់ត្រូវចូលរួមអភិរក្សទាំងអស់គ្នាក្នុងនេះកុំដាក់អន្ទាក់កុំបរបាញ់សត្វសម្រាប់អន្ទាក់ក្នុងទីកន្លែងនេះគឺឧបករណ៍នេសាទខ្លះទោះវាស្របច្បាប់តែវាជាឧបសគ្គក្នុងការបំផ្លាញសត្វកម្រទាំង នេះ។កន្លងមកនៅស្រុកស្រែអំបិលនេះគេឃើញមានការលក់សាច់សត្វក៏ដូចជាលក់សត្វអណ្តើកហ្លួងហើយដែលសប្បុរសជនបានឃើញហើយសង្គ្រោះសត្វទាំងនេះដើម្បីយកទៅប្រគល់ជូនក្រសួងបរិស្ថាន2 ក្បាលដែលជាអណ្តើកហ្លួងញីឈ្មោលហើយក្រសួងក៏ប្រគល់ជូនមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងសម្រាប់ថែរក្សានិងអភីរក្សបន្តទៀត។ លោកខនផុនអ្នកសម្របសម្រួលគម្រោងអណ្ដើកហ្លួងនិងក្រពើត្រីប្រចាំនៅខេត្តកោះ កុងនៃអង្គការWCSបានឲ្យដឹងថាការបង្កាត់ពូជអណ្ដើកហ្លួងបានទទួលជោគ ជ័យពីព្រោះថាក្នុងឆ្នាំនេះគឺជាឆ្នាំទី 3 ហើយ ដោយក្នុងនេះការថែរក្សាអណ្តើកហ្លួងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរដោយក្នុងឆ្នាំទី1យើងបានសំបុកចិត្ត71 តែយើងបានតែកូន1ទេសម្រាប់ឆ្នាំទី2យើងបានសំបុក 80 ហើយបានកូនរហូតដល់ 35 និងឆ្នាំទី 3 នេះយើងបានសម្បុក270 ជាងហើយយើងបានកូនអណ្តើកហ្លួងរហូតដល់ 122 កូន។អញ្ចឹងឆ្នាំខាងមុខទៀតសង្ឃឹមថាយើងបានយ៉ាងហោចណាស់២០០កូន"។

លោកអ៉ិនហ៊ុលប្រធាននាយកដ្ឋានអភិរក្សជីវ:ចម្រុះនៃរដ្ឋបាលជលផលខេត្តកោះកុងបានបញ្ជាក់ឲ្យដឹងថាចំពោះការលែងកូន អណ្ដើកហ្លួងបានគឺគេធ្វើការលែងចូលទៅក្នុងជម្រកធម្មជាតិដោយក្នុងនេះគេបានធ្វើការបែងចែកជា2គឺកាលពីអំឡុងឆ្នាំ 2000ដល់ឆ្នាំ2005នៅពេលយកចេញពីសំបុក1ខែឬច្រើនជាងនេះដែលមើលទៅវារឹងដៃរឹងជើងហើយគេបានលែងវាចូលក្នុងព្រែកធម្មជាតិប៉ុន្តែចាប់ពីឆ្នាំ2006ដល់បច្ចុប្បន្នការលែងកូនអណ្តើកហ្លួងទាល់តែរយ:ពេល3ទៅ4ឆ្នាំពោលគឺទាល់តែអាចបំពាក់ឧបករណ៍លើខ្នងវាបានទើបគេលែង។ការធ្វើបែបនេះគឺយើងអាចតាមដានពីសកម្មភាពនិងការរស់នៅរបស់វា។យើងអាចដឹងពីជីវិតរបស់វានៅពេលគេចាប់វាបានឬយើងចង់ស្រាវជ្រាវពីប្រវត្តិអណ្តើកហ្លួងណាមួយទៅថ្ងៃក្រោយ។ របាយការណ៍ស្ដីពីការអភិរក្សអណ្តើកហ្លួងក្នុងប្រព័ន្ធព្រែកស្រែកអំបិលស្រុកស្រែអំបិលខេត្តកោះកុងនិងស្រុកកំពង់សិលាខេត្តព្រះសីហនុក្នុងឆ្នាំ 2023 នេះឲ្យដឹងថាក្នុងរដូវពងកូនឆ្នាំ 2023នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងបានរកឃើញពងអណ្តើកហ្លួងចំនួន 21 សំបុក(ចាប់ពីថ្ងៃទី 15 ខែមករាដល់ថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2022) មានពងសរុប 272 គ្រាប់លើឆ្នេរ ខ្សាច់សិប្បនិមិ្មតក្បែរស្រះបង្កាត់ក្នុងមជ្ឈ មណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ