• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៩ ព្រឹក

នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ។ ការលើកឡើងខាងលើនេះ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖ ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំទាំងនេះសម្តេចតេជោនាយ ករដ្ឋមន្រ្តីបានគូសបញ្ជាក់នូវចំណុចសំខាន់ ៗដូចខាងក្រោម៖ – អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រ ឈមទាំងឡាយទាំងនៅក្នុងតំបន់និងសាកលលោកឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងបុរេសកម្មជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៊ី សដោយមិនទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាននិងសមាហរណកម្មតំបន់ឡើយ។

– ការពង្រឹងសហគមន៍អាស៊ានមិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡា យដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយជាពិសេសគោលការណ៍ស្តីពីការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការពិគ្រោះយោ បល់និងកុងសង់ស៊ីសនិងការមិនជ្រៀតជ្រែ កកិច្ចការផ្ទៃក្នុងផងគ្នា។ – ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់និងសាកលដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័សដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូននិងភស្តុភាជាដើមក្នុងបំណងធានាឲ្យបានថាអាស៊ានត្រៀមខ្លួនរួចជាស្រេចនិងនៅតែរឹងមាំហើយធន់នៅពេលអនាគត។ – នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូ វការដើម្បីរៀបចំចក្ខុវិស័យសហគមន៍អា ស៊ានក្រោយឆ្នាំ២០២៥ឲ្យបានប្រកបដោ យទស្សនវិស័យវែងឆ្ងាយការបំផុសគំនិតនិងការសំឡឹងឆ្ពោះទៅមុខប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការធ្វើឲ្យមានតុល្យភាពរវាងភាពជាក់ស្តែងនិ យមនិងបំណងប្រាថ្នាដែលចង់បាន។អ្វីដែ លសំខាន់ជាងនេះទៀតនោះគឺចក្ខុវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥នេះគួរ តែផ្តោតលើសកម្មភាពជាក់ស្តែងនិងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន។ – ចំពោះបញ្ហាមីយ៉ាន់ម៉ាវាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនិងការពិនិត្យឡើងវិញនិងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំអាស៊ានដែលបានអនុម័តនៅឆ្នំា ២០២២កន្លងមកឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះអាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ភាព បត់បែននិងការច្នៃប្រឌិតខ្ពស់ហើយស្វែង រកវិធីសាស្រ្តណាដែលមានសក្តានុពលអាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាពនិងត្រឡ ប់ទៅរកប្រក្រតីភាពឡើងវិញ។ – នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសា ស្រ្តនយោបាយនិងសេដ្ឋកិច្ចអាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួនហើយត្រូវពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោ យអាស៊ានដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូលនិងនាំមុខក្នុងការដោះស្រាយការប្រឈមនានាក្នុងតំបន់និងសក លលោក។ កម្ពុជាក៏បានរំលេចផងដែរថាអាស៊ានគួរស្វាគមន៍គំនិតផ្តួចផ្តើមទាំងឡា យណារបស់ដៃគូខ្លួនដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែ កដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ